ព័ត៌មានអន្តរជាតិ

វាពិតជាគ្រោះថ្នាក់ខ្លាំងណាស់ សម្រាប់ព្រឹទ្ធសមាជិក អាមេរិក ក្នុងការរៀបចំ ខ្លួន ដើម្បីគាំទ្រឯករាជ្យភាព តៃវ៉ាន់

ប៉េកាំង ៖ អ្នកនាំពាក្យរបស់ចិនដីគោក បានឲ្យដឹងកាលពីថ្ងៃសុក្រថា ពាក្យសម្ដី និងទង្វើខុសឆ្គង របស់សមាជិកព្រឹទ្ធសភា អាមេរិកមួយចំនួន ដែលបានជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុង របស់ប្រទេសចិន និងបានប្រកាន់យក និង គាំទ្រសកម្មភាពបំបែកខ្លួន “ឯករាជ្យតៃវ៉ាន់ ” គឺមានគ្រោះ ថ្នាក់ខ្លាំងណាស់ ។

លោក Zhu Fenglian អ្នកនាំពាក្យ ការិយាល័យកិច្ចការ តៃវ៉ាន់ នៃក្រុមប្រឹក្សារដ្ឋ បានលើកឡើងថា “មានចិន តែមួយគត់ ក្នុង ពិភពលោក ហើយ តៃវ៉ាន់ គឺ ជាផ្នែកនៃ ប្រទេសចិន ” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Zhu បានបន្ដថា ការព្យាយាមបង្ករឿង របស់អាជ្ញាធរ បក្សប្រជាធិបតេយ្យ តៃវ៉ាន់ ក្នុង ការទទួល បានកម្លាំង ពីខាងក្រៅ ដើម្បី ជួយពួកគេក្នុងការ ស្វែងរក ឯករាជ្យ នឹងត្រូវបរាជ័យ។

នៅក្នុងនោះដែរ លោក Zhu បានធ្វើការកត់សម្គាល់ ជាការឆ្លើយតបទៅនឹងដំណើរ ទស្សនកិច្ច របស់សមាជិក ព្រឹទ្ធសភា អាមេរិក នៅតៃវ៉ាន់ នាពេល ថ្មីៗ នេះ ថាជារឿងគ្រោះថ្នាក់ ៕
ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top