Wales ៖ ព្រះអង្គម្ចាស់ នៃប្រទេស Wales បានមានព្រះបន្ទូលថា ទ្រង់មានជំនឿដូចគ្នាថា ពិភពលោកអាចជួសជុល និងបង្កើតភពផែនដី របស់យើងឡើងវិញ ដូចពេលដែល John F Kennedy បាននិយាយថា លោកជឿថា មនុស្សអាចចុះចត នៅលើព្រះច័ន្ទ បានយោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ ។ ព្រះអង្គម្ចាស់...
ភ្នំពេញ៖ ថ្ងៃទី៣ ធ្នូ ២០២២ ក្រុមហ៊ុន Tiger Beerជាក្រុមហ៊ុនស្រាបៀរលំដាប់អន្តរជាតិ មានដើមកំណើតមកពីអាស៊ី បានអបអរឆ្នាំនៃភាពជឿជាក់ជាមួយ នឹងមហាព្រឹត្តិការណ៍ការប្រគំតន្រ្តីដ៏កក្រើក ដើម្បីចែកជូនទស្សនីយភាពដ៏អស្ចារ្យ នៃការសម្ដែងផ្ទាល់របស់តារាចម្រៀងល្បីៗ ប្រចាំប្រទេសកម្ពុជាជាច្រើនរូប និងជាពិសេសគឺកំពូលតារាស្រី K-Pop លំដាប់ពិភពលោកគឺកញ្ញា Jessi ឲ្យបានសម្ដែងក្នុងការប្រគំតន្រ្តីដំបូងបង្អស់ នៅប្រទេសកម្ពុជារបស់គាត់។ ព្រឹត្តិការណ៍ដ៏រំភើបដែលបានទាក់ទាញ អ្នកចូលរួមរហូតដល់ជាង ២0,000នាក់...
វិស័យបម្រើសេវាអតិថិជន (Customer Engagement) និងការទំនាក់ទំនងឆ្លាតវៃដោយបញ្ញាសិប្បនិមិត្ត (AI) នៅកម្ពុជា បានបោះជំហានទៅមុខបន្ថែមទៀត ដោយសារកិច្ចសហការរវាងក្រុមហ៊ុន Exotel ដែលជាភ្លែតហ្វមបម្រើសេវាអតិថិជនឈានមុខគេនៅទីផ្សារកំពុងរីកចម្រើន ជាមួយនិងក្រុមហ៊ុន Ezecomដែលជាក្រុមហ៊ុនផ្តល់សេវាអ៊ិនធឺណិត (ISP) លំដាប់ខ្ពស់ឈានមុខគេមួយនៅប្រទេសកម្ពុជា និងជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរូយ៉ាល់គ្រុប។ កិច្ចសហប្រតិបត្តិការនេះ មានការរំពឹងទុកថានឹងជំរុញប្រសិទ្ធភាពប្រតិបត្តិការទូទៅ និងរក្សាអតិថិជនសម្រាប់ក្រុមហ៊ុនក្នុងស្រុក ជំរុញឱ្យក្រុមហ៊ុននានាផ្លាស់ប្តូរការទំនាក់ទំនងអតិថិជនរបស់ពួកគាត់ទៅជាការប្រើ សេវាខ្លោដឯកជនដែលស្ថិតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ តាមរយៈការផ្លាស់ប្តូរទៅកាន់សេវាខ្លោដនេះ ក្រុមហ៊ុនក្នុងស្រុកនឹងទទួលបានអត្ថប្រយោជន៍ពីការធ្វើឱ្យសេវាបម្រើអតិថិជនកាន់តែប្រសើរឡើង...
បរទេស៖ប្រធានាធិបតីនៃប្រទេសបេឡារូសលោក Alexander Lukashenko កាលពីថ្ងៃអាទិត្យម្សិលមិញនេះបានធ្វើការពន្យល់ថាក្រុមយោធាមកពីប្រទេសរុស្សី និងប្រទេសបេឡារូស កំពុងចាប់ផ្តើមធ្វើការហ្វឹកហាត់រួមគ្នា ដែលអាច នឹងក្លាយទៅជាអង្គភាពយោធា មួយរួមគ្នាប្រយុទ្ធនៅក្នុងសមរភូមិ។ សេចក្តីថ្លែងការណ៍របស់មេដឹកនាំរូបនេះ បានធ្វើឡើងនៅចំពេលដែលប្រទេសបេឡារូស កំពុងមានភាពតានតឹងខ្លាំងជាមួយនឹងលោកខាងលិចចំពោះបញ្ហាជម្លោះនៅអ៊ុយក្រែន និងនៅចំពេលដែលមានដំណើរទស្សនកិច្ចរបស់លោករដ្ឋមន្ត្រីក្រសួង ការពារជាតិរបស់ប្រទេសរុស្សី Sergey Shoigu នៅក្នុងរដ្ឋធានី Minsk។ លោក Lukashenko បានថ្លែងបែបនេះថា៖ថ្ងៃនេះ យើងកំពុងរៀបចំកងកម្លាំងយោធារួមគ្នាមួយ។...
(ភ្នំពេញ) ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២៖ កាលពីថ្ងៃទី26 វិច្ឆកា ឆ្នាំ 2022 ក្រុមហ៊ុន វឌ្ឍវនៈ ប្រ៊ូវើរី បាននាំយកនូវវត្តមានកំពូលតារាចម្រៀងដ៏ល្បីឈ្មោះប្រចាំប្រទេសកូរ៉េខាងត្បូង គឺកញ្ញា CL ដែលជា Queen of K-Pop និងមានការប្រគំតន្ត្រីដ៏ធំ និងកក្រើកបំផុត VATTANAC វ...
ការប្រកួតវគ្គ១៦ក្រុម ចុងក្រោយចាប់ផ្តើមដំណើរការបានជាច្រើនប្រកួតមកហើយដូចជាយប់មិញនេះ បារាំង និងអង់គ្លេសគឺត្រូវបានគេមើលឃើញថាអាចឡើងទៅវគ្គ៨ក្រុម ចុងក្រោយយ៉ាងងាយស្រួលរួចទៅហើយ។ យប់នេះក៏មានការប្រកួតគូផ្សេងរវាងជម្រើសជាតិជប៉ុន និងក្រុមជម្រើសជាតិក្រូអាតផងដែរខណៈដែលលទ្ធភាពនៃការយកជ័យជំនះរបស់សាំម៉ូរ៉ៃមានត្រឹមតែ២៤ ភាគរយហើយក្រូអាតក្រុមខ្លាំងនៅអឺរ៉ុបមានភាគរយឈ្នះច្រើនដល់ទៅ៤៧ភាគរយ។ ការប្រកួតលើកនេះគឺជាជំនួបលើកទី៣ហើយនៅក្នុង ព្រឹត្តិការណ៍បាល់ទាត់គិតចាប់តាំងពីឆ្នាំ១៩៩៨ ម្តងនិងឆ្នាំ២០០៦ ម្តងដោយជប៉ុនមិនអាចយកឈ្នះក្រូអាត ឬសូម្បីតែស៊ុតបាន១គ្រាប់ណាឡើយទាំងពីរលើកនេះ៕ ប្រែសម្រួល៖ស៊ុនលី
អង់គ្លេសយប់មិញនេះធ្វើបានល្អខ្លាំងបំផុតក្នុងវគ្គ១៦ក្រុម ចុងក្រោយនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ដោយបានយកឈ្នះសេនេហ្គាល់ក្នុង លទ្ធផលយ៉ាងចាស់ដៃដល់ទៅ៣គ្រាប់ទល់នឹង០ ក្នុងនោះសេនេហ្គាល់ស៊ុតចំគោលដៅបានតែមួយដងគត់។ Henderson ស៊ុតបាន១គ្រាប់ ដំបូងនៅនាទីទី៣៨ ដែលជាការបញ្ចូនបាល់បានយ៉ាងល្អដោយកីឡាករ Bellingham ហើយការប្រកួតបន្តអូសបន្លាយដល់ចង់តង់ទី១នាទី ទី៤៥ បូក៣ ទើបកីឡាករខ្សែប្រយុទ្ធ Harry Kane អាចបន្ថែមបាន១គ្រាប់ទៀត។ ការប្រកួតចូលទៅដល់តង់ទី២នាទី ទី៥៧កីឡាករ ខ្សែប្រយុទ្ធ Saka អាចបន្ថែមបាន១គ្រាប់...
ប៉ូឡូញទីបំផុតក៏នឹងអាចវិលត្រឡប់ទៅផ្ទះវិញដែរហើយក្រោយការប្រកួតវគ្គ១៦ក្រុមចុងក្រោយប៉ះនឹងក្រុមខ្លាំងបារាំងកាលពីយប់មិញនេះក្នុងលទ្ធផល៣ទល់នឹង១។ ១គ្រាប់ដំបូងកើតឡើងនៅតង់ទី១ដោយកីឡាករខ្សែប្រយុទ្ធ Olivier Giroud នៅនាទីទី៤៤ហើយការប្រកួតអូសបន្លាយដល់តង់ទី២ទើបអាចមានគ្រាប់បាល់ថ្មី ដោយកីឡាករខ្សែប្រយុទ្ធ Mbappe នាទីទី៧៤និងមួយគ្រាប់ទៀតដោយកីឡាករ Mbappe ដដែលនៅនាទីទី៩០បូក១។ ប៉ូឡូញតាមវិញបាន១គ្រាប់គិតនៅនាទីទី៩០បូក៩បញ្ចប់ការប្រកួតទៅហើយដោយកីឡាករខ្សែប្រយុទ្ធ Lewandowski បញ្ចប់ការប្រកួតមុនត្រឡប់ទៅប្រទេសវិញ។ ប្រែសម្រួល៖ស៊ុនលី
ចិន៖យោងតាមការចេញផ្សាយពីគេហទំព័រឆៃណាឌៀលីបានប្រាប់ឲ្យដឹងថា អវកាសយានិក៣នាក់ស្ថិតនៅក្នុងបេសកកម្ម Shenzhou XIV បានវិលត្រឡប់មកផែនដីវិញកាលពីល្ងាចថ្ងៃអាទិត្យ បន្ទាប់ពីបេសកកម្មរយៈពេល៦ខែបានបញ្ចប់ការប្រមូលផ្តុំក្នុងគន្លងនៃស្ថានីយអវកាស Tiangong ។ យន្តអវកាសដែលផ្ទុកនាវិករួមមានវរសេនីយ៍ឯក Chen Dong មេបញ្ជាការបេសកកម្ម វរសេនីយឯក Liu Yang និងវរសេនីយ៍ឯក Cai Xuzhe បានចុះមកផែនដីនៅកន្លែងចុះចត Dongfeng នៅវាលខ្សាច់ Gobi...
ក្រុងប៉េកាំង៖យោងតាមការចេញផ្សាយពីគេហទំព័រឆៃណាឌៀលីបានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla នឹងប្រមូលរថយន្តចំនួន ៤៣៥.១៣២ គ្រឿងក្នុងប្រទេសចិនវិញ ដោយសារបញ្ហាផ្នែកទន់អាចបណ្តាលឲ្យភ្លើងកន្ទុយមិនភ្លឺ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋបាលរដ្ឋសម្រាប់បទប្បញ្ញត្តិទីផ្សារថា ការប្រមូលមកវិញរួមមានរថយន្ត Model 3 ចំនួន ១៤២,២៧៧ គ្រឿងដែលផលិតនៅចន្លោះថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២០ ដល់ថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ...