បច្ចេកវិទ្យា

អ្នកនិយមលេង អ៊ីនធើណេត រិះគន់បន្ទាប់ពីរកឃើញ Jessica បង្ហាញខ្លួនក្នុងក្រុម ជាមួយអតីតមិត្តស្រីនាង Gillian Chung

សេអ៊ូល ៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុករបស់ប្រទេសចិនបានឲ្យដឹងថា Jessica បានជាប់ចំណាត់ថ្នាក់លេខ ២ ស្ថិតចំណាត់ថ្នាក់រួមនៃកម្មវិធី ហើយនឹងបង្ហាញខ្លួនជាលើកដំបូង ជាមួយក្រុមចម្រៀងនារីចិន ចំណែកតារាចម្រៀង និងជាតារាសម្ដែងតៃវ៉ាន់ Cyndi Wang បានជាប់ចំណាត់ថ្នាក់លេខ ១ ដោយទទួលបានចំណាត់ ថ្នាក់កណ្តាល ។

ប្រព័ន្ធផ្សព្វផ្សាយបានបញ្ជាក់ថា លោក Gillian Chung មកពីក្រុមចម្រៀងស្រីហុងកុង ‘Twins’ ក៏នឹងបង្ហាញខ្លួនក្នុងក្រុមនារីដែលមានសមាជិក ១០ នាក់ដូចគ្នាជាមួយ Jessica ផងដែរ។ បន្ទាប់ពីមានសេចក្តីរាយការណ៍នេះ អ្នកនិយមលេងអ៊ីនធើណេតកូរ៉េបានប្រមូលផ្តុំការចាប់អារម្មណ៍ថា Gillian Chung គឺជាអតីតមិត្តស្រីរបស់ Tyler Kwon បច្ចុប្បន្នកំពុងមានទំនាក់ទំនងស្នេហាជាមួយ Jessica ។

ដូច្នេះហើយ អ្នកនិយមលេងអ៊ីនធើណេត ជាច្រើនបានប្រមូលផ្តុំគ្នានៅក្នុងសហគមន៍អនឡាញ ដ៏ពេញនិយមមួយដើម្បីបញ្ចេញមតិថា តើបច្ចុប្បន្ន និងអតីតមិត្តស្រីរបស់ Tyler Kwon នឹងស្ថិតក្នុងក្រុមស្រីតែមួយ ជាមួយគ្នាយ៉ាងដូចម្តេច ៕ ដោយ៖លី ភីលីព

Most Popular

To Top