បរទេស៖ ក្រោយព័ត៌មានជាបន្តបន្ទាប់អំពីការចាកចេញរបស់កីឡាករប្រេស៊ីល Rapinha ពីកីឡាដ្ឋាន Elland Road របស់ក្លឹប Leeds UTD ហើយនោះទីបំផុតដំណឹងជាផ្លូវការបានអះអាងថាកីឡាករវ័យ២៥ឆ្នាំរូបនេះ នឹងត្រូវផ្ទេរទៅចូល រួមជាមួយនឹង Barcelona ហើយ។ Barcelona បានយកឈ្នះការប្រកួតប្រជែងជាមួយនឹងក្លឹបជាច្រើន ទៀតដែលបានព្យាយាមក្នុងការទាកទាញ យកកីឡាករខ្សែប្រយុទ្ធរូបនេះពីអង់គ្លេស ដោយក្នុងនោះទាំងលក្ខខណ្ឌរបស់ក្លឹប និងលក្ខខណ្ឌរបស់កីឡាករផងត្រូវបានព្រមព្រៀងគ្នារួចរាល់ហើយ។ The Goal...
បរទេស៖ យោងតាមការចេញផ្សាយរបស់ rt.com កាលពីថ្ងៃម្សិលមិញនេះបានឲ្យដឹងថារដ្ឋាភិបាលរបស់លោក Joe Biden កំពុងបានតែធ្វើការពិចារណាទៅលើការដកបម្រាមនាំចូលអាវុធនិងការលក់ អាវុធទៅឲ្យរដ្ឋាភិបាល ទីក្រុង Riyahd ដោយសង្ឃឹមថានឹងអាចនាំចូលប្រេងកាន់តែច្រើនត្រឡប់មកវិញ។ ប្រភពដែលគួរឲ្យទុកចិត្តចំនួន៤ បានបញ្ជាក់ដែរថារដ្ឋាភិបាលទីក្រុងវ៉ាស៊ិនតោន កំពុងចាប់ផ្តើមធ្វើការសិក្សាទៅលើលទ្ធភាពក្នុងការដកបម្រាមនេះ ចេញពីអារ៉ាប៊ីសាអូឌីតពោលគឺនៅមុនដំណើរ ទស្សនកិច្ចរបស់លោកប្រធានាធិបតី Joe Biden នៅក្នុងទីក្រុង Riyadh នៅក្នុងសប្តាហ៍នេះ។ គួរឲ្យដឹងដែរថាអស់រយៈពេលជាច្រើនខែ...
ភ្នំពេញ៖ ក្រុមហ៊ុន Deum Ampil Advertising Co., Ltdនិង ក្រុមហ៊ុន Urban Village បានចុះអនុសារណៈយោគយល់ (MOU) ជាមួយគ្នា ក្នុងគោលបំណង ដើម្បីបង្កើនភាពងាយស្រួលដល់បណ្ដាអតិថិជន កាន់តែយល់ជ្រាប អំពីគម្រោង ខុនដូ Urban Village ដែលជាគម្រោងខុនដូស្តង់ដារហុងកុង ដ៏ធំបំផុតនៅប្រទេសកម្ពុជា។...
កូឡុំបូ៖ ការិយាល័យនាយករដ្ឋមន្ត្រីបាននិយាយកាលពីថ្ងៃចន្ទថា ប្រធានាធិបតីស្រីលង្កា Gotabaya Rajapaksa បានជូនដំណឹងជាផ្លូវការដល់នាយករដ្ឋមន្ត្រី Ranil Wickremesinghe ថាលោកនឹងបន្តការលាលែងពីតំណែងនៅថ្ងៃទី១៣ ខែកក្កដា ដូចដែលបានប្រកាសពីមុន។ លោក Rajapaksa បានជូនដំណឹងដល់ប្រធានសភាកាលពីថ្ងៃសៅរ៍ថា លោកនឹងចុះចេញពីតំណែងប្រធានាធិបតីនៅថ្ងៃពុធ ចំពេលមានវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់មួយរូបបានប្រាប់ស៊ីនហួថា លោក Wickremesinghe នឹងអំពាវនាវឱ្យមានកិច្ចប្រជុំបន្ទាន់មួយជាមួយគណៈរដ្ឋមន្ត្រីរបស់លោកនៅថ្ងៃចន្ទ ហើយក្រោយមកនឹងជួបមេដឹកនាំគណបក្សនយោបាយទាំងអស់...
Park Café ភោជនីយដ្ឋានឈានមុខគេលើអាហារនិងភេសជ្ជៈសុខភាពបានសហការជាមួយនឹង ក្រុមហ៊ុនដឹកជញ្ជូនអាហារE-GetSដែលកំពុងពេញក្នុងប្រទេសកម្ពុជាបានចុះអនុស្សារណៈនៃការយោគយល់ (MoU) ដែលធ្វើឡើងនៅនិយមការិយាល័យកណ្តាលរបស់ក្រុមហ៊ុន E-GetS កាលពីពេលថ្មីៗកន្លងទៅនេះ។ តាមរយៈអនុស្សារណៈនៃការយោគយល់នេះក្រុមហ៊ុនទាំងពីរមានចក្ខុវិស័យរួមគ្នា គឺធ្វើយ៉ាងណាផ្តល់ជូនជម្រើសសំបូរបែបនិងមានភាពងាយស្រួលជូនដល់អតិថិជនទាំងអស់មិនថា អតិថិជនជាប្រជាជន ខ្មែរនិងអតិថិជនជាប្រជាជនចិនដែលធ្វើការនិងប្រកបអាជីវកម្មនៅកម្ពុជាក្នុងការស្វែងរកអាហារនិងភេសជ្ជៈដែលល្អសម្រាប់ សុខភាពតាមរយៈកម្មវិធីកុម្ម៉ង់និងដឹកជញ្ជូនE-GetSដែលជាជម្រើសបន្ថែម ពីការទទួលទានក្នុងហាង។ លោក ហេង សេងលី ប្រធានក្រុមនាយកប្រតិបត្តិក្រុមហ៊ុន យូណាយធីត ហ្វូតគ្រុប បានបញ្ជាក់ថា ៉ការសហការនេះជាការរួមចំណែកយ៉ាងសំខាន់ក្នុងការផ្តល់ជូនអាហារនិងភេសជ្ជៈដែលមានទាំងរសជាតិឆ្ងាញ់...
(ភ្នំពេញ) ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២២៖ សប្ដាហ៍នេះពិតជារំភើបជាងសប្ដាហ៍មុនទៅទៀត..!! ដូច្នេះប្រញាប់រុសរាន់ឡើងណា៎! ព្រោះថារង្វាន់ម៉ូតូ Suzuki Nex Crossover 2022 ស៊េរីថ្មីក្នុងកម្មវិធី “មហារង្វាន់ស្រោចធរណី” ពី សាមសុង នៅសល់ចំនួន 30 គ្រឿងទៀតកំពុងរង់ចាំអ្នក.! សូមកុំឱ្យពេលវេលានេះកន្លងផុតទៅឱ្យសោះ..! សប្តាហ៍ទី...
ក្រុមហ៊ុន ជីប ម៉ុង សូមជូនដំណឹងដល់អតិថិជន ឲ្យបានជ្រាប់ថា ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលជាពាណិជ្ជកម្មមួយរបស់ក្រុមហ៊ុន ជីប ម៉ុង នៅថ្ងៃទី៩ ខែកក្កដា បានធ្វើការប្រគល់រង្វាន់ ប្រាក់សុទ្ធសរុបរហូតដល់ទៅ៩៣០លានរៀល ឬស្មើទៅនឹង ២៣២.៥០០ ដុល្លារអាមេរិក ជូនដល់គូស្វាមីភរិយាកំពូលសំណាងចំនួន៧០គូ ដែលបានឈ្នះរង្វាន់ពីការចាប់សន្លឹកឆ្នោត នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស ហើយបានបញ្ជូនឯកសារគ្រប់គ្រាន់ តាមលក្ខណ្ឌមកកាន់ក្រុមហ៊ុន។ រង្វាន់ទាំងនោះរួមមាន រង្វាន់ទឹកប្រាក់ ២០ លានរៀលចំនួន ២៣ រង្វាន់សរុប ៤៦០ លានរៀល និងរង្វាន់ ១០លានរៀលចំនួន ៤៧ រង្វាន់សរុប៤៧០ លានរៀល។ កាលពីចុងខែមិថុនាកន្លងទៅ ខ្មែរ ប៊ែវើរីជីស បានរកឃើញម្ចាស់សន្លឹកឆ្នោត ចំនួន១០៩ឈ្នះរង្វាន់ជាសាច់ប្រាក់១០លានរៀល និង ២០ លានរៀល ពីការជាវស្រាបៀរ កម្ពុជាយកទៅទទួលភ្ញៀវ ក្នុងថ្ងៃមង្គលការ ក៏ប៉ុន្តែ មានតែគូស្វាមីភរិយាចំនួន ៧០គូប៉ុណ្ណោះ ដែលមានឯកសារគ្រប់គ្រាន់ ហើយបានបញ្ជូនមកកាន់ក្រុមហ៊ុនរួចរាល់ និងបានគោរពតាមលក្ខន្តិកៈរបស់ក្រុមហ៊ុន។ ចំពោះគូស្វាមីភរិយាដែលមិនទាន់ផ្ញើឯកសា មកកាន់ក្រុមការងារ ក្រុមហ៊ុននឹងទុករយៈពេលរហូតដល់ថ្ងៃទី ៣១ខែកក្កដាក្នុងការទាក់ទង មកកាន់ក្រុមហ៊ុនដើម្បីទទួលបានរង្វាន់។ ផុតកាលកំណត់នេះ រង្វាន់នឹងត្រូវចាត់ទុកជាមោឃចំណែកឯម្ចាស់សន្លឹកឆ្នោត ដែលមិនបានគោរពទៅតាមលក្ខន្តិកៈ ដែលបានកំណត់ ក្រុមហ៊ុនរក្សាសិទ្ធមិនប្រគល់រង្វាន់នោះទេ ហើយជំនួសដោយការបូកបន្ថែមរង្វាន់ទាំងនេះទៅក្នុងការចាប់សន្លឹកឆ្នោតនៅវគ្គចុងក្រោយ ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី២៣ ខែកក្កដា ខាងមុខនេះ។ ការប្រគល់រង្វាន់ ត្រូវបានធ្វើឡើងនៅរោងចក្រ ខ្មែរ ប៊ែវើរីជីស ស្ថិតក្នុងភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោរាជធានីភ្នំពេញ ជាមួយនឹងការរៀបចំដំណើរទស្សនកិច្ច សង្វាក់ផលិតកម្មរបស់ក្រុមហ៊ុន ព្រមទាំងការពិសាអាហារស្រាបៀរ និងភេសជ្ជៈជាច្រើន។ ក្នុងនោះ មានគូស្វាមីភរិយាចំនួន ២០គូបានអញ្ជើញទៅស្ថានីយ ទូរទស្សន៍ហង្សមាសផ្ទាល់ ដើម្បីទទួលរង្វាន់ និងបានទស្សនាការប្រគុំតន្ត្រី Brew the Beat Concert ដែលឧបត្ថម្ភដោយស្រាបៀរ កម្ពុជាយ៉ាងសប្បាយរីករាយ។ ក្រោយពេលទទួលរង្វាន់ គូស្វាមីភរិយាជាច្រើន បានសម្តែងក្តីរំភើបដែលបានឈ្នះរង្វាន់ពិតៗ ពីស្រាបៀរ កម្ពុជា។ គួរបញ្ជាក់ថា លក្ខន្តិកៈដើម្បីទទួលបានរង្វាន់ពីស្រាបៀរ កម្ពុជាមានដូចខាងក្រោម៖ -កម្មវិធីនេះផ្តល់ជូនសម្រាប់តែគូស្វាមីភរិយាថ្មី ដែលជាវស្រាបៀរ កម្ពុជាចាប់ពី២៥កេសឡើងទៅសម្រាប់ទទួលភ្ញៀវក្នុងថ្ងៃមង្គលការពិតប្រាកដតែប៉ុណ្ណោះ -កម្មវិធីនេះអនុវត្តសម្រាប់តែពិធីមង្គលការតែប៉ុណ្ណោះ ពិធីបុណ្យ ឬពិធីជួបជុំផ្សេងៗមិនត្រូវបានអនុវត្តនោះទេ -គូស្វាមីភរិយាមួយគូមានសិទ្ធិ ទទួលបានរង្វាន់តែម្តងប៉ុណ្ណោះ ទោះបីមានឈ្មោះឈ្នះប៉ុន្មានដងក៏ដោយ -បុគ្គលិកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីសទាំងអស់ មិនអនុញ្ញាតឲ្យចូលរួម ក្នុងកម្មវិធីនេះជាដាច់ខាត -ដើម្បីបើករង្វាន់ គូស្វាមីភរិយាត្រូវមានឯកសា ជាចាំបាច់ចំនួនប្រាំរួមមាន៖ ១) ធៀបការ ២) លិខិតបញ្ជាក់អាពាហ៍ពិពាហ៍ ៣) រូបថតការ ៤) អត្តសញ្ញាណប័ណ្ណរបស់ស្វាមី និងភរិយា ៥) សន្លឹកឆ្នោតដែលត្រូវរង្វាន់ -ក្រុមហ៊ុនសូមរក្សាសិទ្ធិ ក្នុងការកែប្រែលក្ខខណ្ឌផ្សេងៗ សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងលេខទូរស័ព្ទ ០៦១/០៦៧/០៦៩/៩០២ ៩០២។
បរទេស ៖ រដ្ឋាភិបាលទីក្រុងគៀវ បានប្រតិកម្មយ៉ាងខឹងសម្បារ ចំពោះការអំពាវនាវ ដែលបញ្ចេញដោយសមាជិក សភាអាមេរិក លោកស្រី Victoria Spartz (R-Ind) ដែលឱ្យ “បង្កើតការត្រួតពិនិត្យត្រឹមត្រូវ” ជុំវិញការផ្តល់អាវុធ និងជំនួយដល់អ៊ុយក្រែន ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី10 ខែកក្កដា ឆ្នាំ2022...
ប៉េកាំង ៖ អ្នកនាំពាក្យរបស់ចិនដីគោក បានឲ្យដឹងកាលពីថ្ងៃសុក្រថា ពាក្យសម្ដី និងទង្វើខុសឆ្គង របស់សមាជិកព្រឹទ្ធសភា អាមេរិកមួយចំនួន ដែលបានជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុង របស់ប្រទេសចិន និងបានប្រកាន់យក និង គាំទ្រសកម្មភាពបំបែកខ្លួន “ឯករាជ្យតៃវ៉ាន់ ” គឺមានគ្រោះ ថ្នាក់ខ្លាំងណាស់ ។ លោក Zhu Fenglian...
បរទេស ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានផ្ញើសាររំលែកទុក្ខដល់ម្តាយ និងភរិយារបស់អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ ដែលត្រូវបានខ្មាន់កាំភ្លើងបាញ់ សម្លាប់កាលពីថ្ងៃសុក្រ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី8 ខែកក្កដា ឆ្នាំ2022 បានឱ្យដឹងថា សាររបស់លោក ពូទីន...