អាហ្សង់ទីន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ថា ប្រទេសអាហ្សង់ទីនកាលពីថ្ងៃអង្គារបានអនុម័តការដេញថ្លៃជាបន្តបន្ទាប់ដើម្បីដំឡើងឧបករណ៍ថាមពលពន្លឺព្រះអាទិត្យនៅក្នុងខេត្តចំនួន១៩ដែលជាផ្នែកមួយនៃការជំរុញថាមពលកកើតឡើងវិញដែលផ្តល់ហិរញ្ញប្បទានដោយធនាគារអន្តរជាតិសម្រាប់ការកសាងឡើងវិញនិងអភិវឌ្ឍន៍ ហៅកាត់ (IBRD) ។ លេខាធិការដ្ឋានថាមពល ក្រោមក្រសួងសេដ្ឋកិច្ច បានអនុម័តលើការដេញថ្លៃជាសាធារណៈ ដើម្បីផ្គត់ផ្គង់ និងដំឡើងបរិក្ខារថាមពលពន្លឺព្រះអាទិត្យនៅតាមសាលារៀន ផ្ទះ និងអគារផ្សេងៗទៀត ក្នុងតម្លៃប៉ាន់ស្មាន២១,៧លានដុល្លារអាមេរិក ។ យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ Telam គំនិតផ្តួចផ្តើមនេះគឺជាផ្នែកមួយនៃគម្រោងថាមពលកកើតឡើងវិញរបស់ប្រទេសអាហ្សង់ទីនសម្រាប់តំបន់ជនបទ (Pemer)...
បរទេស៖ រុស្ស៊ីគឺជាការគំរាមកំហែងដ៏ធំដល់អង្គការណាតូ និងបណ្តាប្រទេសលោកខាងលិចទាំងអស់, នេះបើតាមអ្វីដែលប្រធានសេវាព័ត៌មានសន្តិសុខឆេក (BIS) លោក Michal Koudelka បានប្រាប់សមាជិកសភារបស់ប្រទេសនេះកាលពីសប្តាហ៍មុន។ កាលពីថ្ងៃច័ន្ទ ទីភ្នាក់ងាររបស់លោកបានចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំដោយដាក់ឈ្មោះថា រុស្ស៊ី ចិន និងអ៊ីរ៉ង់ ជាប្រទេសដែលជាប់ពាក់ព័ន្ធក្នុង “សកម្មភាពស៊ើបការណ៍សម្ងាត់ និងវិទ្ធង្សនា” ដែលផ្តោតលើសាធារណរដ្ឋឆេក។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែតុលា...
សប្តាហ៍នេះប្រធានក្លឹបយក្សអេស្បាញ Real Madrid លោក Florentino Perez បានធ្វើការលើកឡើងយ៉ាងច្បាស់អំពីដំណឹងដែរថាក្លឹបនឹងនៅតែចិញ្ចឹមចិត្តចង់បានកីឡាករ Erling Haaland ពីក្លឹបមេឃខៀវ Man City។ កីឡាករខ្សែប្រយុទ្ធន័រវេសរូបនេះបានចូលរួមជាមួយនឹង Man City កាលពីរដូវក្តៅក្នុងតម្លៃខ្លួនត្រឹមតែ៥១ លានផោន បន្ទាប់ពីកុងត្រារបស់កីឡាករ ជិតផុតកំណត់ជាមួយនឹង Dortmund ហើយក្នុងពេលដែលដំណឹងនៃការចូលរួមជាមួយនឹង Real...
តារាឆ្នើមប៉ទុយហ្គាល់ Bruno Fernandes អស់រយៈពេល១០ប្រកួត មកហើយមិនទាន់អាច បង្ហាញទំរង់លេងដ៏ល្អរបស់គាត់ឡើងវិញនៅឡើយ ទើបតែប្រកួតយប់មិញនេះ ដែលអាចជួយដឹកនាំក្រុម ក្នុងនាមជាប្រធានក្រុមដើម្បីយកជ័័យជំនះយ៉ាងធំធេង លើក្រុមខ្លាំង Spurs ក្នុងលទ្ធផលដល់ទៅ២ទល់នឹង០។ Fred និង Bruno គឺជាម្ចាស់គ្រាប់បាល់ទាំង២ ដែលគ្រាប់ បាល់ដំបូងកើតឡើងនៅដើមតង់ទី២នាទី ទី៤៧ ដោយ Fred និងមួយគ្រាប់ទៀតដោយកីឡាករ...
តារាម៉ូដែលល្បីឈ្មោះ Emily Ratajkowski ត្រូវបានមហាជនតាមប្រម៉ាញ់បានរូបថតជាច្រើនស្លឹក បន្ទាប់ពីតារាស្រីរូបនេះបានណាត់ជួបជាមួយបុរសប្លែកម្នាក់ និងមានស្និទ្ធស្នាលគ្នាខ្លាំងដែលត្រូវបាន គេសន្មត់ថាបុរសរូបនេះមិនមែនជា Brad Pitt នោះទេ។ បន្ទាប់ពីលេចឮនូេះដំណឹងមានទាក់ទងរវាង Emity ជាមួយ Brad Pitt ស្រាប់តែកំពូលតារាម៉ូដែល រូបនេះត្រូវបានគេប្រទះឃើញថើបគ្នាជាមួយបុរសថ្មីនៅទីក្រុងញូវយ៉កកាលពីថ្មីៗនេះ។ ដោយតារា បង្ហាញម៉ូនវ័យអាយុ ៣១ ឆ្នាំរូបនេះ ពាក់អាវពណ៌ខ្មៅ ជាមួយនឹងស្បែកជើងកវែងពណ៌ក្រហម ថើម បបូរមាត់ជាមួយបុរសម្នាក់ដែលមើលទៅដូចជា DJ Orazio...
នាថ្ងៃនេះខ្សែប្រយុទ្ធ Manchester United កីឡាករ Mason Greenwood ត្រូវបានតុលាការអង់គ្លេសដោះលែងជាបណ្ដោះអាសន្ន ហើយដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ។ កីឡាកររូបនេះនឹងឡើងសាវនាការជាថ្មីនៅថ្ងៃទី ២១ ខែវិច្ឆិកាខាងមុខនេះ ទាក់ទងនឹងសំណុំក្ដីសង្ស័យរំលោភសេពសន្ថេវៈ និងការចោទប្រកាន់ផ្សេងទៀត។ តាមពិតទៅ Greenwood ត្រូវបានចាប់ខ្លួនតាំងពីខែមករាដើមឆ្នាំនេះមកម៉្លេះ ពាក់ព័ន្ធសំណុំក្ដីខាងលើ។ មិនយូរប៉ុន្មាន រូបគេក៏ត្រូវបានតុលាការដោះលែងឲ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន ហើយឡើងតតាំងក្ដីនៅតុលាការ។ ក៏ប៉ុន្តែនៅថ្ងៃសៅរ៍ ចុងសប្ដាហ៍កន្លងទៅ...
កីឡាករខ្សែប្រយុទ្ធអ៊ុយរ៉ាហ្គាយដែលតែងតែទទួលរងនូវពាក្យរិះគន់ចាប់តាំងតែពីពេលបានផ្ទេរមកចូលរួមជាមួយនឹ ងហង្សក្រហម Liverpool នោះទីបំផុតគឺអាចរកគ្រាប់បាល់ដំបូងជូនក្លឹបហើយក្នុងការប្រកួតពីយប់មិញប៉ះនឹងក្រុម ញញួរធំ West Ham និងក៏ជាគ្រាប់បាល់ជ័យជំនះផងដែរ។ គ្រាប់បាល់តែតមួយគ្រាប់តាំងតែពីតង់ទី១ គឺជាគ្រាប់តែមួយគត់ដែលបានកើតឡើងក្នុងការប្រកួតរវាង ក្រុមទាំងពីរដែលនេះ មានន័យថា Liverpool អាចយកបាន៣ពិន្ទុបន្ថែមទៀតក្រោយជ័យជំនះ លើទាំងប្រផិតប្រផោយ១ទល់នឹង០ ដែរក្នងការប្រកួតប៉ះនឹង Man City ប៉ុន្មានថ្ងៃកន្លងមក។ គិតត្រឹមសប្តាហ៍នេះហង្សក្រហម Liverpool បានរំកិលខ្លួនឡើងមកតារាងកំពូលវិញបន្តិច...
ញូវដេលី៖ អ្នកជំនាញរបស់ប្រទេសឥណ្ឌា បានជំរុញឱ្យមានបទប្បញ្ញត្តិកាន់តែ ប្រសើរឡើងនៃដំណើរការផលិតឱសថនៅក្នុងប្រទេស អាស៊ីខាងត្បូងមួយនេះ បន្ទាប់ពីអង្គការសុខភាពពិភពលោក បានចេញការជូនដំណឹងកាលពីដើមខែនេះ អំពីថ្នាំក្អកដែលផលិតដោយឥណ្ឌាចំនួន ៤ ដែលខ្លួនបានឲ្យដឹងថាអាចទាក់ទងនឹងការរងរបួសតម្រងនោម និងស្លាប់ចំនួន ៦៦នាក់ ក្នុងចំណោមកុមារនៅហ្គាំប៊ី។ ការដាក់ទង់ជាតិបាននាំឱ្យមានការគំរាមកំហែងនៃឱសថក្លែងក្លាយក្នុងប្រទេសឥណ្ឌា និងអំពាវនាវឱ្យមានបទប្បញ្ញត្តិនៃដំណើរការផលិតឱសថក្នុងប្រទេស នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ សុីរ៉ូក្អកចំនួន ៤ប្រភេទ ដែលពាក់ព័ន្ធត្រូវបានផលិតដោយក្រុមហ៊ុនឱសថ Maiden Pharmaceuticals Limited...
ទីក្រុងឡុងដ៍៖ កីឡាករបាល់ទាត់ឆ្នើមរបស់ប្រទេសបារាំង N’Golo Kante ត្រូវបានដកចេញពីការប្រកួត World Cup កាលពីថ្ងៃអង្គារ បន្ទាប់ពី Chelsea បាននិយាយថា ខ្សែបម្រើរូបនេះនឹងអវត្តមានរយៈពេល ៤ ខែ បន្ទាប់ពីការវះកាត់របួសសរសៃពួរជើងយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ កីឡាករ Kante មិនបានលេងមួយប្រកួតសម្រាប់ក្លិប ឬប្រទេសរបស់លោកឡើយ ចាប់តាំងពី Chelsea ស្មើ...
អង់គ្លេស៖ យោងតាមការចេញផ្សាយពីគេហទំព័រស្គាយញ៉ូវបានប្រាប់ឲ្យដឹងថា Meta ដែលជាម្ចាស់បណ្តាញផ្សព្វផ្សាយសង្គមយក្សអាមេរិក Facebook និង Instagram ត្រូវបានបញ្ជាដោយនិយតករប្រកួតប្រជែងរបស់ចក្រភពអង់គ្លេសឲ្យលក់បណ្ណាល័យ GIF Giphy ដែលជាការសម្រេចចិត្តចុងក្រោយ។ អាជ្ញាធរប្រកួតប្រជែង និងទីផ្សារ (CMA) បាននិយាយថា សេចក្តីសម្រេចនេះគឺជាការសម្រេចចិត្តចុងក្រោយបំផុត។ ការផ្លាស់ប្តូរនេះបានអនុវត្តតាមកិច្ចខិតខំប្រឹងប្រែងអូសបន្លាយដោយ Meta ដើម្បីបដិសេធសេចក្តីសម្រេច CMA កាលពីឆ្នាំមុនដែលការកាន់កាប់បានបញ្ចប់កាលខែឧសភា ឆ្នាំ២០២០...