កីឡា

Real Madrid ងាកមកចាប់អារម្មណ៍ Firmino

The Football Insider ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹបយក្សអេស្បាញ Real Madrid បានបង្ហាញចំណាប់អារម្មណ៍ ទៅលើកីឡាករម្នាក់ដែលមិនធ្លាប់មាន ទំនាក់ទំនងជាមួយគ្នា។

ប្រភពដដែលបានបន្តទៀតថា Real Madrid ក៏បានថែមទាំងត្រៀមកញ្ចប់លុយដ៏ច្រើនសន្ធឹកមួយផងដែរ ដើម្បីចរចាជាមួយនឹងតារាឆ្នើម ខ្សែប្រយុទ្ធក្លឹបហង្សក្រហម Liverpool គឺកីឡាករសញ្ជាតិប្រេស៊ីល Roberto Firmino។

កីឡាករប្រេស៊ីលរូបនេះនឹងអាច សម្រេចចិត្តបានសម្រាប់រដូវក្តៅនេះប្រសិនបើ Real Madrid ពិតជាចង់បានកុងត្រារបស់គាត់មែននោះទេ ប៉ុន្តែជឿជាក់ថាក៏នឹងត្រូវជួបជាមួយនឹងគូប្រជែង Barcelona ផងដែរដែលក៏មានបំណងចង់បាន Firmino ដូចគ្នាដែរ៕ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top