សិល្បៈ និង កម្សាន្ត

វ៉ាន់ នីឡា កាន់តែស្អាត កាន់តែហ៊ានបង្ហាញ រន្ធផ្ចិត ក្រោយធ្លាយដំណឹងថា រកឃើញអ្នក ស្អំបេះដូងថ្មី

ភ្នំពេញ ៖ អស់មួយរយៈធំមកហើយ ដែលតារាចម្រៀង សុខ ចិន្ដា ហៅ វ៉ាន់ នីឡា ហាក់ដូចជាឃ្លាតឆ្ងាយ ពីអាជីពជាតារាចម្រៀង ខណៈដែលសកម្មភាព នៅលើបណ្ដាញសង្គមរបស់នាង នៅតែសកម្មដដែល ដូច្នេះនាងនៅតែមានទំនាក់ទំនងល្អ ជាមួយមិត្តភក្ដិ និងអ្នកគាំទ្រ ។ ហើយអ្វីដែលទស្សនិកជន ចាប់អារម្មណ៍នោះគឺ ឥលូវនេះសម្រស់របស់ម្ចាស់បទ «មនុស្សបងធុញវិលវិញបានទេ» កាន់តែស្រស់ស្អាតខ្លាំងឡើងៗ ហើយថែមទាំងប្ដូរស្ទីល ពីស្រគត់ស្រគំ មកសិចស៊ី បន្តិចបន្តួចថែមទៀតផង ។

ជាការពិតណាស់ តារាចម្រៀង វ៉ាន់ នីឡា ក្រោយចាកចេញពីផលិតកម្មភ្លេងរីខត ដោយសារតែប៉ៈរឿងអាស្រូវស្នេហា ជាមួយលោកគុយ សិទ្ធិសក្ដិ ដែលនាង ថាប្រុសម្នាក់នេះ ជាអ្នកទម្លាយរូបអាក្រាត របស់នាងនោះ ពេលនេះនាងបានប្រើជីវិតរស់នៅ យ៉ាងមានមានក្ដីសុខ ព្រោះតែមានក្រុមគ្រួសារ មិត្តភក្ដិទាំងក្នុង និងក្រៅ រង្វង់សិល្បៈជាច្រើន លើកទឹកចិត្ត ។ ហើយនាងក៏បានទទួលយុត្តិធម៌ ពីតុលាកាផងដែរ ដោយសាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រមកំបាំងមុខលេខ២១០៥”ឆ”កាលពីថ្ងៃទី១៧ខែសីហាឆ្នាំ២០១៧ ដោយផ្ដន្ទាទោស អតីតសង្សារគឺលោក គុយ សិទ្ធិសក្ដិ ឱ្យ ជាប់ពន្ធនាគារយៈពេល១ឆ្នាំ និងបង្គាប់ឱ្យសងជំងឺចិត្ត ដើមបណ្ដឹងចំនួន២០០លានរៀល ។

នៅពីក្រោយ ភាពស្រស់ស្អាត និងការលេងខ្លួនបែបសិចស៊ី ស៊ីវិល័យរបស់ វ៉ាន់ នីឡា នេះដែរ ក៏ត្រូវបានមហាជន ចាប់អារម្មណ៍ដឹងថា ដោយសារនាងបាន រកឃើញអ្នកស្អំបេះដូងថ្មី ដែលបុរសនោះមើលទៅហាក់ស្រលាញ់ និងពេញចិត្តនាងខ្លាំងណាស់ អ្វីដែលសំខាន់គឺមិនគិត ពីអតីតកាលរបស់នាងឡើយ ។ ហើយកាលពីប៉ុន្មានខែមុន វ៉ាន់ នីឡា បានថតរូប កៀកកើយបុរសម្នាក់នោះ ដែលគេជឿថា ទំនងជាមានចេតនាបញ្ឈឺចិត្តសង្សារចាស់របស់នាង ។

សូមបញ្ជាក់ថា ចាប់តាំងពីបែកធ្លាយរូបថតអាក្រាតកាយ កាលពីកំលុងឆ្នាំ ២០១៥ រួចមក វ៉ាន់ នីឡា បានចាកចេញពីផលិតកម្ម ភ្លេងរីខត ហើយមកទល់ពេលនេះ មិនឃើញនាងឈានជើង ចូលទៅក្នុងផលិតកម្មណាមួយឡើយ ៕

ដោយ៖ ម៉ានី

Most Popular

To Top