សិល្បៈ និង កម្សាន្ត

ទើបតែរៀបការ ស្រាប់តែ តារាកំប្លែងវ័យក្មេង វ៉ាន់ នីឡា ប្រកាសរឿងមួយនេះ ជាសាធារណៈ

ភ្នំពេញ៖ បន្ទាប់ពីបានដឹកដៃគ្នា ចូលរោងការ តាមប្រពៃណីកាលពីថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២២ ស្រាប់តែឥលូវនេះ តារាកំប្លែងវ័យក្មេង វ៉ាន់ នីឡា បានប្រកាសដំណឹង ដ៏គួរឱ្យអបអរសាទរ នៅលើបណ្ដាញសង្គមអ៊ីនស្រ្តាក្រាម គឺនាងកំពុងមានផ្ទៃពោះកូន ដំបូងបាន ១៧ សប្ដាហ៍ហើយ ។

ជារឿងដ៏គួរឱ្យរីករាយបំផុត សម្រាប់ក្រុមគ្រួសារ និងអ្នកគាំទ្រ ក្រោយពីតារាកំប្លែងសាច់ខ្ចី កូនស្រីច្បង របស់លោកតា វ៉ិចទ័រ រូបនេះ បានបង្ហោះរូបថតស្លៀករ៉ូប ពណ៌កុលាបយ៉ាងស្រស់ស្អាត សមសួន ហើយជម្រាបដំណឹង ដល់មហាជនអ្នកគាំទ្រយ៉ាងខ្លីថា ៖ «Hi mommy 17 week» ដែលបញ្ជាក់យ៉ាងច្បាស់ថា នីឡា កំពុងមានទម្ងន់កូនដំបូងជាង ៤ ខែហើយ។

ដ្បិតថានៅខ្វះប្រមាណជា ៥ ខែទៀត ប្ដីប្រពន្ធ នីឡា បានឃើញមុខទាយាទដំបូង របស់ពួកគេក៏ពិតមែន ប៉ុន្ដែអាចដោយសារនេះគឺជាកូនដំបូង ទំហំក្បាលពោះអ្នកម៉ាក់ វ័យក្មេងរូបនេះ ហាក់មិនទាន់ខ្ទាតធំឡើង ដូចស្រ្តីកំពុងមានទម្ងន់នោះទេ តែយ៉ាងណាកូនក្នុងផ្ទៃ លូតលាស់ឡើង ប្រកបដោយសុខភាពល្អ ។

សូមជម្រាបផងដែរថា វ៉ាន់ នីឡា បានរៀបការជាមួយនឹង កំលោះរូបសង្ហា ស៊ុត សក្ការៈ កាលពីថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២២ ដោយមានការចូល រួមយ៉ាងច្រើនពីសំណាក់សិល្បៈករ សិល្បៈការិនីល្បីៗច្រើនជំនាន់ ។ មុនឈានដល់ពិធីរៀបការ អ្នកទាំងត្រូវបានទស្សនិកជនដឹងថា បានស្រឡាញ់គ្នាខ្ទង់ ៥ ទៅ ៦ ឆ្នាំមកហើយ ៕

ដោយៈ ម៉ានី

Most Popular

To Top