បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាប្រទេសអ៊ីតាលី ខណៈពេលដែលលុយអឺរ៉ូ កំពុងចុះខ្សោយខ្លាំង ហើយតម្លៃទំនិញគ្រប់មុខឡើងថ្លៃនោះ បំណុលសាធារណៈដែលប្រទេសអ៊ីតាលី កំពុងមាននៅពេលនេះ បានកើនឡើង ទៅដល់ចំណុចខ្ពស់បំផុតមួយ មិនធ្លាប់មានគិតត្រឹមពាក់កណ្តាលឆ្នាំប៉ុណ្ណោះ។ ធនាគារជាតិរបស់អ៊ីតាលី បានប្រកាសថាបំណុលរបស់រដ្ឋាភិបាលសរុប ដែលមានគឺប្រហែលជា២,៧៦៦ទ្រីលានអឺរ៉ូ ឬប្រមាណជា២,៨១២ទ្រីលានដុល្លារអាមេរិក គឺជាទំហំដ៏ច្រើនបំផុតមួយមិនធ្លាប់មាន ក្នុងប្រវត្តិសាស្ត្រហើយវាស្ថិតនៅក្នុង អត្រាកំណើនប្រមាណជា១,៩ភាគរយ ក្នុងចន្លោះពេលពីដើមឆ្នាំមកប៉ុណ្ណោះ។ របាយការណ៍របស់ធនាគារ បានចង្អុលបង្ហាញថា លុយអឺរ៉ូចុះខ្សោយគឺជាកត្តាដ៏សំខាន់មួយ...
The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាកីឡាករវ័យក្មេង Destiny Udogie វ័យ១៩ឆ្នាំ បានក្លាយទៅជាកីឡាករ ចំណូលថ្មីទី៧ របស់ក្លឹបមាន់ខ្នាយមាស Spurs នៅរដូវក្តៅនេះជាផ្លូវការហើយ តែនឹងមិនទាន់អាចបង្ហាញខ្លួន លេងសម្រាប់ក្រុមនៅឡើយ។ Spurs បានអះអាងថា កីឡាករខ្សែការពារស្លាបរូបនេះ នឹងត្រូវផ្ទេរមកចូលរួមក្លឹបពីក្លឹបអ៊ីតាលី Udiness ជាមួយនឹងកុងត្រាដែលមានសុពលភាព រយៈពេល៥ឆ្នាំប៉ុន្តែទោះបីជាយ៉ាងណាក្តី Udogie...
កីឡាករខ្សែប្រយុទ្ធរបស់ហង្សក្រហម Darwin Nunez បានចេញមកធ្វើការសូមទោសហើយ ក្រោយបានបង្កកំហុសរហូតដល់បាន ទទួលកាតក្រហមក្នុងពេលប្រកួតស្មើ ជាមួយនឹងក្រុម Crystal Palace នៅក្នុងទឹកដី Anfield របស់ខ្លួននាពេលកន្លងមក។ កីឡាករចំណូលថ្មីរដូវក្តៅរូបនេះ បានផ្ទេរមកពីក្លឹបប៉ទុយហ្គាល់ Benfica បានបង្កកំហុសតាមរយៈ ការប៉ះទង្គិចគ្នាខ្លាំង ជាមួយនឹងកីឡាករ ខ្សែការពាររបស់ក្រុម Crystal Palace ម្នាក់ដែលមានឈ្មោះថា...
ថ្មីៗនេះដំណឹងនៃការចាកចេញ របស់កីឡាករ CR7 ព្រមទាំងការមិនសប្បាយចិត្ត ក្នុងការបង្ហាញខ្លួន ឲ្យក្រុមព្រមទាំងបរាជ័យផ្ទួនផង បានធ្វើឲ្យកីឡាករ CR7 ពិតជាមានអារម្មណ៍កាន់តែមួរម៉ៅមិនតិចនោះទេ ដោយនៅថ្ងៃនេះ កីឡាករបានវាយប្រហារ ទៅលើបណ្តាញសារព័ត៌មានថា បានចុះផ្សាយអំពីរឿងមិនពិត ហើយសន្យាថានឹងរៀបរាប់ ពីស្ថានភាពជាក់ស្តែងទាំងអស់របស់ខ្លួន ជាមួយនឹង Man UTD ។ CR7 បាននិយាយថា៖ ពួកគេបានដឹងអំពីការពិតទាំងអស់...
ចិន៖នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែលបានប្រាប់ឲ្យដឹងថា Xiaomi បញ្ចេញមនុស្សយន្ត CyberOneមានតម្លៃ ១០៤,០០០ដុល្លារដើរដូចមនុស្ស ហើយអាចស្គាល់អារម្មណ៍ ៤៥ ផ្សេងគ្នាកាលសប្តាហ៍មុនការបើកដំណើរការដែលរំពឹងទុកខ្ពស់នៃ Optimus bot របស់ក្រុមហ៊ុន Tesla។ ប្រភេទមនុស្សយន្តមានលក្ខណៈពិសេសចម្បងនៃរឿងប្រឌិតបែបវិទ្យាសាស្ត្រអស់រយៈពេលជាច្រើនឆ្នាំ។ ឥឡូវនេះមនុស្សយន្តមានលក្ខណៈដូចជីវិតកំពុងមានប្រជាប្រិយភាពកាន់តែខ្លាំងឡើងក្នុងពិភពពិត ហើយការផ្តល់ជូនចុងក្រោយបង្អស់ជាផ្នែកមួយនៃការចាប់អារម្មណ៍បំផុតនៅឡើយ។ មនុស្សយន្ត CyberOne មានដៃ និងជើងធ្វើឲ្យវាដើរដូចមនុស្សពិត ខណៈប្រព័ន្ធប្រតិបត្តិការ Android ត្រូវបានបំពាក់ដោយបច្ចេកវិទ្យា...
ក្រុងប៉ារីស៖ យោងតាមការចេញផ្សាយពីគេហទំព័រឌឺវីប៊ីស បានប្រាប់ឲ្យដឹងថា FIFA កាលពីម្សិលមិញបានសម្រេចចិត្ត ព្យួរសហព័ន្ធកីឡាបាល់ទាត់ឥណ្ឌាជាមួយ នឹងផលប៉ះពាល់ភ្លាមៗ ដោយសារតែឥទ្ធិពលមិនសមរម្យ ពីភាគីទី៣បង្កគ្រោះថ្នាក់ដល់ការប្រកួតបាល់ទាត់ពិភពលោក U-17 Women’s World Cup របស់ប្រទេសកាលខែតុលា។ ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោកបានហៅការបំពាននេះថា ជាការរំលោភយ៉ាងធ្ងន់ធ្ងរលើលក្ខន្តិកៈរបស់ FIFA។ FIFA បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ការព្យួរនេះនឹងនៅតែមានរហូតដល់សហព័ន្ធបាល់ទាត់ឥណ្ឌាទាំងអស់ (AIFF) ទទួលបានការគ្រប់គ្រងពេញលេញនៃកិច្ចការប្រចាំថ្ងៃរបស់ខ្លួន។AIFF...
ភ្នំពេញ ៖ សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានប្រកាសជាផ្លូវការរៀបចំព្រឹត្តិការណ៍ ការប្រកួតកីឡាវ៉ូវិណាម ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២ ដែលគ្រោងនឹង ធ្វើនៅអគារដំបូលទូក នៃសាកលវិទ្យាល័យភ្នំពេញនោះ នឹងមានរយៈពេល៣ថ្ងៃដោយចាប់ផ្ដើមពីថ្ងៃទី១៧ដល់១៩កញ្ញា២០២២ ក្រោមការប្រើប្រាស់ថវិកា របស់ក្រសួងអប់រំ យុវជន និង កីឡា ។ លោក យ៉ាំ ថៃសាន់ ជាអគ្គលេខាធិការ សហព័ន្ធបាននិយាយថា...
ទីក្រុងឈីកាហ្គោ ៖ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល បានប្រាប់ឲ្យដឹងថា ការកាត់ក្តីចុងក្រោយបង្អស់ របស់តារាចម្រៀង R&B របស់ R Kelly បានចាប់ផ្តើម កាលថ្ងៃ១៥ សីហាជាមួយនឹង ការជ្រើសរើសគណៈវិនិច្ឆ័យ ដើម្បីស្តាប់ការចោទប្រកាន់លោក បានល្បួងស្ត្រី មិនទាន់គ្រប់អាយុ ឲ្យរួមភេទជាមួយលោក និងរារាំងសំណុំរឿងរដ្ឋ ឆ្នាំ ២០០៨...
ទីក្រុង LOS ANGELES ៖ រដ្ឋអាជ្ញាបាននិយាយថា តារារ៉េប A$AP Rocky ត្រូវបានចោទប្រកាន់ ពីបទឧក្រិដ្ឋកម្មចំនួន ២កាលពីថ្ងៃច័ន្ទ ពីបទដកកាំភ្លើងទៅអតីតមិត្តភ័ក្តិ និងបាញ់ប្រហារនៅហូលីវូដ កាលពីឆ្នាំមុនយោងតាមការ ចេញផ្សាយពី គេហទំព័រជប៉ុនធូដេ ។ ការិយាល័យមេធាវីខណ្ឌ Los Angeles County បានចោទប្រកាន់បុរសដើមកំណើត...
ភ្នំពេញ ៖ អ្នកស្រី ជួប វិច្ឆិកា ជាប្រធានគ្រប់គ្រង ប្រចាំប្រទេសរបស់អង្គការ ផ្កាយសមុទ្រ បានមានប្រសា សន៍នៅពិធីបិទព្រឹត្តិការណ៍ ប្រកួតបាល់ទាត់កុមារ និងយុវជន AIA – ISF Grand Championship League ថា ក្រុមគ្រូបង្វឹក បាល់ទាត់ របស់ក្លិបបាល់ទាត់...