ភ្នំពេញ៖ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ សែលកាត ដែលជាបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានប្រកាសពីភាពជាដៃគូសហការថ្មីរបស់ខ្លួន ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយនឹង ខេមឡៃហ្វ ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដំបូងគេ នៅកម្ពុជានិងជាបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបផងដែរ ដើម្បីផ្តល់ជូន កញ្ចប់ពិសេស នៃសេវាធានារ៉ាប់រងអាយុជីវិត ដល់អតិថិជនសែលកាតតែប៉ុណ្ណោះ។ កញ្ចប់សេវាធានារ៉ាប់រង ពី សែលកាត និងក្រុមហ៊ុនធានារ៉ាប់រង ខេមឡៃហ្វ ត្រូវបានរចនាឡើងដើម្បីផ្តល់ជូននូវការការពារដែលអាចបត់បែន បានគ្រប់កាលៈទេសៈ មានតម្លៃសមរម្យ និងមិនមានភាពស្មុគស្មាញ ក្នុងករណីមរណភាពឬពិការភាពជាអចិន្ត្រៃយ៍ដោយបង្កើតបានជាសេវាកម្មបន្ថែមថ្មីពី សែលកាត ដើម្បីផ្តល់ជូននូវអត្ថប្រយោជន៍ពិសេសដល់អតិថិជនរបស់ខ្លួន។ លោក Simon Perkins នាយកប្រតិបត្តិក្រុមហ៊ុន សែលកាត មានប្រសាសន៍ថា កិច្ចសហការនេះគឺជាគំរូមួយទៀតរបស់ក្រុមហ៊ុនទូរគមនាគមន៍ ឈានមុខគេនៅកម្ពុជា ដែលផ្តល់ជូន នូវសេវាកម្មដ៏ល្អប្រសើរដល់អតិថិជន។ “នេះគឺជាភាពជាដៃគូដ៏អស្ចារ្យ រវាងក្រុមហ៊ុនទាំងពីរ ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ក្នុងការចូលរួមសហការគ្នា។ ហើយក៏សូមថ្លែងអំណរគុណ ដល់ការដឹកនាំប្រកបដោយចក្ខុវិស័យ របស់អ្នកឧកញ៉ា គិត ម៉េង ដែលធ្វើឱ្យភាពជាដៃគូនេះអាចប្រព្រឹត្តទៅបានដោយរលូន។ “សែលកាត បានប្តេជ្ញាចិត្ត ក្នុងការថែរក្សាអតិថិជន ដែលនៅជាមួយយើង ហើយយើងក៏បន្តខិតខំស្វែងរកវិធីសាស្ត្រថ្មីៗ និងភាពជាដៃគូ ដែលអាចជួយកែសម្រួលដល់ជីវិតរបស់ពួកគាត់ឱ្យកាន់តែប្រសើរឡើង។ សូមអរគុណចំពោះការផ្តល់ជូននេះជាមួយ ខេមឡៃហ្វ ដែលអតិថិជន សែលកាត អាចជឿទុកចិត្តបានថា ប្រសិនបើរឿងនឹកស្មានមិនដល់កើតឡើង យ៉ាងហោចណាស់ មនុស្សជាទីស្រលាញ់របស់ពួកគាត់ នឹងមានសុវត្ថិភាពផ្នែកហិរញ្ញវត្ថុ។” លោក Simon បានបន្ថែមថា ការមានធានារ៉ាប់រងអាយុជីវិតគឺជាការការពារដ៏សំខាន់មួយ ក្នុងករណីមានព្រឹត្តការណ៍ ដ៏អាក្រក់បំផុតកើតឡើង។ កន្លងមកនេះនៅកម្ពុជា សេវាធានារ៉ាប់រងអាយុជីវិត មិនទាន់ត្រូវបានគេអោយតម្លៃនៅឡើយទេ ទោះជាយ៉ាងណាក៏ដោយ នាបច្ចុប្បន្ននេះ ប្រជាជនកម្ពុជា ក៏ចាប់ផ្តើមយល់ជ្រាប ពីសារៈសំខាន់នៃសេវាធានារ៉ាប់រងនេះ ក៏កាន់តែកើនឡើងផងដែរ។ “ពួកយើងចង់លើកទឹកចិត្ត និងធ្វើឱ្យវាមានភាពងាយស្រួល សម្រាប់អតិថិជនរបស់យើង ក្នុងការភ្ជាប់សេវាកម្ម។ ការ វិនិយោគនេះគឺសម្រាប់ អនាគត និងស្ថិរភាព គ្រួសារ របស់ ពួកគាត់”។ នាយកប្រតិបត្តិក្រុមហ៊ុន ខេមឡៃហ្វ លោក Johnson Chai បានផ្តល់អនុសាសន៍ ឱ្យទាញយកអត្ថប្រយោជន៍ ពីការផ្តល់ជូនមួយនេះ។ “ខេមឡៃហ្វ មានមោទនភាពក្នុងការចាប់ដៃគូសហការជាមួយ សែលកាត ជាប្រតិបត្តិករទូរគមនាគមន៍ឈានមុខគេនៅកម្ពុជាដែលមានអតិថិជនយ៉ាងច្រើន ទូលំទូលាយរហូតជាង 4 លាននាក់។ ភាពជាដៃគូនេះនឹងដើរតួជាកាតាលីករ ក្នុងការផ្តល់ការការពារផ្នែកហិរញ្ញវត្ថុដល់ពួកគាត់”។ “អតិថិជនអាចទទួលបាន សេវាធានារ៉ាប់រងរបស់យើង ជាមួយនឹងបុព្វលាភ ដែលមានតម្លៃសមរម្យ និងការចុះឈ្មោះដ៏ងាយស្រួលតាមរយៈលេខទូរស័ព្ទប្រព័ន្ធសែលកាត របស់ពួកគាត់ផ្ទាល់។ ខ្ញុំជឿថាកិច្ចសហការរបស់យើងនឹងដើរតួយ៉ាងសំខាន់ ក្នុងការនាំមកនូវឯករាជ្យភាព ផ្នែកហិរញ្ញវត្ថុបន្ថែមទៀត ដល់អតិថិជនរបស់យើង»។ កញ្ចប់សេវាធានារ៉ាប់រង ពី សែលកាត និងក្រុមហ៊ុនធានារ៉ាប់រង ខេមឡៃហ្វ មានផ្តល់ជូនសម្រាប់អតិថិជន សែលកាតទាំងអស់ ដែលមានអាយុពី 18 ដល់ 60 ឆ្នាំ ហើយចំណាយលើបុព្វលាភត្រឹមតែ 0.05 ដុល្លារក្នុងមួយថ្ងៃ ឬ 1.50 ដុល្លារក្នុងមួយខែ។ ធ្វើការចុះឈ្មោះភ្ជាប់សេវាកម្ម ដោយគ្រាន់តែតេទៅកាន់សេវាព័ត៌មាន តាមទូរស័ព្ទរបស់ ខេមឡៃហ្វ ហើយការទូទាត់ នឹងត្រូវបានកាត់ចេញពី គណនីគោលរបស់អតិថិជនផ្ទាល់តែម្តង។ លោកអ្នកអាចទទួលបាន ប្រាក់សំណងរហូតដល់ 2,500 ដុល្លារក្នុងករណីមរណភាព ឬពិការភាពអចិន្ត្រៃយ៍ ទាំងនៅក្នុងប្រទេស ឬក្រៅប្រទេស។ ដើម្បីភ្ជាប់សេវាធានារ៉ាប់រង ពី សែលកាត និងក្រុមហ៊ុនធានារ៉ាប់រង ខេមឡៃហ្វ សូមទូរស័ព្ទទៅកាន់លេខ 061 431 111 ។ ពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀង បានប្រព្រឹត្តឡើងនៅការិយាល័យកណ្តាលរបស់ សែលកាត កាលពីថ្ងៃទី17 ខែមីនា ឆ្នាំ2022 រវាងនាយកប្រតិបត្តិក្រុមហ៊ុន សែលកាត លោក Simon Perkins និងនាយកប្រតិបត្តិក្រុមហ៊ុន ខេមឡៃហ្វ លោក Johnson Chai៕
មែលប៊ន ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា កីឡាករគ្រីឃីតឆ្នើម ជនជាតិអូស្ត្រាលី Shane Warne ត្រូវបានលា នៅពិធីរំលឹកវិញ្ញាណក្ខន្ធឯកជនមួយ កាលពីថ្ងៃអាទិត្យ ដោយក្រុមគ្រួសារ និងមិត្តភក្តិ ខណៈអតីតគូដណ្តឹង Elizabeth Hurley បាននិយាយថា ឈឺបេះដូង ដែលនាងមិនអាចចូលរួមបាន ។ សាកសពកីឡាករដ៏ល្បីនេះ...
កូរ៉េ ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា តារាចម្រៀងស្រីកូរ៉េខាងត្បូង Suzy និយាយអំពីតន្ត្រីថ្មីរបស់នាង ដែលនាងទើបតែចេញជាលើកដំបូង ក្នុងរយៈពេល ៤ឆ្នាំជាមួយទស្សនាវដ្តី ‘Marie Claire’ ។ ទស្សនាវដ្តីម៉ូដ Marie Claire បានចេញផ្សាយរូបភាព របស់ Suzy បង្ហាញវត្តមានមុខគម្របខែមេសា។...
កូរ៉េ ៖ បើយោងតាមចេញផ្សាយផ្លូវការរបស់គេហទំព័រ កម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា តារាសម្តែង Shin Ji Soo បានបង្ហើបថា នាងបន្តស្រកទម្ងន់ បន្ទាប់ពីសម្រាលកូនហើយ ឥឡូវនេះនាងមានទម្ងន់ត្រឹមតែ ៣៧ គីឡូក្រាមតែប៉ុណ្ណោះ ។ កាលថ្ងៃទី ២0 ខែមីនា នៃកម្មវិធី ‘Girls’...
កូរ៉េ ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា កាមេរ៉ាអ្នកគាំទ្រ របស់សមាជិកម្នាក់ៗ មានការពេញនិយមកាន់តែខ្លាំងឡើងនៅក្នុងវិស័យ K-pop ក្នុងរយៈពេលជា ច្រើនឆ្នាំកន្លងមកនេះ ។ អ្នកគាំទ្រចូលចិត្ត fancams ទោលព្រោះវាអនុញ្ញាត ឲ្យពួកគេផ្តោតលើសមាជិក ជាក់លាក់ណាមួយ និងមើលព័ត៌មានលម្អិតបន្ថែមទៀត ដែលពួកគេប្រហែលជាខកខានក្នុងការសម្តែងក្រុម។ យោងតាមទិន្នន័យ ប្រមូលបាននៅថ្ងៃទី...
ទីក្រុងឡុងដ៍ ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា មិនថា គូប្រកួត មិនថាការប្រកួតនោះឡើយ កីឡាករ របស់ក្លិបយក្សអង់គ្លេស Chelsea កំពុងគ្រប់គ្រង ដើម្បីរក្សាការផ្តោតអារម្មណ៍ លើទីលានរបស់ពួកគេ ចំពេលដែលមានបញ្ហា សម្រាប់ក្លិបកាន់តែខ្លាំងឡើយ នាពេលបច្ចុប្បន្ន ។ ឥឡូវនេះក្លិប Chelsea បានយកឈ្នះ ៦...
ញូវយ៉ក ៖ ក្រុមហ៊ុនផលិត រថយន្តអាមេរិក General Motors និយាយថា ខ្លួនកំពុងទិញយកភាគហ៊ុនតម្លៃ ២.១ ពាន់លានដុល្លារ របស់ក្រុមហ៊ុន SoftBank សម្រាប់ការបណ្តាក់ទុក រថយន្តបើកបរដោយខ្លួនឯង Cruise របស់ខ្លួន ដើម្បីប្រកួតប្រជែងទីផ្សារ បើកបរដោយខ្លួនឯង នាពេលបច្ចុប្បន្ននេះ ។ លើសពីនេះទៀត ក្រុមហ៊ុន...
វ៉ាស៊ីនតោន ៖ យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា វេទិកាជជែកកម្សាន្ត ដូចជា WhatsApp និង Telegram បានជៀសវាងការ ត្រូវបានរារាំង ដោយប្រទេសរុស្ស៊ី មិនដូចបណ្តាញ សង្គមដ៏ធំបំផុតមួយចំនួន របស់ពិភពលោកនោះទេ សម្រាប់ការអត់ឱនដ៏តឹងតែង ដែលអ្នកជំនាញ ព្រមានអាចបញ្ចប់ភ្លាមៗ ។ ភាពតានតឹងជាច្រើនឆ្នាំ រវាងទីក្រុងមូស្គូ និង...
អាមេរិក ៖ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល បានប្រាប់ឲ្យដឹងថា តារាចម្រៀងស្រី ដ៏ល្បីល្បាញ នាង Britney Spears ត្រូវបានគេរាយការណ៍ថា កំពុងធ្វើការលើតន្ត្រីថ្មី បន្ទាប់ពីឈប់សម្រាករយៈពេល៦ឆ្នាំ បន្ទាប់ពីការចេញអាល់ ប៊ុមចុងក្រោយ របស់នាង Glory កាលឆ្នាំ ២0១៦ ។ តារាប៉ុបវ័យ ៤0...
អតីតរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ប្រទេសអាហ្វហ្គានីស្ថាន បានចាប់ផ្តើមជីវិតថ្មី នៅលើទឹកដីសហរដ្ឋអាមេរិក ដោយប្រកបអាជីព ជាអ្នកបើកឡានឱ្យក្រុមហ៊ុន Uber។ លោក Khalid Payenda អតីតរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចអាហ្វហ្គានីស្ថាន បានចាកចេញពីប្រទេសកំណើត មករស់នៅអាមេរិក មុនពេលទីក្រុងកាប៊ុល ធ្លាក់ក្នុងដៃក្រុមសកម្មប្រយុទ្ធតាលីបង់ ។ ធ្លាប់តែពាក់អាវធំ អង្គុយធ្វើការក្នុងការិយាល័យ និង កាន់លុយពាន់លានដុល្លារ ពេលនេះនៅអាមេរិក អតីតរដ្ឋមន្រ្តីរូបនេះ...