ប៉ារីស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ថា ធនាគារបារាំងឈ្មោះថា Societe Generale បានឲ្យដឹងកាលពីថ្ងៃពុធថា ខ្លួនបានរាយការណ៍ពីការខាតបង់ប្រាក់ សុទ្ធចំនួនជិត១,៥ពាន់លានអឺរ៉ូ ស្មើនឹងប្រមាណ១,៥៣ពាន់លានដុល្លារអាមេរិក នៅក្នុងត្រីមាសទី២នៃឆ្នាំនេះ ។ ក្រុមនេះបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍ អំពីប្រាក់ចំណូលត្រីមាសទី២ខ្លួនថា “ក្រុមបានដកខ្លួន តាមលំដាប់លំដោយ និងមានប្រសិទ្ធភាពពី ប្រទេសរុស្ស៊ី ជាមួយនឹងការបញ្ចប់ការបោះចោល...
បរទេស ៖ មន្ទីរបញ្ចកោណ បាននិយាយកាលពីថ្ងៃអង្គារថា ការអះអាង របស់រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergey Shoigu អំពីកងទ័ពរុស្ស៊ី ដែលបានបំផ្លាញប្រព័ន្ធ រ៉ុក្កែត M142 HIMARS ផលិតដោយសហរដ្ឋអាមេរិក ចំនួន៦ នៅក្នុងប្រទេស អ៊ុយក្រែន ចាប់តាំងពីការចាប់ផ្តើម នៃការវាយលុករបស់រុស្ស៊ី គឺមិនពិតនោះទេ។ យោងតាមសារព័ត៌មាន...
សេអ៊ូល ៖ យោងតាមរបាយការណ៍ បានឲ្យដឹងថា កាលពីពេលថ្មីៗនេះសកម្មភាពស្រវឹង ជាសាធារណៈរបស់លោក Luhan បានក្លាយជាប្រធានបទក្តៅ នៅលើប្រព័ន្ធផ្សព្វផ្សាយកូរ៉េ បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយចិន បានចោទប្រកាន់ថា លោក Luhan ដើរទាំងស្រវឹង នៅលើដងផ្លូវម្តងទៀត បន្ទាប់ពីជប់លៀង ផឹកស៊ីជាមួយមិត្តភក្តិ កូរ៉េ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្ត កូរ៉េខាងត្បូង Allkpop...
ប៉េកាំង ៖ បញ្ជាការរោងមហោស្រពភាគខាងកើត នៃកងទ័ព រំដោះប្រជាជនចិន (PLA) កាលពីថ្ងៃពុធបានរៀបចំ សមយុទ្ធហ្វឹកហ្វឺន ប្រយុទ្ធរួមគ្នានៅក្នុងដែនទឹក ភាគខាងជើង ភាគនិរតី និងភាគអាគ្នេយ៍ និងដែនអាកាស ចេញពីកោះតៃវ៉ាន់។ សមយុទ្ធនេះមានការ ចូលរួមពីកងទ័ពមកពីកងទ័ពជើងទឹក កងទ័ពអាកាស កងកម្លាំងរ៉ុក្កែត កម្លាំងគាំទ្រយុទ្ធសាស្ត្រ និងកងកម្លាំងគាំទ្រផ្នែកដឹកជញ្ជូន ក្រោមបញ្ជាការរោងមហោស្រព ភាគខាងកើត។...
សេអ៊ូល ៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុករបស់ប្រទេសចិនបានឲ្យដឹងថា Jessica បានជាប់ចំណាត់ថ្នាក់លេខ ២ ស្ថិតចំណាត់ថ្នាក់រួមនៃកម្មវិធី ហើយនឹងបង្ហាញខ្លួនជាលើកដំបូង ជាមួយក្រុមចម្រៀងនារីចិន ចំណែកតារាចម្រៀង និងជាតារាសម្ដែងតៃវ៉ាន់ Cyndi Wang បានជាប់ចំណាត់ថ្នាក់លេខ ១ ដោយទទួលបានចំណាត់ ថ្នាក់កណ្តាល ។ ប្រព័ន្ធផ្សព្វផ្សាយបានបញ្ជាក់ថា លោក Gillian...
អង់គ្លេស ៖ អ្នកវិទ្យាសាស្ត្របានព្រមានថា ការផ្ញើសារសុខភាពសាធារណៈជុំវិញ ជំងឺមហារីកក្រពេញប្រូស្តាត ធ្វើឲ្យមានការផ្តោត ការយល់ច្រឡំ លើរោគសញ្ញានៃទឹកនោម ហើយអាចនឹងរារាំង ដល់កិច្ចខិតខំប្រឹងប្រែង នៃការរកឃើញដំបូង យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ ។ អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Cambridge បាននិយាយថា មិនមានភស្តុតាង នៃទំនាក់ទំនងមូលហេតុរវាង ជំងឺមហារីកក្រពេញប្រូស្តាត និងទំហំក្រពេញប្រូស្តាត ឬរោគសញ្ញាទឹកនោមបុរស...
ទីក្រុងឡុងដ៍ ៖ កីឡាករបាល់ទាត់នៅក្របខណ្ឌ Premier League របស់អង់គ្លេស បាននិយាយថា កីឡាករនឹងលែង ឲ្យលុតជង្គង់មុន ពេលការប្រកួតទាំងអស់ ក្នុងរដូវកាលខាងមុខនេះ បន្ទាប់ពីមានការរិះគន់ថា កាយវិការប្រឆាំង ការរើសអើងជាតិសាសន៍ បានបាត់បង់ឥទ្ធិពល របស់វា យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។ សេចក្តីថ្លែងការណ៍របស់ Premier League...
សេនហ្វ្រេនស៊ីស្កូ ៖ យោងតាមការចេញ ផ្សាយពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា សម្ព័ន្ធមិត្តបច្ចេកវិទ្យាខ្ពស់ ដែលមានទ្រព្យសម្បត្តិ របស់លោក Elon Musk ហាក់បីដូចជាមិន សប្បាយចិត្ត ចំពោះការទទួលដីកាពី Twitter ជាផ្នែកមួយនៃការតស៊ូផ្លូវច្បាប់ របស់ក្រុមហ៊ុន ជាមួយនាយកប្រតិបត្តិ Tesla ។ យោងតាមរបាយការណ៍ពី The Washington...
បរទេស៖ អគ្គនាយកនៃនាយកដ្ឋាន គ្រប់គ្រងអាវុធរបស់ក្រសួងការបរទេសចិន បាននិយាយថា សហរដ្ឋអាមេរិក គួរតែ “ដកអាវុធនុយក្លេអ៊ែរទាំងអស់របស់ខ្លួនចេញពីទ្វីបអឺរ៉ុប ហើយចៀសវាងការដាក់ពង្រាយអាវុធនុយក្លេអ៊ែរ នៅក្នុងតំបន់ផ្សេងទៀត” ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Fu Cong បាននិយាយបែបនេះ ក្នុងអំឡុងពេលសន្និសីទត្រួតពិនិត្យលើកទី១០ ស្តីពីសន្ធិសញ្ញាស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ...
បរទេស៖ យោងតាមអ្នកជំនាញរបស់កាសែតវ៉ាស៊ិនតោនប៉ុស្តី កាលពីថ្ងៃម្សិលមិញនេះបានធ្វើការអះអាងថា ផលប៉ះពាល់និងវិបត្តិនៅកោះតៃវ៉ាន់ នឹងអាចបន្តកើតឡើងជាបន្តបន្ទាប់ ពីក្នុងរយៈពេលជាច្រើនសប្តាហ៍ជាច្រើនខែ និងជាច្រើនឆ្នាំបន្ទាប់ពីប្រធានសភាអាមេរិកបានមកបំពេញទស្សនកិច្ចនៅទីនេះ។ លោក Josh Rogin ដែលជាមន្ត្រីជំនាញ គោលនយោបាយការបរទេស របស់វ៉ាស៊ិនតោន ប៉ុស្តិនោះបានព្យាករណ៍ទៀតដែរថាខណៈដែលយោធាចិន នឹងធ្វើការឆ្លើយតប ដោយសកម្មភាពតិចតួច និងរយៈពេលខ្លីប៉ុន្តែរដ្ឋាភិបាលប៉េកាំង នឹងធ្វើអ្វីគ្រប់យ៉ាង ដើម្បីអាចបង្ហាញពីការឆ្លើយតបរបស់ខ្លួន ឲ្យកាន់តែខ្លាំងក្លាជាងនេះនៅតាមក្រោយ។ លោកបន្តថា៖ការឆ្លើយតប របស់ចិននឹងបន្តជាដំណាក់កាល...