សិល្បៈ និង កម្សាន្ត

ស្មានមិនដល់ថា ក្រៅតែពីអាជីពសិល្បៈ ស្រីស្អាត ស៊ីន យូប៊ីន កាន់តួនាទីធំៗ នៅក្នុងវិស័យ ក្រុមហ៊ុនឯកជន

ភ្នំពេញ៖ មានទស្សនិក ជនជាច្រើនបានស្គាល់ច្បាស់ ទៅលើស្រីស្រស់ស្អាត ស៊ីន យូប៊ីន ដែលជាតារាស្រីពោពេញ ទៅដោយទេព កោសល្យខ្ពស់ និងច្រើនមុខ ដោយក្រៅតែជាតារាសម្ដែង នាងក៏អាចច្រៀង និងពេលខ្លះជាពិធីការិនីផងដែរ ។

ជាមួយគ្នានេះដែរ កាលពីពេលថ្មីៗនេះ តារាស្រីដែលបានគ្រងដំណែង ជាតួឯកជាច្រើនរឿង រាប់មិនអស់ខាងលើ បានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះតែនាងបានបង្ហើបថា ក្រៅតែពីអាជីពជាតារាសិល្បៈ នាងក៏មានតំណែងធំ នៅក្នុងក្រុមហ៊ុន ឯកជនផងដែរ ។

តាមរយៈការឆ្លើយសំនួរ ពីសំណាក់អ្នកគាំទ្រ នៅក្នុងអ៊ីនស្ដាក្រាម របស់ស៊ីន យូប៊ីន បានឱ្យដឹងថា រូបនាងសព្វថ្ងៃជា នាយកប្រតិបត្តិរបស់ក្រុមហ៊ុនមួយ ដែលមាន ជំនួញ៤ផ្សេងទៀត នៅក្រោមនោះ មិនតែប៉ុណ្ណោះ រូបនាង ក៏មានតំណែងជា Marketing director នៅក្រុមហ៊ុន របស់ម៉ាក់មួយទៀត ។

ក្រៅពីនេះអ្វីដែលកាន់់តែគួរ ចាប់អារម្មណ៍ខ្លាំងថែមទៀតនោះ គឺស្រស់ស្អាត ស៊ីន យូប៊ីន ក៏ជាម្ចាស់ហាងតែគុជល្បីឈ្មោះមួយកន្លែងនៅកម្ពុជា នោះគឺ Fire Tiger ផងដែរ ។

គួរឱ្យដឹងថា កញ្ញា ស៊ីន យូប៊ីន បានចាប់ផ្ដើមប្រឡូកក្នុងអាជីពជាតារាសម្ដែង ក្រោយពីបានប្រឡងជាប់កញ្ញាឯក ជ័យលាភីលេខ១ នៅក្នុងកម្មវិធីមួយ កាលពីឆ្នាំ ២០១៤ ។ ដោយសារតែរូបសម្រស់ស្រស់ស្អាត ពីធម្មជាតិ បូករួមទាំងមានទេពកោសល្យ ខ្ពស់ទៀតនោះ នាងក៏ត្រូវបានផលិតករ ក្នុងស្រុកហៅថត នៅក្នុងរឿងភាគ និងដុំជាច្រើនរឿងក្រោមតំណែងជាតួឯក ។ ហើយកាន់តែពិសេសនាង ក៏ត្រូវបានផលិតករ ថៃ ជ្រើសរើស គ្រង តំណែង ជាតួ ឯក នៅក្នុងរឿងដុំថៃដំបូង មានចំណងជើងថា « «The Protect» ដែលចូលរួម សម្តែង ដោយ តារា កំប្លែង ជើង ចាស់ ល្បី ថៃ គឺ លោក Mum Jokmok ផងដែរ ៕

ដោយ៖ ម៉ានី

Most Popular

To Top