The Goal នៅថ្ងៃនេះបានចេញផ្សាយថា កីឡាករខ្សែប្រយុទ្ធ Ousmane Dembele នឹងខិតជិតក្នុងការប្រែក្លាយខ្លួនទៅជាកីឡាករដែលគ្មានតម្លៃខ្លួន ហើយនៅរដូវក្តៅនេះ ខណៈដែលកីឡាករបានបដិសេធសំណើ សុំបន្តកុងត្រាថ្មីំដោយ Barcelona។ ក្នុងពេលជាមួយគ្នានេះក្លឹបយក្សបារាំង PSG នៅតែមិនទាន់អស់ចិត្តឡើយក្នុងការចិញ្ចឹមចិត្តដើម្បីសុំចរចា ជាមួយនឹងភ្នាក់ងារកីឡាករ ម្តងទៀតសង្ឃឹមថានឹងអាចធ្វើការងារនេះ ជោគជ័យឲ្យបានទាន់រដូវក្តៅនេះ។ ក្រៅតែពីក្លឹប PSG ហើយនោះគេជឿជាក់ដែរថា ក៏នឹងមានក្លឹបធំៗនៅអ៊ឺរ៉ុបជាច្រើនទៀតដែលកំពុងចង់បានកីឡាករបារាំងនេះផងដែរដែលមានដូចជាក្លឹបតោខៀវ Chelsea...
ស្វីស៖ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ថា មនុស្ស២៥នាក់ត្រូវបានព្យាបាលដោយការរលាកភ្លើងនៅភាគខាងជើងប្រទេសស្វីស បន្ទាប់ពីពួកគេបានដើរឆ្លងកាត់ផ្នក់ភ្លើងដែលជាផ្នែកមួយនៃការធ្វើលំហាត់ប្រាណបង្កើតជាក្រុម ។ មនុស្សចំនួន១៣នាក់ក្នុងចំណោមពួកគេត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ និងព្យាបាលរបួសធ្ងន់ធ្ងរបន្ថែមទៀត បន្ទាប់ពីឧបទ្ទវហេតុកាលពីល្ងាចថ្ងៃអង្គារ ។ មានការឆ្លើយតបបន្ទាន់ដ៏ធំមួយ រួមទាំងរថយន្តសង្គ្រោះចំនួន១០គ្រឿងបានមកដល់ព្រឹត្តិការណ៍ឯកជននៅម៉ោងប្រហែល ១៨និង០០នាទី ត្រូវនឹងម៉ោង១៦និង០០នាទីម៉ោងសកល ។ ប៉ូលិសបានឲ្យដឹងថា ក្រុមនេះបានដើរលើគ្រែធ្យូងដែលមានប្រវែងជាច្រើនម៉ែត្រ ហើយមានអារម្មណ៍ឈឺចាប់ភ្លាមៗ ។ វានៅមិនទាន់ច្បាស់នៅឡើយទេ...
គៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានឲ្យដឹងថា លោកបានពិភាក្សាអំពីកិច្ច សហប្រតិបត្តិការលើវិស័យការពារជាតិជាមួយនាយករដ្ឋមន្ត្រីកាណាដា Justin Trudeau ។ លោក Zelensky បានសរសេរឲ្យដឹងបន្ទាប់ពីកិច្ចពិភាក្សាថា “កិច្ចសហប្រតិបត្តិការ លើវិស័យការពារជាតិ បន្ថែមទៀតត្រូវបានពិភាក្សា” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Zelensky បានលើកឡើងថា ភាគីនានាក៏បានសម្របសម្រួលជំហានបន្ទាប់ក្នុងការទប់ទល់នឹង...
តេអេរ៉ង់៖ រូបភាពពីផ្កាយរណបហាក់ដូចជាបង្ហាញថា ប្រទេសអ៊ីរ៉ង់ត្រៀមខ្លួន សម្រាប់ការបាញ់ បង្ហោះយាន អវកាស នៅថ្ងៃអង្គារ ជាមួយនឹងគ្រាប់រ៉ុក្កែតមួយ ដែលត្រូវបានគេមើលឃើញនៅលើ បន្ទះបាញ់បង្ហោះវាលខ្សាច់ នៅតាមជនបទ ដោយសារភាពតានតឹងនៅតែមានកម្រិតខ្ពស់ចំពោះកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសនេះ។ នៅឯកំពង់ផែ Imam Khomeini Spaceport ក្នុងខេត្ត Semnan ជាទីជនបទនៃប្រទេសអ៊ីរ៉ង់ ដែលជាកន្លែង នៃការប៉ុនប៉ងបរាជ័យជាញឹកញាប់ក្នុង ការដាក់ផ្កាយរណបទៅក្នុងគន្លងតារាវិថី...
បរទេស៖ប្រធានាធិបតីនៃប្រទេសអ៊ុយក្រែនលោក Volodymyr Zelensky កាលពីថ្ងៃម្សិលមិញនេះបានធ្វើការប្រកាសប្តេជ្ញាចិត្តរបស់ខ្លួនថានឹងទាញយកសេរីភាពមកវិញនូវតំបន់ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់រុស្សីកន្លងមករួមមានទាំងតំបន់ Donetsk និង Lugansk ផងដែរ។ សេចក្តីថ្លែងការណ៍របស់លោកប្រធានាធិបតីបានធ្វើឡើងប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីរបាយការណ៍ដែលបញ្ជាក់ថាយោធារបស់អ៊ុយក្រែនបានធ្វើការបាញ់កាំភ្លើងធំទៅលើតាមអគារស្នាក់នៅអគារផ្សារទំនើបនិងមន្ទីរពេទ្យជាច្រើនកន្លែងក្នុងតំបន់ Donetsk។ លោក Zelensky បានថ្លែងបែបនេះថា៖ពួកយើងនឹងត្រឡប់ទៅកាន់ទីក្រុងជាច្រើនរបស់យើងវិញស្រុកភូមិយើងវិញនិងកន្លែងរបស់យើងទាំងឡាយណាដែលមិនទាន់មានទង់ជាតិរបស់យើងត្រូវបានបង្ហូត។ កាលពីថ្ងៃចន្ទម្សិលមិញនេះដែរលោកប្រធានាធិបតីក៏បានអះអាងដែរថាអ៊ុយក្រែនបានយកជ័យជំនះនិងកាន់កាប់មកវិញនូវទីក្រុងជាច្រើនដូចជា Mariupol,Kherson និង Melitopol ផងពីយោធារុស្សី៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm (SIPRI) ដែលជាអ្នកឃ្លាំមើលអាវុធឈានមុខគេបានព្រមានថា ហានិភ័យនៃអាវុធនុយក្លេអ៊ែរដែលត្រូវបានប្រើប្រាស់គឺខ្ពស់ជាងពេលណាទាំងអស់ចាប់តាំងពីសង្រ្គាមត្រជាក់កើនឡើង។ យោងតាម SIPRI Yearbook 2022 បានឱ្យដឹងថា ស្តុកអាវុធនុយក្លេអ៊ែរពិភពលោកកំពុងធ្លាក់ចុះ ឥឡូវនេះត្រូវបានគេរំពឹងថានឹងចាប់ផ្តើមកើនឡើងជាថ្មីម្តងទៀត។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា ខណៈពេលដែលកាត់បន្ថយការស្តុកទុករបស់ពួកគេយ៉ាងខ្លាំងបន្ទាប់ពីបញ្ចប់សង្គ្រាមត្រជាក់មកនោះ គឺ សហរដ្ឋអាមេរិក...
រាជធានីភ្នំពេញ – ក្រុមហ៊ុន Delivery Hero (Cambodia) Co., Ltd [foodpanda] ប្រតិបត្តិករដឹកជញ្ជូនម្ហូបអាហារ គ្រឿងទេស និងសំភារៈប្រើប្រាស់ប្រចាំថ្ងៃ ឈានមុខគេនៅកម្ពុជា បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ច្បាប់ចរាចរណ៍ផ្លូវគោគ” ដល់ដៃគូដឹកជញ្ជូន របស់ខ្លួននៅ សាលអង្គរ-គីហ្សូណា (CJCC) ពីថ្ថ្ងៃទី១៣-១៤ ខែមិថុនា ឆ្នាំ២០២២...
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២នេះ តារាសម្តែងស្រីឆ្នើម មាន សូនីតា បានប្តូររូប profile នៅលើបណ្តាញ សង្គមក្នុងន័យកំពុងជួបទុក្ខ ដោយបានបង្ហើបដំណឹងថា ឪពុករបស់នាង បានលាចាកលោកហើយ ព្រមទាំងរៀបរាប់យ៉ាងខ្លីថា «យ៉ាងណាក៏ជាលោកឪពុក សូមពុកទៅអោយបានសុខ»។ សម្រាប់ មាន សូនីតា កន្លងមកគេដឹងថា...
អាមេរិក ៖ នេះបើយោង តាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល បានប្រាប់ឲ្យដឹងថា បណ្តាញផ្សព្វផ្សាយ សង្គមយក្ស WhatsApp ធ្វើឲ្យវាកាន់តែងាយស្រួល ក្នុងការប្តូរពី Android ទៅ iPhone ដោយអនុញ្ញាតឲ្យអ្នកប្រើប្រាស់ ផ្ទេរទិន្នន័យសារ របស់ពួកគេ តាមរយៈកម្មវិធី ‘Move to iOS’ ។...
ភ្នំពេញ៖ ពិធីការិនី ដ៏មានប្រជាប្រិយភាព កញ្ញា សុភ័ក្រ កុសុម៉ា បានបង្ហោះរូបភាព២សន្លឹករវាងនាង និងអ្នកនាងគង់ ចាន់ស្រីមុំ នារសៀលថ្ងៃទី១៤ ខែមិថុនា ធ្វើឱ្យអ្នកគាំទ្រលាន់មាត់ភ្លាម ដោយសារអ្នកទាំងបានស្លៀកពាក់ដូចគ្នា បង្អួតរាងយ៉ាងស្រស់ស្អាត អួតអ្នកគាំទ្រ។ បន្ថែមពីរូបភាព កុសុម៉ា បានរៀបរាប់ថា «ម្យ៉ាងម្នាក់ទេអាម៉ាហើយអាមុំ» ដោយបានមេនសិន តារាស្រីហាយសូ គង់...