ស្រាបៀរ កម្ពុជា បានបន្ថែមពាក្យឡូយប្លែកៗជាច្រើន ដែលនឹងត្រូវប្រើជំនួសពាក្យ «អរគុណ» សម្រាប់ក្រវិលកំប៉ុងគ្មានរង្វាន់ ដើម្បីញុំាងបរិយាកាសគ្រប់វិនាទី នៃការជួបជុំផឹកស៊ី ឲ្យកាន់តែប្លែកអារម្មណ៍ និងរីករាយជាងមុន មួយកម្រិតទៀត។ ពាក្យទាំងនោះរួមមាន លើកដាច់ ជល់មួយ ហាមក្លែម ហាមចុចទូរស័ព្ទ ហាម Sad គាស់មួយទៀត រើសអ្នកផឹកជំនួស មួយកែវអត់ទឹកកក រាំមួយសិន...
អ្នកជំនាញបានធ្វើការព្រមានថា ជំងឺបេះដូង គឺជាជំងឺដ៏មានគ្រោះថ្នាក់មួយ ក្នុងចំណោមជំងឺជាច្រើនដែលអាច សម្លាប់មនុស្សរាប់ពាន់នាក់ក្នុងមួយឆ្នាំៗ នៅទូទាំងពិភពលោក។ ជាធម្មតាជំងឺគាំងបេះដូង កើតឡើងដោយសារតែភាពតានតឹង កង្វះសកម្មភាពរាងកាយ និងការទទួលទានអាហារគ្មានផាសុខភាព ដែលធ្វើឲ្យកូលេស្តេរ៉ុល កើនឡើងក្នុងសរសៃឈាម។ នៅពេលដែលកូលេស្តេរ៉ុល កកកុញកាន់តែច្រើន សរសៃឈាមនឹងតូចត្បៀត ហើយស្ទះ មិនអាចបញ្ចូនឈាម ទៅកាន់សរីរាង្គផ្សេងៗបានឡើយ។ ទោះជាយ៉ាងណា បើយោងតាមគេហទំព័រ myfitmagazine បានបង្ហាញថា...
ភ្នំពេញ៖ ភ្នាក់ងារចែកចាយ របស់ក្រុមហ៊ុនសែលកាត ជាង 250 នាក់បានទទួលរង្វាន់ សម្រាប់ការខិតខំប្រឹងប្រែង របស់ពួកគាត់ ជាមួយនឹងការចាប់ឆ្នោត ផ្សងសំណាងដែលផ្តល់នូវរង្វាន់ធំៗជាច្រើន។ នៅថ្ងៃទី21 ខែមករា កន្លងមកនេះក្រុមហ៊ុន សែលកាត ដែលជាក្រុមហ៊ុន ទូរគមនាគមន៍គ្រប់គ្រង ដោយជនជាតិខ្មែរ ១០០% បានរៀបចំកម្មវិធីចាប់រង្វាន់ Dealer Raffle ប្រចាំឆ្នាំរបស់ខ្លួន ដើម្បីបង្ហាញពីការថ្លែងអំណរគុណ សម្រាប់កំនើននៃការលក់ និងជាការលើកទឹកចិត្ត ដល់ភ្នាក់ងារចែកចាយនៅ ទូទាំងប្រទេសផងដែរ។ កម្មវិធីចាប់រង្វាន់នេះបានធ្វើឡើង នៅការិយាល័យកណ្តាលរបស់ សែលកាត ក្នុងរាជធានីភ្នំពេញ ហើយបានផ្សាយផ្ទាល់តាមរយៈហ្វេសប៊ុកក្រុមភ្នាក់ងារ ចែកចាយសែលកាត។ កម្មវិធីនេះត្រូវបានធ្វើឡើង តាមរយៈអនឡាយ និងចូលរួមទស្សនាដោយភ្នាក់ងារស្ទើរតែទាំងអស់នៅទូទាំងប្រទេស ហើយក្រុមការងារ ក៏ប្រគល់រង្វាន់ដល់ភ្នាក់ងារដែលឈ្នះរង្វាន់ ទៅដល់ហាងរបស់ពួកគាត់ផ្ទាល់តែម្តង។ អ្នកឈ្នះរង្វាន់សរុបមានចំនួន 253 នាក់មកពីខេត្តផ្សេងៗគ្នា រួមមាន រាជធានីភ្នំពេញ បាត់ដំបង សៀមរាប បន្ទាយមានជ័យ ព្រះវិហារតាកែវ ពោធិ៍សាត់ និងកំពង់ឆ្នាំង។ រង្វាន់ដែលឈ្នះរួមមាន រថយន្ត Ford EcoSport 2021 មួយគ្រឿង ម៉ូតូ Honda ADV 2021 ម៉ូតូ Honda Scoopy Club 2021 និងកាតកោស។ នាយកប្រតិបត្តិក្រុមហ៊ុន សែលកាត លោក Simon Perkins មានប្រសាសន៍ថា កម្មវិធីប្រចាំឆ្នាំនេះ ធ្វើឡើងដើម្បីថ្លែងអំណរគុណដល់បណ្តាភ្នាក់ងារចែកចាយ របស់ពួកយើង ក៏ដូចជាឆ្លៀតឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន ជូនពរពួកគាត់ ក្នុងអាជីវកម្មឱ្យកាន់តែរីកចម្រើន និងសុខភាពល្អ។ លោក Simon បានបន្ថែមថា “ក្រុមភ្នាក់ងារចែកចាយរបស់យើងនៅទូទាំងប្រទេស បានខិតខំប្រឹងប្រែង បំពេញការងារដោយមិនគិតពីភាពនឿយហត់ ក្នុងស្ថានភាពអាសន្នកាលពីឆ្នាំ2021កន្លងមកនេះ ពួកគាត់នៅតែជាផ្នែកមួយ ដ៏សំខាន់របស់គ្រួសារ សែលកាត។ កម្មវិធីនេះជាចំនែកដ៏តូចមួយដែលបង្ហាញពីការថ្លែងអំណរគុណ របស់យើងចំពោះការប្តេជ្ញាចិត្តរបស់ពួកគាត់។” លោក ហុង ហេង អាយុ 36 ឆ្នាំ ជាម្ចាស់ហាងលក់ទូរស័ព្ទមួយនៅខេត្តបាត់ដំបង ដែលបានឈ្នះរង្វាន់ធំគឺរថយន្ត Ford EcoSport 2021។ លោកបានបង្ហាញចំណាប់អារម្មណ៍ថា “ខ្ញុំពិតជាសូមថ្លែងអំណរគុណ ដល់ក្រុមហ៊ុន សែលកាត សម្រាប់រង្វាន់ដ៏អស្ចារ្យនេះមិននឹកស្មានសោះថាខ្ញុំពិតជាបានឈ្នះរង្វាន់ពិតមែន។ ខ្ញុំរីករាយណាស់ដែលអាចស្វែងរកអតិថិជនថ្មីៗ និងនៅតែបន្តគាំទ្រដល់អតិថិជនដែលមានស្រាប់របស់ខ្ញុំ។” ភ្នាក់ងារចែក ចាយ ខាងខេត្ត សៀមរាបមាន ឈ្មោះថា ឡេត ឡូ មានអាយុ 32 ឆ្នាំបាន ឈ្នះ រង្វាន់ម៉ូតូ Honda Scoopy...
ភ្នំពេញ ៖ សហព័ន្ធកីឡវ៉ូវីណាមកម្ពុជា ត្រៀមបញ្ជូនក្រុមកីឡាករ-កីឡាការិនី១៨នាក់ ចូលរួមព្រឹត្តិការណ៍ ការប្រកួតកីឡា អាស៊ីអាគ្នេយ៍ (SEA GAMES) លើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម នាពាក់កណ្តាលខែ ឧសភា ឆ្នាំ២០២២ខាងមុខ ដើម្បីប្រកួតប្រជែង ដណ្ដើមមេដាយជូនជាតិ ក្នុងព្រឹត្តការណ៍ប្រកួតកីឡាដ៏ធំជាងគ ក្នុងតំបន់មួយនេះ ។ លោក អ៊ូ...
TikTok ដែលជាភ្លែតហ្វមផ្ដោតលើវីដេអូខ្លីៗ ដោយមានបេសកកម្មលើកទឹកចិត្ដឱ្យមានការបង្កើតភាពច្នៃប្រឌិត បានប្រើប្រាស់មុខងារគ្រប់គ្រងឧបករណ៍ឌីជីថល មុខងាររឹតត្បឹតអាយុ និងការរឹតបន្ដឹងការចូលប្រើប្រាស់ ដើម្បីរក្សាសុវត្ថិភាពសហគមន៍ TikTok និងធានាថា អ្នកប្រើប្រាស់បានបំពេញលក្ខខណ្ឌតម្រូវអាយុអប្បបរមា។ ជារៀងរាល់ថ្ងៃ ក្រុមផលិតមាតិកាដែលមកពីគ្រប់សាវតាបានជួបជុំគ្នានៅលើ TikTok ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងជាមួយសហគមន៍សកល។ រាប់ចាប់ពីឪពុកម្ដាយចែករំលែកគន្លឹះល្អៗ (#momhack មានអ្នកទស្សនា ១,៨ពាន់លានដង) រហូតដល់ពលរដ្ឋវ័យចំណាស់បង្ហាញការជួបជុំគ្នាឡើងវិញក្នុងទ្រង់ទ្រាយធំជាមួយមិត្ដភក្ដិជិតស្និទ្ធ និងក្រុមគ្រួសារក្រោយពីចាក់វ៉ាក់សាំងរួច TikTok គឺជាមជ្ឈមណ្ឌលសម្រាប់សហគមន៍ចម្រុះដើម្បីបង្ហាញអ្វីដែលជាខ្លួនឯងប្រកបដោយភាពច្នៃប្រឌិត...
បរទេស ៖ រដ្ឋមន្ត្រីការពារជាតិស្លូវ៉ាគី លោក Jaroslav Nad បាននិយាយថា ធាតុផ្សំនៃប្រព័ន្ធការពារដែន អាកាសប្រភេទ Patriot របស់អង្គការណាតូ បានចាប់ផ្តើមមក ដល់ប្រទេសស្លូវ៉ាគីហើយ កាលពីថ្ងៃអាទិត្យ ហើយការដាក់ពង្រាយ របស់ពួកគេគ្រោង នឹងបន្តនៅក្នុងប៉ុន្មាន ថ្ងៃខាងមុខនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែមីនា...
អាមេរិក ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយសង្គម កំពុងត្រូវបានគេចោទ ប្រកាន់ថា បានដឹង ពីការឆបោក ដែលគាំទ្រតារាល្បីត្រូវបានដំណើរ ការនៅលើបណ្តាញ Facebook ប៉ុន្តែមិនបានធ្វើគ្រប់គ្រាន់ ដើម្បីដោះស្រាយបញ្ហានេះទេ ។ ក្រុមហ៊ុនមេ របស់ Facebook ឈ្មោះ Meta កំពុងត្រូវបានប្តឹងពីបទផ្សព្វផ្សាយ...
ក្រុមជើងឯក កីឡាអេឡិចត្រូនិករបស់កម្ពុជា ត្រូវបានប្រកាសរកឃើញ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ រយៈពេលពីរថ្ងៃក្នុងព្រឹត្តិការណ៍ Road to SEA Games កាលពីចុងសប្តាហ៍កន្លងទៅនេះ ដែលរៀបចំដោយក្រុមហ៊ុន Cellcard និងសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC) ដោយមានការគាំទ្រ ពីក្រសួងអប់រំ យុវជន និងកីឡា ( MOEYS) និងគណៈកម្មាធិការជាតិអូឡាំពិក(NOCC)។ ក្នុងប្រភេទកីឡារបស់ហ្គេម PUBG Mobile ក្រុម Kill Enemy បានទទួលចំណាត់ថ្នាក់លេខមួយ ខណៈពេលដែលក្រុម Angkor PUBG ទទួលបានចំណាត់ថ្នាក់លេខ ពីរ។ នៅក្នុងប្រភេទកីឡារបស់ហ្គេម Mobile Legends Bang Bang (MLBB) ក្រុមBurn X Flash គឺជាអ្នកនាំមុខគេ បន្ទាប់ពី ក្រុម Seeyousoon ។ អ្នកឈ្នះក្នុងក្រុម MLBB ឥឡូវនេះនឹងបញ្ចូលគ្នា ជាក្រុមតែមួយហើយទទួលបានការបណ្តុះបណ្តាល វិជ្ជាជីវៈមុននឹងឈានចូល ដល់ថ្ងៃប្រកួតសស៊ីហ្គេម នៅប្រទេសវៀតណាម ខាងមុខនេះ។ អត្តពលិកអនឡា ញកំពូលទាំងប្រាំ ឬប្រាំមួយរូបនឹងទៅចូលរួមប្រកួតកីឡាស៊ីហ្គេម នៅទីក្រុងហាណូយ ប្រទេសវៀតណាមក្នុងខែឧសភា ដើម្បីប្រកួតប្រជែង ដណ្តើមមេដាយនៅក្នុងស៊ីហ្គេម លើកទី៣១។ នេះនឹងជាលើកទីពីរ ដែលកីឡាអេឡិចត្រូនិកជា ព្រឹត្តិការណ៍ផ្លូវការ នៅក្នុងការប្រកួត។ មេដាយកីឡាអេឡិចត្រូនិក ចំនួនបីនឹងត្រូវបានធ្វើជាម្ចាស់ផ្ទះរួមទាំង PUBG Mobile និងMLBB ។ កាលពីថ្ងៃទី 19 និង 20 ខែកុម្ភៈ កន្លងទៅនេះ អត្តពលិកហ្គេមអនឡាញជាច្រើននាក់ បានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ Road to Seagame នៅផ្សារទំនើបអ៊ីអនម៉លសែនសុខ។ ពួកគេបានប្រជែង យកតំណែងកំពូលក្នុងហ្គេម ពីរប្រភេទគឺ PUBG Mobile និងMLBB ។ នេះគឺជាព្រឹត្តិការណ៍ចុងក្រោយ នៅក្នុងការប្រកួតដ៏ធំ ដែលដំណើរការពីថ្ងៃទី 27 ខែមករា ដល់ថ្ងៃទី 19 ខែកុម្ភៈ ហើយឃើញក្រុមចំនួន 160 ចុះឈ្មោះចូលរួម ក្នុងការប្រកួតនេះ។ បន្ថែមពីលើកិត្យានុភាព តំណាងឱ្យប្រទេសកម្ពុជា ក្នុងព្រឹត្តិការណ៍កីឡាថ្នាក់តំបន់ អ្នកឈ្នះទទួលបានរង្វាន់ សរុបចំនួន 72 លានរៀល (36 លានរៀល សម្រាប់ប្រភេទហ្គេមនីមួយៗ) ព្រមទាំងទទួលបានគ្រាប់ពេជ្រ (...
អ៊ុយក្រែន ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា លោកស្រី Iryna គឺជាប្រធានតំបន់ នៃមជ្ឈមណ្ឌល Perinatal នៅ Kharkiv និងចែករម្លែករូបភាព នៃលក្ខខណ្ឌការងារ នៅក្នុងមន្ទីរពេទ្យ បន្ទាប់ពីវេជ្ជបណ្ឌិតជនជាតិអ៊ុយក្រែនម្នាក់ ត្រូវបានប្រគល់គណនី Instagram របស់ David Beckham ដើម្បីបញ្ជាក់ពីលក្ខខណ្ឌការងារនៅទីនោះ...
អង់គ្លេស ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា អវកាសយានិករុស្ស៊ី បានឡើងទៅកាន់ ស្ថានីយអវកាសអន្តរជាតិ (ISS) ដោយស្លៀកឈុតអវកាសពណ៌លឿង ខុសពីធម្មតា ដែលជំរុញឲ្យមានការរំពឹងទុកថា ចលនានេះគឺជាកាយវិការស្ងប់ស្ងាត់ នៃការប្រឆាំងគាំទ្រ អ៊ុយក្រែន ។ បុរសទាំង៣គឺ លោក Sergey Korsakov លោក Oleg...