កីឡាករឆ្នើមវ័យក្មេងទាំងពីររូប Camavinga និងកីឡាករ Tchouameni បានបំពេញការងារបានយ៉ាងល្អ ក្នុងការប្រកួតបើករដូវកាលដំបូង ក្នុងនាមជាដៃគូគ្នា សម្រាប់ក្រុមនាពេលអនាគត ទោះបីជាការប្រកួតនោះ ត្រូវបានបរាជ័យក្រោមថ្វៃដៃរបស់ Almenia ក្តី។ គ្រូបង្វឹករបស់ក្លឹប Real Madrid លោក Carlo Ancelotti ទោះបីជាយ៉ាងណាក្តី នៅតែបានសរសើរខ្លាំង ចំពោះទំរង់លេងរបស់កីឡាករទាំងពីរ ក្នុងនាមជាដៃគូដោយអះអាងថា...
រុស្សី៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា កីឡាការិនីបាល់បោះអាមេរិករូបនេះ ត្រូវបានជាប់ពន្ធនាគាររយៈពេល៩ឆ្នាំ ក្នុងខែនេះ បន្ទាប់ពីនាងត្រូវបានចាប់ខ្លួន និងឃុំខ្លួនពីបទកាន់កាប់កញ្ឆា នៅអាកាសយានដ្ឋានទីក្រុងម៉ូស្គូ កាលខែកុម្ភៈ។ ក្រុមការពារសម្រាប់តារាបាល់បោះអាមេរិក Brittney Griner បានប្តឹងឧទ្ធរណ៍ប្រឆាំង នឹងការផ្តន្ទាទោសរបស់នាង សម្រាប់ការកាន់កាប់ និងការជួញដូរគ្រឿងញៀន នៅប្រទេសរុស្ស៊ី។ នាង Griner ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ...
អង់គ្លេស៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវបានប្រាប់ឲ្យដឹងថា អង្គការគ្រប់គ្រងដែនសមុទ្រ បង្កការភ្ញាក់ផ្អើល និងខកចិត្តចំពោះការប្រកាសរបស់ Greenpeace ដោយនិយាយថា ខ្លួនបានហាមឃាត់ឧបករណ៍ សម្រាប់សណ្តោងបាត នៅតំបន់ការពារចំនួន ៤ ហើយបានអញ្ជើញក្រុមយុទ្ធនាការ ទៅសិក្ខាសាលាមួយ ដើម្បីពិភាក្សាអំពីផែនការបន្ថែមទៀត។ ក្រុមសកម្មជនគ្រោងនឹងទម្លាក់ផ្ទាំងថ្ម ចូលទៅក្នុងសមុទ្រនៅឆ្នេរសមុទ្រ Cornish ដើម្បីរារាំងកប៉ាល់នេសាទឧស្សាហកម្ម ពីការអូសទាញនៅបាតសមុទ្រដែលផ្ទុកត្រី ត្រីខ និងផ្កាថ្ម។...
សម្រាប់អ្នកប្រើបង់លុយ Telegram Premium ក្រុមហ៊ុនទើបផ្ដល់ជម្រើសថ្មី Restrict Voice Message កំណត់មិនឱ្យភាគីម្ខាងទៀត ផ្ញើសារមកយើងជាសំឡេងបាន។ ការកំណត់នេះមានជម្រើស មិនឱ្យផ្ញើសារចូលជាសំឡេង ទាំងគ្រប់មនុស្ស (Nobody) ឬកំណត់ត្រឹមមនុស្សដែលមានក្នុងបញ្ជីឈ្មោះ អាចផ្ញើសារជាសំឡេងបាន (My Contacts) ឬកំណត់លើកលែងតែ ចំពោះមនុស្សប៉ុន្មាននាក់ក៏បាន (Exceptions)។ របៀបបើកមុខងារនេះ សូមចូលទៅកាន់...
នៅលើភពផែនដីយើងនេះ ពោរពេញទៅដោយផ្ទៃទឹកសមុទ្រ រហូតដល់ទៅ៧០% ខណ:ផ្ទៃដីមានតែ៣០%តែប៉ុណ្ណោះ យ៉ាងណាមិញពិភពលោក ក៏មាននូវកោះជាច្រើនតូចធំ ស្ទើររាប់ពុំអស់ នៅពាសពេញគ្រប់ទ្វីបទាំង៧។ អូស្ត្រាលី បើចាត់ទុកជាកោះ ប្រាកដជាកោះដែលមានទំហំធំជាងគេបំផុត នៅលើពិភពលោក ដែលមានទំហំរហូតដល់ទៅ ៧,៦៩២,២០២ គីឡូម៉ែត្រក្រឡា តែយ៉ាងណាអូស្ត្រាលី ត្រូវបានចាត់ទុកជាទ្វីប ដែលតូចជាងគេទៅវិញ ក្នុងចំណោមទ្វីបទាំង៧។ ខាងក្រោមនេះគឺជាកោះទាំង៥ ដែលត្រូវបានគេចាត់ទុកថា ជាកោះដែលធំបំផុត...
សៀមរាប៖នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ លោក សែម សុខា រដ្ឋលេខាធិការនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអនុប្រធានគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជាតំណាងឲ្យលោក វង សូត្រ រដ្ឋមន្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងអនុប្រធានគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជាបានអញ្ជើញចូលរួមពិធីប្រគល់ជយលាភី និងបិទការប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិកថ្នាក់ខេត្តប្រចាំឆ្នាំ ២០២២នៅខេត្តសៀមរាប។ លោកលោក សែម សុខា បានមានប្រសាសន៍ថា...
អង់គ្លេស៖នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែលបានប្រាប់ឲ្យដឹងថា ជាមួយនឹងផ្នែកមួយចំនួនធំនៃចក្រភពអង់គ្លេសនឹងត្រូវប្រកាសជាផ្លូវការនៅក្នុងស្ថានភាពគ្រោះរាំងស្ងួតនៅថ្ងៃនេះ ខណៈប្រជាជនអង់គ្លេសជាច្រើននឹងសង្ឃឹមថានឹងមានភ្លៀងធ្លាក់ខ្លាំង។ ប៉ុន្តែសាស្ត្រាចារ្យឧតុនិយមបានព្រមានថា ប្រជាជនគួរតែប្រយ័ត្នចំពោះអ្វីដែលពួកគេប្រាថ្នាចង់បាន។លោកសាស្ត្រាចារ្យ Rob Thompson ជាផ្នែកនៃនាយកដ្ឋានឧតុនិយមរបស់សាកលវិទ្យាល័យ Reading ព្រមានថា ទឹកជំនន់អាចកើតមានឡើង ប្រសិនបើភ្លៀងធ្លាក់ខ្លាំងដូចរលកកម្ដៅនៅចក្រភពអង់គ្លេស។ សាស្ត្រាចារ្យ Thompson បានពន្យល់ថា ប្រសិនបើអ្នកអធិស្ឋានសុំទឹកភ្លៀង អ្នកគួរតែអធិស្ឋានរយៈពេល២ថ្ងៃដែលមានភ្លៀងធ្លាក់ គួរឲ្យខ្លាចដូចសំឡេងនោះ។ សាស្ត្រាចារ្យ Thompson បានបង្ហោះវីដេអូនៃការពិសោធន៍មួយនៅលើ Twitter...
អាមេរិក៖អង្គការអវកាសណាសាបាននិយាយថា អាចម៍ផ្កាយមានគ្រោះថ្នាក់ដែលមានទំហំប៉ុនត្រីបាឡែនពណ៌ខៀវជាសត្វដ៏ធំបំផុតនៅលើភពផែនដីនឹងចូលមកជិតផែនដីនៅថ្ងៃស្អែកក្នុងល្បឿនវិលមុខ ២០.៥១២ ម៉ាយក្នុងមួយម៉ោងនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ អាចម៍ផ្កាយដែលមានឈ្មោះថា 2015 FF ត្រូវបានគេរំពឹងថានឹងមកក្នុងចម្ងាយ ០.០២៨៦៤ ឯកតាតារាសាស្ត្រ ឬប្រហែល ២.៦ លានម៉ាយពីផ្ទៃផែនដីនៅម៉ោង ០៨:០៩ UTC ។ អាចម៍ផ្កាយ 2015 FF មានអង្កត់ផ្ចិតចន្លោះពី ១៣ទៅ ២៨...
អង់គ្លេស៖នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែលបានប្រាប់ឲ្យដឹងថា នៅពេលចក្រភពអង់គ្លេសប្រកាសជាផ្លូវការនូវគ្រោះរាំងស្ងួត ទន្លេបានរីងស្ងួតក្នុងប្រទេសអាល្លឺម៉ង់ ហើយភ្លើងឆេះព្រៃបានបំផ្លាញប្រទេសបារាំង ដែល Shivali Best បង្ហាញរបៀបចម្លើយអាចនៅឆ្ងាយជាងមហាសមុទ្រអាត្លង់ទិក។ ភ្លើងឆេះព្រៃកំពុងឆាបឆេះពាសពេញប្រទេសបារាំង ខណៈទន្លេ Rhine ដ៏សំខាន់បំផុតរបស់ប្រទេសអាល្លឺម៉ង់កំពុងតែស្ងួតហួតហែង ហើយតំបន់មួយចំនួននៃចក្រភពអង់គ្លេសស្ថិតក្នុងគ្រោះរាំងស្ងួតជាផ្លូវការនៅថ្ងៃនេះ។ សម្រាប់វីដេអូនេះ Shivali Best របស់ MailOnline ពន្យល់អំពី Azores High ដែលជាបាតុភូតអាកាសធាតុកំពុងជំរុញឲ្យមានគ្រោះរាំងស្ងួតខ្លាំងនៅអឺរ៉ុប...
ភ្នំពេញ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២៖ ធនាគារ ស្ថាបនា ដែលជាធនាគារពាណិជ្ជឈានមុខគេមួយក្នុងព្រះរាជាណាចក្រកម្ពុជា បានចាប់ផ្តើមកិច្ចសហការដៃគូជាផ្លូវការ ជាមួយក្រុមហ៊ុន ទ្រូម៉ាន់នី ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ល្បីឈ្មោះមួយនៅកម្ពុជា។ តាមរយៈភាពជាដៃគូនេះ អតិថិជនរបស់ធនាគារ ស្ថាបនា អាចដកសាច់ប្រាក់ពីភ្នាក់ងារ ទ្រូម៉ាន់នី ណាមួយក្នុងចំណោមភ្នាក់ងារទ្រូម៉ាន់នីជាង ១ម៉ឺនទីតាំងនៅទូទាំងប្រទេស ដែលមានភាពងាយស្រួលដូចទៅនឹងការដកប្រាក់ពីម៉ាស៊ីន អេធីអឹម (ATM) ដូច្នេះដែរ។...