ហ្វាំងឡង់៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវបានប្រាប់ឲ្យដឹងថា មូលដ្ឋានសាងសងឡើងអំពីថ្មដ៏រឹងមាំ ស្ថិតនៅប្រទេសហ្វាំងឡង់ គឺជាផ្លូវរូងក្រោមដីដ៏ធំ កំពុងត្រូវបានជីកដើម្បីបោះចោល កាកសំណល់នុយក្លេអ៊ែរ និងរក្សាទុកវាដោយសុវត្ថិភាព សម្រាប់មួយលានឆ្នាំ។ ផ្នូរភូគព្ភសាស្ត្រដំបូងគេបង្អស់ របស់ពិភពលោកសម្រាប់កាកសំណល់នុយក្លេអ៊ែរ កំពុងមានរូបរាងប្រវែងជាង ៤០០ ម៉ែត្រនៅក្រោមព្រៃ នៃប្រទេសហ្វាំងឡង់។បណ្តុំនៃសារធាតុអ៊ុយរ៉ាញ៉ូមវិទ្យុសកម្មដ៍សាហាវ នឹងចាប់ផ្តើមមកដល់ក្នុងរយៈពេល២ឆ្នាំ សម្រាប់ការបញ្ចុះក្នុងផ្លូវរូងក្រោមដី ដែលឆ្លាក់ចូលទៅក្នុងថ្ម។ ប្រទេសផ្សេងទៀត រួមទាំងចក្រភពអង់គ្លេស កំពុងពិចារណាលើផែនការសាងសង់កន្លែងបោះចោល...
ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសាខា គណបក្សប្រជាជនកម្ពុជា ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ បានបញ្ជូនអូប័រពេទ្យ របស់ក្រុមហ៊ុន ដើម្បីជួយសង្គ្រោះ ជនរងគ្រោះ ចំនួន២ករណីផ្សេងគ្នា កាលពីយប់ថ្ងៃទី១៧ ខែតុលា និងព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ បញ្ជូនយកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះនៅមន្ទីរពេទ្យជាបន្ទាន់ ។ លោកឧកញ៉ា...
គូឡាឡាំពួ ៖ យោងតាមការចេញ ផ្សាយពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា ព្រឹត្តិការណ៍ការប្រកួតកីឡា បាល់ទាត់ពិភពលោក “World Cup” នៅប្រទេសកាតា នៅសល់តែប៉ុន្មានសប្តាហ៍ទៀត ប្រទេសនេះត្រូវ បានជ្រើសរើសធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡាបាល់ទាត់ Asian Cup 2023 ទៀតដោយសហព័ន្ធបាល់ទាត់អាស៊ី ។ ប្រទេសកាតាបានយកឈ្នះការដេញថ្លៃ ពីកូរ៉េខាងត្បូង និងឥណ្ឌូនេស៊ី...
បរទេស ៖ សមយុទ្ធយោធា នៃកងកម្លាំងឆ្លើយតបយ៉ាងរហ័ស ដែលដំណើរការ ដោយអង្គការសន្ធិសញ្ញាសន្តិសុខ សមូហភាព (CSTO) ដឹកនាំដោយរុស្ស៊ី បានចាប់ផ្តើម នៅប្រទេសតាជីគីស្ថាន កាលពីថ្ងៃចន្ទ ។ ក្រុមមន្ត្រីបាននិយាយថា សមយុទ្ធ Rubezh-2022 មានគោលបំណងពង្រឹង ការត្រៀមខ្លួននៅក្នុងករណី នៃការលុកលុយឆ្លងព្រំដែន ដោយកងកម្លាំងជីវពល។ យោងតាមសារព័ត៌មាន RT...
តូក្យូ ៖ អតីតសមាជិកកងកម្លាំង ស្វ័យការពារដីគោកជប៉ុន (GSDF) រងការបៀតបៀនផ្លូវភេទ ពេលបម្រើក្នុងអង្គភាព បាននិយាយថា អ្នកស្រីបានទទួលយកការសុំទោស ពីទាហាន៤នាក់ លើករណីដ៏សាមញ្ញមួយ ដែលបានជំរុញ ឲ្យមានការស៊ើបអង្កេត ទូទាំងក្រសួងការពារជាតិ លើរបាយការណ៍កើនឡើង នៃការរំលោភក្នុងវិស័យយោធា យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។ អ្នកស្រី Rina Gonoi...
ភ្នំពេញ៖ សាកលវិទ្យាល័យបៀលប្រាយ នៅនៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២នេះ បានរៀបចំពិធីប្រគល់ថវិកាសប្បុរសធម៌ ចូលរួមនៅក្នុងយុទ្ធនាការ «រត់ជាមួយ សាយ ៤សែនជំហ៊ាន» ដើម្បីរៃអង្គាសថវិកា ជួយសង្រ្គោះជីវិតកុមារកើតជំងឺមហារីក ដែលទទួលការពិនិត្យ ព្យាបាល និងថែទាំនៅមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ក្រោមអធិបតីភាព លោក ឌៀប សីហា ជាសាកលវិទ្យាធិការ សាកលវិទ្យាល័យបៀលប្រាយ...
ខ្សែបម្រើប្រយុទ្ធ Cristano Ronaldo ទទួលបានចំណាត់ថ្នាក់ទាបបំផុត ជាលើកដំបូងក្នុងការប្រជែងពាន Ballon d’Or ក្នុងរយៈពេល១៧ឆ្នាំចុងក្រោយ។ តារារបស់ក្រុម Manchester United បានបញ្ចប់នៅចំណាត់ថ្នាក់លេខ២០ ដែលជាចំណាត់ថ្នាក់ដូចគ្នា ដែលគេធ្លាប់ទទួលបានកាលពីឆ្នាំ២០០៥។ Ronaldo ធ្លាប់ឈ្នះពាន Ballon d’Or ៥សម័យ ហើយការឈ្នះចុងក្រោយរបស់គេ នៅឆ្នាំ២០១៧។ ខ្សែបម្រើប្រយុទ្ធរបស់ក្លឹប...
Gunma៖ យោងតាមអង្គការសុខុមាលភាពសត្វ ក្នុងតំបន់បានឲ្យដឹងថា សត្វឆ្មាចំនួន ១៧០ក្បាលត្រូវបានរកឃើញ ក្នុងស្ថានភាពកខ្វក់នៅផ្ទះមួយខ្នង នាទីក្រុង Takasaki ខេត្ត Gunma បន្ទាប់ពីត្រូវបានទុកចោល ដោយគ្មានការថែទាំ សម្រាប់ការតាមដាន ការចូលមន្ទីរពេទ្យ របស់ម្ចាស់វ័យចំណាស់ យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ សត្វឆ្មាជាច្រើនក្បាល មានសភាពស្លេកស្លាំង ដោយបន្ថែមថា បង្អួចផ្ទះត្រូវបានបិទ ហើយក្លិនអាម៉ូញាក់ចេញពីការបន្ទោរបង់ បានជះឥទ្ធិពលខ្លាំងនៅពេលសមាជិក...
ប៉ារីស៖ អ្នកជំនាញបាននិយាយថា ច្រើនទូរសព្ទដៃជាង ៥ ពាន់លានគ្រឿងក្នុងចំណោមចំនួន១៦ ពាន់លានគ្រឿង ដែលមាននៅទូទាំងពិភពលោក ត្រូវបោះចោល ឬទុកចោលនៅឆ្នាំ ២០២២ ដោយអំពាវនាវ ឲ្យមានការកែច្នៃឡើងវិញ នូវវត្ថុគ្រោះថ្នាក់ជាញឹកញាប់ ដែលពួកគេមាន យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ សមាគមស្រាវជ្រាវ WEEE បានរកឃើញថា ទូរស័ព្ទដែលប្រើរួចជាច្រើននឹងកើនឡើងដល់ទៅ ៥0,000 គីឡូម៉ែត្រ ដែលខ្ពស់ជាងស្ថានីយអវកាសអន្តរជាតិមួយរយដង។...
បរទេស៖ យោងតាមការចេញផ្សាយរបស់ទូរទស្សន៍ BBC នៅថ្ងៃនេះបានឲ្យដឹងថា អតីតពីឡុតនៃកងកម្លាំងទ័ពអាកាសអង់គ្លេសជាច្រើននាក់ ត្រូវបានបញ្ចុះបញ្ចូលដោយប្រទេសចិន តាមរយៈកញ្ចប់លុយយ៉ាងច្រើន ដើម្បីផ្ទេរជំនាញរបស់ពួកគេទៅឲ្យកងកម្លាំងយោធាចិន។ ប្រភពដដែលបានបញ្ជាក់ទៀតថា អតីតយោធាអង់គ្លេសសរុបចំនួន៣០នាក់ ដែលសុទ្ធតែជាអ្នកមានជំនាញ បើកយន្តហោះបានធ្វើដំណើរទៅដល់ប្រទេសចិន និងបានចូលរួមក្នុងការហ្វឹកហាត់ ជាមួយនឹងកងកម្លាំងយោធារបស់ចិន China’s People’s Liberation Army។ ជាការឆ្លើយតបអង់គ្លេសបានប្រកាស តាមរយៈការទីភ្នាក់ងារសំងាត់ ដើម្បីព្រមានទៅកាន់ក្រុមពីឡុតទាំងនោះ និងប្រឆាំងចំពោះសកម្មភាពធ្វើការងាររបស់ពួកគេ...