ព័ត៌មានអន្តរជាតិ

ទីបំផុត! រកឃើញបំណែកសាកសព កប៉ាល់ដឹកជញ្ជូនរបស់ជប៉ុន ដែលលិចចូលក្នុង ដែនទឹកហ្វីលីពីន នៅក្នុងសង្គ្រាមលោកលើកទី២

BBC៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ថា ក្រុមអ្នករុករកក្នុងសមុទ្រជ្រៅ បានរកឃើញបំណែកកប៉ាល់ ដឹកជញ្ជូនរបស់ប្រទេសជប៉ុន ដែលបានលិចនៅក្នុងដែនទឹកនៃប្រទេសហ្វីលីពីន ដោយបានសម្លាប់ទាហាន និងជនស៊ីវិលអូស្ត្រាលីជិត១.០០០នាក់នៅក្នុងសង្គ្រាមលោកលើកទី២ ។

នេះជាគ្រោះមហន្តរាយដែនសមុទ្រ ដ៏អាក្រក់បំផុតរបស់ប្រទេសអូស្ត្រាលី នាវាមុជទឹករបស់សហរដ្ឋអាមេរិក បានវាយប្រហារកប៉ាល់ដោយមិនដឹងថា វាផ្ទុកទៅដោយអ្នកទោសដែលត្រូវ បានចាប់ខ្លួននៅប៉ាពួញូហ្គីណេ ។

កប៉ាល់ Montevideo Maru បានលិចនៅខែកក្កដាឆ្នាំ១៩៤២ ។

ប្រជាជនអូស្ត្រាលីប្រមាណ៩៧៩នាក់បានស្លាប់ រួមជាមួយនឹងនាវិកណ័រវេសន៍ចំនួន៣៣នាក់ និងឆ្មាំជប៉ុន ចំនួន២០នាក់ និងនាវិក ។

ក្រុមបុរាណវិទ្យាដែនសមុទ្រអូស្ត្រាលី មួយឈ្មោះថា Silentworld Foundation បានរៀបចំបេសកកម្មនេះ ជួយដោយក្រុមហ៊ុនស្រាវជ្រាវទឹកជ្រៅរបស់ប្រទេសហូឡង់ ដែលមានឈ្មោះថា Fugro ។

កម្ទេចកម្ទីនេះស្ថិតនៅលើយានក្រោមទឹកស្វយ័ត ហៅកាត់ (AUV) នៅជម្រៅជាង៤.០០០ម៉ែត្រ ដែលជ្រៅជាងបំណែកនៃកប៉ាល់ទីតានិកទៅទៀត ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top