The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹបកាំភ្លើងធំ Arsenal បានឈានទៅដល់កិច្ចព្រមព្រៀងជាមួយនឹង Newcastle ហើយដើម្បីអាចផ្ទេរកីឡាករប្រធានក្រុម Bruno Guimaraes ទៅចូលរួមក្លឹបនៅរដូវកាលក្រោយ។ តម្លៃខ្លួនរបស់កីឡាករ ដែលមានប្រមាណជា៩០លានអឺរ៉ូ ព្រមជាមួយនឹងកុងត្រាដែលមានរយៈពេលវែងផង គឺត្រូវបានបញ្ចប់រួចរាល់និងត្រៀមចុះហត្ថលេខាជាផ្លុវការក្នុងពេលឆាប់ៗនេះ។ កីឡាករវ័យ២៨ឆ្នាំរូបនេះ បានទទួលយកកុងត្រា ដែលមានរយៈពេលដល់ទៅ៥ឆ្នាំ រហូតទៅដល់ឆ្នាំ២០៣១ជាមួយនឹងកាំភ្លើងធំ Arsenal មកចូលរួមក្រុមក្រោមការដឹកនាំរបស់លោក Mikel Arteta៕...
យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាក្លឹបយក្សអេស្បាញ Real Madrid បានដាក់ផែនការក្នុងការខ្ចីជើងកីឡាករ Franco Mastantuono ទៅលីគក្រៅប្រទេសហើយសម្រាប់រដូវកាលក្រោយ។ ក្រោយបញ្ចប់ការជួយក្រុមក្នុងព្រឹត្តិការណ៍ប្រកួតមិត្តភាពបើករដូវកាលកន្លងមកយុវជនអាហ្សង់ទីនរូបនេះបានទទួលការចាប់អារម្មណ៍ពីសំណាក់ក្លឹបធំៗនៅអឺរ៉ុប។វាចំពេលដែលកីឡាករខ្សែប្រយុទ្ធរូបនេះហាក់មិនសូវទទួលបានឳកាសក្នុងការបង្ហាញខ្ឡួនច្រើនឡើយជាមួយនឹង Real Madridផង។ ក្នុងវ័យទើបតែ១៨ឆ្នាំ Mastantuono នឹងមិនស្ថិតនៅក្នងបញ្ជីកីឡាករឈុត១១នាក់ដំបូងក្រោមការដឹកនាំរបស់លោកJose Mourinhoឡើយនៅជាមួយនឹង Real Madrid៕ ប្រែសម្រួល៖ស៊ុនលី
ភ្នំពេញ៖លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) បានបន្តជាប់ជាប្រធានសហព័ន្ធកីឡាក្នុងទឹកកម្ពុជា អាណត្តិទី ៨ (២០២៥-២០២៩) ក្រោយទទួលបានសម្លេងគាំទ្រច្រើនជាងគេពីការបោះឆ្នោតរបស់តំណាងក្លិប-សមាគម ដែលជាសមាជិករបស់សហព័ន្ធ ក្រោយទទួលបានតំណែងជាប្រធានក្នុងអាណត្តិថ្មី លោកប្តេជ្ញាថា នឹងខិតខំប្រឹងប្រែងអភិវឌ្ឍន៍វិស័យកីឡានេះឲ្យកាន់តែរីកចម្រើនថែមទៀត។ ក្នុងឱកាសមហាសន្និបាតសហព័ន្ធកីឡាក្នុងទឹកកម្ពុជាអាណត្តិទី៧ (២០២១-២០២៥) និងបន្តអាណត្តិទី៨ (២០២៥-២០២៩)ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ដោយមានការអញ្ជើញជាអធិបតីពីសំណាក់ លោក ស៊ុន...
ភ្នំពេញ៖ ស្ថិតក្នុងសណ្ឋាគារលំដាប់ផ្កាយ៥ សាន់ អ៊ែន មូន រីវើសាយ នារាត្រីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ គឺជាថ្ងៃដែលក្រុមហ៊ុន GAC Cambodia បានប្រកាសពីការសម្ពោធជាផ្លូវការនៃវត្តមានរថយន្ត Super SUV ប្រណីត GAC S7 PHEV i4WD មកកាន់ទីផ្សារប្រទេសកម្ពុជា។ ជំហានថ្មីនេះ...
ភ្នំពេញ៖ ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៦ – ដើម្បីអបអរសាទរដែលក្រុមហ៊ុនអាកាសចរណ៍ Vietjet ថ្មីៗនេះទើឈ្នះពានរង្វាន់ Best Hybrid Airline ល្អបំផុតលើកដំបូងរបស់ខ្លួននៅក្នុងកម្មវិធី Korea Consumer Awards ឆ្នំា ២០២៦ ក្រុមហ៊ុន Vietjet កំពុងផ្តល់ជូនអ្នកធ្វើដំណើរពីប្រទេសកម្ពុជានូវប្រូម៉សិនលក់សំបុត្របញ្ចុះតម្លៃពិសេសរយៈពេលមួយសប្តាហ៍...
មូស្គូ៖ រុស្ស៊ី ត្រៀមចំណាយថវិកាជាង ២៥០ ពាន់លានរូបល (ប្រហែល ៣,១៤ ពាន់លានដុល្លារអាមេរិក) នៅឆ្នាំនេះ ដើម្បីអនុវត្តកម្មវិធីអភិវឌ្ឍន៍ឧស្សាហកម្មអាកាសចរណ៍ដ៏ទូលំទូលាយរបស់ខ្លួន នេះបើយោងតាមការលើកឡើងរបស់នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Mikhail Mishustin។ ថ្លែងនៅក្នុងកិច្ចប្រជុំរដ្ឋាភិបាល ស្តីពីការផលិតយន្តហោះ លោក Mishustin បានឧ្យដឹងថា មូលនិធិនេះនឹងត្រូវបានប្រើប្រាស់ ជាចម្បង ដើម្បីបង្កើនការទូទាត់ជាមុន...
អាមេរិក៖យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា ថ្មីៗនេះ ក្រុមតារាចម្រៀងនារីអាមេរិក KATSEYE ត្រូវបានជាប់ពាក់ព័ន្ធនឹងការរិះគន់ បន្ទាប់ពីការបង្ហាញភាព សិចស៊ីសម្រាប់សម្លៀកបំពាក់ថ្មីៗរបស់ពួកគេ ធ្វើឲ្យអ្នកលេងអ៊ីនធើណេត បានចែករម្លែកគំនិតក្តៅគគុក របស់ពួកគេលើលើបណ្តាញសង្គម ។ ជាពិសេស សម្លៀកបំពាក់ដែលបង្ហាញរបស់តារាចម្រៀងនាង Megan សម្រាប់វីដេអូថ្មីៗនេះបានបង្កការរិះគន់។ ដើម្បីផ្សព្វផ្សាយបទចម្រៀងថ្មី “Animal” នាង Megan និងនាង...
កូរ៉េខាងត្បូង៖យោងតាមការចេញ ផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា អ្នកគាំទ្រកំពុងពិភាក្សាអំពីរបៀប ដែលការតុបតែងមុខបន្តិចបន្តួចរបស់តារាចម្រៀង នាង Karina សមាជិកក្រុមតារាចម្រៀងនារី កូរ៉េខាងត្បូង Aespa អាចផ្លាស់ប្តូរផ្ទៃមុខទាំងមូលរបស់នាងទាំងស្រុងតែម្តង។ ការបង្ហោះលើបណ្តាញសង្គម ថ្មីៗនេះដែលប្រៀបធៀបរូបរាងរបស់នាង Karina គ្មានដាក់កញ្ចក់ភ្នែកទទួលបានការចាប់អារម្មណ៍តាមអ៊ីនធើណេត ដោយអ្នកគាំទ្រចង្អុលបង្ហាញពីរបៀបដែលជម្រើសរចនាប័ទ្មតូចប៉ះពាល់ដល់ចំណាប់អារម្មណ៍ទូទៅរបស់នាង។ អ្នកបង្កើតការបង្ហោះបានសរសេរថា នាង Karina ច្បាស់ជាស្រស់ស្អាតទាំង ២...
ប៉ារីស៖ស្ថាប័នគ្រប់គ្រងបាល់ទាត់អឺរ៉ុប “UEFA” បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួននឹងធ្វើពហិការព្រឹត្តិការណ៍ ការប្រកួតកីឡាបាល់ទាត់ពិភពលោក “World Cup” ប្រសិនបើសហព័ន្ធកីឡាបាល់ទាត់ពិភពលោក “FIFA” ជំរុញផែនការវិនិយោគឯកជនរបស់ខ្លួន ។ UEFA បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គ្មានក្រុមជម្រើសជាតិ UEFA ណាមួយនឹងចូលរួមក្នុងការប្រកួត FIFA ណាមួយឡើយ ដរាបណាសំណើទាំងនេះនៅមានជីវិត លុះត្រាតែសំណើនេះត្រូវបានបោះបង់ចោលទាំងស្រុង ហើយការធានា ដែលមានកាតព្វកិច្ចត្រូវបានផ្តល់ឲ្យថា...
កូរ៉េខាងត្បូង៖យោងតាមការចេញ ផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា ឮការបង្ហាញខ្លួននាពេលខាងមុខ របស់តារាចម្រៀងកូរ៉េខាងត្បូង នាង Jisoo សមាជិកក្រុមតារាចម្រៀងនារី កូរ៉េខាងត្បូង BLACKPINK បានបង្កឲ្យមានរលកនៃការរិះគន់យ៉ាងឃោរឃៅ និងប្រតិកម្មតបតយ៉ាងខ្លាំងលើបណ្តាញសង្គម។ សកម្មភាពរបស់នាងដូចសមាជិកដទៃទៀត របស់នាងកាលពីអតីតកាលដែរ នាង Jisoo ត្រៀមខ្លួនរួចជាស្រេច ដើម្បីសម្តែងក្នុងកម្មវិធី Hot Ones ។...