បច្ចេកវិទ្យា

អង្គការ NASA បញ្ជាក់ថា យានអវកាស Orion នឹងហោះហើរ ទៅកាន់ភពព្រះចន្ទ្រ បន្ទាប់ពីថ្ងៃចន្ទ

ឡូសអ៊ែនជីឡេស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ថា យានអវកាស Orion របស់អង្គការ NASA ត្រូវបានគេរំពឹងថា នឹងហោះហើរទៅកាន់ភពព្រះចន្ទ្រ បន្ទាប់ពីថ្ងៃចន្ទ  ដោយអនុវត្តការខិតជិតទៅដល់ផ្ទៃព្រះចន្ទ្រនៅលើផ្លូវរបស់វាទៅកាន់គន្លងវិលត្រលប់ដ៏ឆ្ងាយ ។ នេះបើយោងតាមអង្គការ NASA បានបញ្ជាក់ឲ្យដឹងដូច្នេះ ។

អង្គការ NASA បានឲ្យដឹងថា ការចូលទៅក្នុងលំហរបស់ព្រះចន្ទ្រដែលមានឥទ្ធិពល នឹងធ្វើឱ្យព្រះចន្ទ្រ ជំនួសឱ្យផែនដី ដែលជាកម្លាំងទំនាញដ៏សំខាន់ ដែលដើរតួនៅលើយានអវកាស ។

ឧបករណ៍បញ្ជាការហោះហើរ នឹងធ្វើការដុតបញ្ឆេះដោយថាមពលខាងក្រៅ ដើម្បីប្រមូលកម្លាំងពីទំនាញ របស់ព្រះចន្ទ្រ បង្កើនល្បឿនយានអវកាស និងដឹកនាំយានអវកាសឆ្ពោះទៅកាន់គន្លង វិលថយក្រោយ ឆ្ងាយហួសពីព្រះចន្ទ្រ ។

អង្គការ NASA បានឱ្យដឹងថា នៅក្នុងអំឡុងពេលហោះហើរដើរដោយថាមពលខាងក្រៅ Orion នឹងធ្វើការខិតជិតបំផុតរបស់វាដែលមានចម្ងាយ ប្រហែល១២៨គីឡូម៉ែត្រ នៅពីលើផ្ទៃព្រះចន្ទ្រ ។

៤ថ្ងៃក្រោយមក ការបង្ហោះមួយផ្សេងទៀត ដោយប្រើម៉ូឌុលសេវាកម្មអ៊ឺរ៉ុបនឹងបញ្ចូល Orion ទៅក្នុងគន្លងដកថយឆ្ងាយ ដែលវានឹងនៅសល់ ប្រហែលមួយសប្តាហ៍ ដើម្បីសាកល្បងប្រព័ន្ធយានអវកាស ។

ដោយផ្ទុកនូវយាន Orion ដែលមិនទាន់បានបើកនោះ ប្រព័ន្ធបាញ់បង្ហោះ យានអវកាសរបស់អង្គការ NASA បានចុះចតសម្រាប់ការសាកល្បង ហោះហើរដំបូងរបស់ខ្លួន នៅព្រឹកថ្ងៃពុធ ដែលបាញ់បង្ហោះចេញពី Launch Pad 39B នៅមជ្ឈមណ្ឌលអវកាសKennedy របស់អង្គការ NASA នៅក្នុងរដ្ឋផ្លរីដា ។

បន្ទាប់ពីការបាញ់បង្ហោះ យានអវកាស Orion ធ្វើដំណើរទៅកាន់ភពព្រះចន្រ្ទ វាជាបេសកកម្មដំបូងនៃកម្មវិធី Artemis របស់អង្គការ NASA ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top