ការចាប់រង្វាន់ប្រាក់លាន របស់កម្មវិធីអាពាហ៍ពិពាហ៍ដ៏ទាន់សម័យ ផ្តល់លាភសំណាង ដល់គូស្វាមីភរិយាដែលបានជាវស្រាបៀរ កម្ពុជាសម្រាប់ទទួលភ្ញៀវ ក្នុងថ្ងៃមង្គលការនឹងត្រូវធ្វើឡើង នៅថ្ងៃសោរ៍ទី២៥ ខែមិថុនា ឆ្នាំ២០២២ ក្នុងកម្មវិធីប្រគុំតន្ត្រី BREW THE BEAT CONCERT ចាប់ពីម៉ោង ៨យប់ ដល់ម៉ោង ១០យប់ ដោយមានការ Live បន្តផ្ទាល់នៅលើទំព័រហ្វ៊េសប៊ុក ស្រាបៀរ កម្ពុជា។ ក្រុមហ៊ុននឹងធ្វើការចាប់រង្វាន់រហូតដល់ទៅ ១០៩ រង្វាន់ឬស្មើនឹង ១០៩ គូស្វាមីភរិយា ដែលបែកចែកជា ២ប្រភេទ គឺរង្វាន់ ២០ លានរៀល និងរង្វាន់ ១០ លានរៀល។ អ្នកស្រី គង់ កុសល នាយិកាទីផ្សារនៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានមានប្រសាសន៍ថា៖ «យើងរីករាយជាខ្លាំងក្នុងការទទួលបានសន្លឹកឆ្នោតផ្សងសំណាងជាច្រើន ពាន់សន្លឹកពីគូស្វាមីភរិយា នៅទូទាំងប្រទេស សម្រាប់ការចាប់រង្វាន់លើកទី២ ដែលនេះបង្ហាញពីប្រជាប្រិយភាពខ្លាំង របស់ស្រាបៀរ កម្ពុជាដែលជាជម្រើសល្អបំផុត សម្រាប់ទទួលភ្ញៀវក្នុងថ្ងៃមង្គលការ»។ ទន្ទឹមនឹងនេះ អ្នកស្រី គង់ កុសលក៏បានរំលឹក ដល់គូស្វាមីភរិយានៅទូទាំងប្រទេស ដែលមិនទាន់ត្រូវរង្វាន់សូមកុំទាន់អស់សង្ឃឹម ព្រោះការចាប់ឆ្នោតនឹងធ្វើឡើង ចំនួន២លើកបន្ថែមទៀត គឺនៅថ្ងៃទី២៥ ខែមិថុនា និងថ្ងៃទី២៣ ខែកក្កដាឆ្នាំ២០២២។ ដូច្នេះ អតិថិជនជាវស្រាបៀរ កម្ពុជា សូមមេត្តាប្រញាប់រួសរាន់បំពេញព័ត៌មានឲ្យបានច្បាស់ៗរួចយកទៅដាក់ក្នុងធុងឆ្នោតដែលនៅជិតខ្លួនបំផុត ចំណែកអ្នកមានគម្រោងរៀបការកុំភ្លេចជ្រើសរើសស្រាបៀរ កម្ពុជាដើម្បីមានឱកាសឈ្នះប្រាក់លានច្រើនសន្ធឹកសន្ធាប់។ បើតាមអ្នកស្រី ក្រុមហ៊ុនបានធ្វើការចាប់រង្វាន់ម្តងរួចមកហើយ កាលពីខែមេសា ហើយបានរកឃើញអ្នកឈ្នះរហូតដល់ទៅ១០០ គូ។ ក្នុងនោះ ក្រុមហ៊ុនបានប្រគល់រង្វាន់ផ្ទាល់ ដល់ដៃគូស្វាមីភរិយាចំនួន៩១គូ ដែលមានឯកសារគ្រប់គ្រាន់ និងបានគោរព ទៅតាមលក្ខន្តិកៈរបស់ក្រុមហ៊ុន ចំណែកឯសន្លឹកឆ្នោតចំនួន៩ទៀត ក្រុមហ៊ុននឹងធ្វើការបូកបន្ថែមទៅលើការចាប់រង្វាន់ នៅថ្ងៃសោរ៍ទី២៥ ខែមិថុនានេះ។ សម្រាប់ព័ត៌មានបន្ថែមទាក់ទង ទៅនឹងកម្មវិធីអាពាហ៍ពិពាហ៍ ដ៏ទាន់សម័យលោកអ្នកអាចទាក់ទងទៅកាន់លេខទូរស័ព្ទ០៦១/០៦៧/០៦៩/៩០២៩០២ ឬតាមរយៈទំព័រហ្វ៊េសប៊ុក ស្រាបៀរ កម្ពុជាhttps://www.facebook.com/cambodiabeer ។ ស្រាបៀរ កម្ពុជា ដើម្បីអ្នកមានស្នាដៃ ពិសាដោយការទទួលខុសត្រូវ។
អាហ្សង់ទីន៖ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវបានប្រាប់ឲ្យដឹងថា លោក វេជ្ជបណ្ឌិត ៨ នាក់ គិលានុបដ្ឋាយិកា និងអ្នកចិត្តសាស្រ្តម្នាក់ ដែលមើលថែវីរបុរសបាល់ទាត់ លោក Diego Maradona នឹងត្រូវកាត់ទោសពីបទមនុស្សឃាត។ លោក Maradona ជាប្រធានក្រុម ដែលឈ្នះព្រឹត្តិការណ៍ការប្រកួត កីឡាបាល់ទត់ពិភពលោក “World Cup” ឆ្នាំ...
កូរ៉េ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា តារាចម្រៀង លោក Choi Ha Min (Osshum Gum) ដែលជាម្ចាស់ជើងឯករង ‘High School Rapper’ របស់ Mnet ត្រូវបានកាត់ទោសដោយការព្យួរទោសពីបទធ្វើបាបកុមារ។ កាលថ្ងៃទី ២២ ខែមិថុនា...
ភ្នំពេញ៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា “NOCC” នៅថ្ងៃទី២២ ខែមិថុនា ក្រុមការងារ NOCC នឹងធ្វើការផ្សព្វផ្សាយស្ដីពីគុណតម្លៃកីឡាអូឡាំពិក និងដំណើរឆ្ពោះទៅការប្រកួតកីឡា SEA GAMES លើកទី៣២ ឆ្នាំ២០២៣ ដល់សិស្សានុសិស្សប្រមាណជាង ៦០នាក់នៃវិទ្យាល័យ ហ៊ុន សែន ចំការដូង និងវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន...
ភ្នំពេញ៖ នារសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានអញ្ជើញចូលរួមបើកការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាថ្នាក់ជាតិឆ្នាំ២០២២ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ ព្រមទំាង រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយកដ្ឋាន និងតំណាងសាកលទំាង៣៨។ លោក ហួត...
បរទេស៖ យោងតាមការស្ទាបស្ទងមួយដែលមានឈ្មោះថា Rasmussen poll ដែលបានបង្ហាញកាលពីថ្ងៃអង្គារ ម្សិលមិញនេះបាន រកឃើញថាពលរដ្ឋអាមេរិកតែ១១ ភាគរយប៉ុណ្ណោះដែលបានស្តីបន្ទោសលោក ប្រធានាធិបតីរុស្សីVladimir Putin ចំពោះបញ្ហាកើនឡើងតម្លៃខ្លាំង ហ្គាសនៅក្នុងប្រទេសអាមេរិកខណៈដែលគួរឲ្ យបន្ទោសខ្លាំងនោះគឺជាប្រធានាធិបតីអាមេរិកលោក Joe Biden ជំនួសមកវិញនោះទេ។ Rasmussen poll បានធ្វើការស្ទាបស្ទង់នេះកាលពីសប្តាហ៍មុនិងបាបង្ហាញទៀតថា ពលរដ្ឋអាមេរិកជាងពាក់កណ្តាលឬប្រមាណជា៥២ភាគរយ នៃអ្នកឆ្លើយតបបានបន្ទោសខ្លាំងៗទៅលើភាព កំសោយនៃនយោបាយរបស់លោកប្រធានាធីបតី...
ទោះបីជាយ៉ាងបានទទួលការចាប់អារម្មណ៍ ពីសំណាក់ក្លឹបមិនតិចក៏ដោយប៉ុន្តែកីឡាករ Neymar និងប្រាក់កម្រៃរបស់កីឡាករអាចក្លាយទៅជាបញ្ហាមួយដ៏ធំសម្រាប់ក្លឹបនានា ដែលមានបំណងចង់បានរូបគាត់ទៅលេងជាមួយគ្នា។ នៅសប្តាហ៍នេះ PSG នៅតែបានបង្ហាញពីបំណង ចង់លក់កីឡាកររូបនេះនៅឡើយ ហើយសង្ឃឹមថានឹងធ្វើឲ្យបានឆាប់បំផុត នៅរដូវក្តៅនេះ ខណៈដែលកីឡាករក៏បានដឹងរួចទៅហើយថា ក្លឹបកំពុងមានផែនការចែកផ្លូវគ្នាបែបនេះ។ កីឡាករខ្សែប្រយុទ្ធប្រេស៊ីលរូបនេះ បាផ្ទេរមកចូលរួមជាមួយនឹង Parc des Princes ពីក្លឹប Barcelona ក្នុងតម្លៃខ្លួនបំបែកកំណត់ត្រាកាលពីឆ្នាំ២០១៨ ប៉ុន្តែក្រៅតែពីលីគកំពូលបារាំង...
អង់ការ៉ា៖ សភាតួកគីកាលពីថ្ងៃអង្គារ បានបន្តអាណត្តិដាក់ពង្រាយទ័ពនៅក្នុងប្រទេសលីប៊ីរយៈពេល ១៨ខែ ទៀត នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ការពង្រីកការដាក់ពង្រាយនេះ ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងហានិភ័យ និងការគំរាមកំហែងនៅតែបន្តកើតចេញពីប្រទេសលីប៊ីសម្រាប់តំបន់ទាំងមូល រួមទាំងប្រទេសតួកគីផងដែរ។ លោកបានលើកឡើងថា “ប្រសិនបើការវាយប្រហារប្រឆាំងនឹងរដ្ឋាភិបាលស្របច្បាប់ចាប់ផ្តើមម្តងទៀត ផលប្រយោជន៍របស់ប្រទេសទួរគីទាំងនៅក្នុងអាងមេឌីទែរ៉ាណេ និងនៅអាហ្វ្រិកខាងជើងនឹងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ” ដោយបន្ថែមថា ទាហានទួរគីនឹងបន្តផ្តល់ការបណ្តុះបណ្តាល និងប្រឹក្សាផ្នែកយោធានៅក្នុងប្រទេស។ សំណើនេះត្រូវបានគាំទ្រដោយគណបក្សយុត្តិធម៌ និងអភិវឌ្ឍន៍ដែលកំពុងកាន់អំណាច គណបក្សចលនាជាតិនិយម និងគណបក្សល្អ...
The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹបបិសាចក្រហម Man UTD បានបើកកិច្ចពិភាក្សាគ្នា មិនផ្លូវការមួយទៅហើយជាមួយនឹងកីឡាករ ខ្សែប្រយុទ្ធស្លាបវ័យ២២ឆ្នាំ Antony ប៉ុន្តែទោះបីជាយ៉ាងណាក្តី សំណើរទាំងឡាយនៅមិនទាន់ ត្រូវបានបញ្ជូនទៅក្លឹប Ajax ឡើយ។ ក្លឹបបិសាចក្រហម Man UTD បានខិតខំជុំរុញយ៉ាងខ្លាំង ធ្វើយ៉ាងណាអាចធ្វើការផ្ទេរកីឡាករ ប្រេស៊ីលឆ្នើម Antony...
កាលពី ៥៥ ឆ្នាំមុន គឺនៅថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ១៩៦៧ វៀតណាម និង កម្ពុជា បានបង្កើតទំនាក់ ទំនងការទូតជាផ្លូវការជាមួយគ្នា។ នេះជាព្រឹត្តិការណ៍នយោបាយដ៏មានសារសំខាន់បំផុតដែលបានបើក សករាជថ្មីសម្រាប់ដំណាក់កាលនៃការពង្រីកចំណងសាមគ្គីភាពនិងមិត្តភាពជាប្រពៃណីរវាងប្រជាជននៃ ប្រទេសទាំងពីរនិងបានរួមចំណែកយ៉ាងសំខាន់ដល់បុព្វហេតុដើម្បីរំដោះជាតិ កសាងនិងការពារមាតុភូមិ នៃប្រទេសរៀងៗ ខ្លួន។ ទំនាក់ទំនងការទូតរវាង វៀតណាម...