អាមេរិក ៖ នេះបើយោងតាមក្រុមហ៊ុន ផលិតកម្មវិធីទូរទស្សន៍បានបញ្ជាក់ថា លោក Fred Savage ត្រូវបានទម្លាក់ចេញពីតំណែងជាផលិតករប្រតិបត្តិ និងជានាយក នៃកម្មវិធី The Wonder Years ដែលបានចាប់ផ្ដើមឡើងវិញ ចំពេលមានការចោទប្រកាន់ ពីទង្វើមិនសមរម្យ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រ Channel news Asia ។...
អាមេរិក ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រ Channel news Asia បានប្រាប់ឲ្យដឹងថា រឿង Doctor Strange និងសៀវភៅអាថ៌កំបាំង ជាភាពយន្តខ្នាតធំ រកប្រាក់ចំណូលចំនួន ១៨៥ លានដុល្លារអាមេរិក នៅរោងកុនអាមេរិកខាងជើង កាលពីចុងសប្តាហ៍ ដោយបញ្ជាក់សារជាថ្មី អំពីការត្រួតត្រាប្រអប់សំបុត្រ របស់ Disney’s...
សេនហ្វ្រេនស៊ីស្កូ ៖ ក្រុមហ៊ុន បច្ចេកវិទ្យាយក្ស អាមេរិក Apple បានដាក់ចេញនូវពាក្យថា ខ្លួនលែងផលិត iPods ជាឧបករណ៍ចាក់ MP3 ដោយកំណត់និន្នាការ ផ្លាស់ប្តូរពីរបៀប ដែលមនុស្សទទួលបានតន្ត្រី និងបានធ្វើឲ្យមានការកើនឡើង ដល់ប្រភេទស្មានហ្វូន iPhone យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។ សហស្ថាបនិកក្រុមហ៊ុន Apple...
កូរ៉េ ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រ កម្សាន្ត កូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា បទចម្រៀង “That That” របស់តារាចម្រៀង ដ៏ល្បីល្បាញ លោក Psy និងតារាប្រុស លោក SUGA នៃក្រុម BTS ទទួលបានជ័យលាភីកម្មវិធីតន្ត្រីដំបូង របស់ខ្លួននៅថ្ងៃទី...
ភ្នំពេញ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២៖ ធនាគារ កាណាឌីយ៉ា កំពុងសហការគ្នាជាមួយក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ល្បីឈ្មោះមួយនៅកម្ពុជា ដើម្បីផ្តល់សេវាដកប្រាក់ សម្រាប់អតិថិជននៅទូទាំងប្រទេស។ កិច្ចសហការថ្មីនេះធ្វើឡើងក្នុងគោលបំណងធ្វើឱ្យការដកប្រាក់ កាន់តែងាយស្រួលសម្រាប់អតិថិជនរបស់ធនាគារ កាណាឌីយ៉ា។ ឥឡូវនេះ អតិថិជនរបស់ធនាគារ កាណាឌីយ៉ា អាចផ្ទេរប្រាក់ដោយផ្ទាល់ពីកម្មវិធីធនាគារចល័តរបស់ខ្លួនទៅកាន់បងប្អូនក្រុមគ្រួសារ និងមិត្តភក្តិ ក្រោយមក ពួកគេអាចដកសាច់ប្រាក់តាមភ្នាក់ងារទ្រូម៉ាន់នីនៅទូទាំងប្រទេស។...
ប្រេន LG TRADE IN PROMOTION ពីក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ គោរពជំរាបសួរអតិថិជន របស់ក្រុមហ៊ុនស៊ុនស៊ីម៉ិចកូទាំងអស់គ្នានៅក្នុងខែឧសភានេះ យើងខ្ញុំមានរៀបចំប្រូម៉ូសិន ដ៏ពិសេសសម្រាប់អតិថិជន ដែលជារដូវក្តៅផងដែរ ជាមួយLG មាន TRADE IN PROMOTION ពិសេសដោយអតិថិជន អាចយកម៉ាស៊ីនបោកចាស់គ្រប់ម៉ូឌែល យកមកប្តូរម៉ាស៊ីនបោកគក់ថ្មី ដែលលក់ក្នុងតម្លៃទាបជាងគេនឹងមានការថែមជូនច្រើនជាងគេ។ កម្មវិធីប្រូម៉ូសិនដ៏ពិសេសនេះ ចាប់ផ្តើមពីថ្ងៃទី៦...
ម៉ុស្គូ៖ ក្រសួងការបរទេសរុស្ស៊ី បានឲ្យដឹងថា ប្រទេសរុស្ស៊ី បានជ្រើសរើសមិនចូលរួមក្នុងសម័យប្រជុំពិសេសនាពេលខាងមុខ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ (UNHRC) ស្តីពីអ៊ុយក្រែន ដោយហៅព្រឹត្តិការណ៍នេះថា មានភាពលំអៀង។ ក្រសួងការបរទេសរបស់ប្រទេសនេះ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយដកស្រង់សម្តីអ្នកនាំពាក្យលោកស្រី Maria Zakharova ថា “ជាអកុសល អំណះអំណាង និងការពន្យល់របស់យើង ទាក់ទងនឹងគោលដៅពិត នៃប្រតិបត្តិការយោធាពិសេស...
បរទេស៖ អភិបាលរុស្ស៊ីចំនួន ៥នាក់បានប្រកាសលាលែងពីតំណែង កាលពីថ្ងៃអង្គារ។ ពួកគេទាំងអស់ នឹងបានឃើញអាណត្តិរបស់ពួកគេ ផុតកំណត់នៅចុងឆ្នាំនេះ មុនពេលការបោះឆ្នោតថ្នាក់តំបន់ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ១១ ខែកញ្ញា ដែលជាថ្ងៃបោះឆ្នោតជាតិរបស់រុស្ស៊ីនៅឆ្នាំ ២០២២។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា អភិបាលពីររូបគឺលោក Sergey Zhvachkin...
កាលពីប្រកួតយប់មិញនេះ តារាឆ្នើមរបស់ក្លឹបមេឃខៀវ Man Cityកីឡាករ Kevin de Bruyne ក្រៅតែពីអាចជួយក្រុមកាន់តែកៀក ទៅនឹងការលើកពានកំពូលអង់គ្លេស ហើយនោះកីឡាករថែមទាំងអាចស៊ុតបាន ដល់ទៅ៣គ្រាប់ក្នុងរយៈពេលខ្លីបំផុត ក្នុងប្រវត្តិរបស់លីគកំពូលអង់គ្លេស។ កីឡាករ De Bruyne ស៊ុតបាន៣គ្រាប់ ក្នុងចំណោម៤គ្រាប់ដែល Man City ស៊ុតយកឈ្នះ Wolves ដែលក្នុងនោះគាត់ធ្វើបានប្រើពេល...
The Calciomercato ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា កីឡាករខ្សែការពារ Kalidou Koulibaly កំពុងស្ថិតនៅក្នុងបញ្ជីគោលដៅ របស់ក្លឹបតោខៀវ Chelsea ដើម្បីបង្កើនកម្លាំងការពារ របស់ក្រុមនារដូវកាលក្រោយ។ ប្រភពដដែលបានឲ្យដឹងទៀតថា កីឡាករខ្សែការពាររបស់ក្លឹប Napoli មួយនេះត្រូវបានគេមើលឃើញថាជាកីឡាករសក្តានុពល សម្រាប់ជំនួសតំណែង របស់កីឡាករ Antonio Rudiger ហើយក្នុងពេលជាមួយគ្នាកីឡាករ Andreas Christensen...