សិល្បៈ និង កម្សាន្ត

ឥណ្ឌា អនុម័តឲ្យធ្វើការជីកកកាយ ទីតាំងបុរាណចំនួន៣១កន្លែង នៅទូទាំងប្រទេស

ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ថា ក្រុមមន្ត្រីបាននៅថ្ងៃពុធនេះថា ការស្ទាបស្ទង់បុរាណវិទ្យា នៃប្រទេសឥណ្ឌា ហៅកាត់ថា (ASI) បានអនុម័តលើការងារជីកកកាយ នៅទីតាំងបុរាណចំនួន៣១ កន្លែងនៅទូទាំងប្រទេស ។

ទីភ្នាក់ងាររដ្ឋាភិបាលដែលទទួលខុសត្រូវ ចំពោះការស្រាវជ្រាវផ្នែកបុរាណវត្ថុ រួមជាមួយនឹងការអភិរក្ស និងអភិរក្សបូជនីយដ្ឋានវប្បធម៌ និងប្រវត្តិសាស្ត្របានចេញសេចក្តីជូនដំណឹងផ្លូវការមួយ កាលពីយប់ថ្ងៃអង្គារដោយបានដាក់ថា បញ្ជីនៃទីតាំងរួមមាន Purana Quila ក្នុងទីក្រុង Delhi ឈូងសមុទ្រ Kutch ក្នុងរដ្ឋ Gujarat និងទន្លេ Gomti នៅ Uttar Pradesh ។

គេបានដឹងថា ការជីកកកាយនេះនឹងត្រូវធ្វើឡើង ដោយរដ្ឋាភិបាលរដ្ឋ ឬសាកលវិទ្យាល័យនៅតាមតំបន់រៀងៗខ្លួន ៕​​ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top