សិល្បៈ និង កម្សាន្ត

មិន​បាន​ទៅ​វត្ត តែ ព្រាប សុវត្ថិ ចេញ​រូបភាព​​មួយ​ស៊េរី ជុំ​ជាមួយ​ម្ដាយ​ ឪពុក កូន​ៗយ៉ាងមានក្តីសុខ

កំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ និងគ្រួសារ ទោះឆ្នាំនេះមិនបានទៅវត្តមែន តែលោកនិងគ្រួសារ បានធ្វើរឿងល្អៗទាំងនេះ ជូនឪពុកម្តាយខ្លួនក្នុង ថ្ងៃបុណ្យកាន់បិណ្ឌ និង ភ្ជុំបិណ្ឌ ។

នៅមុននេះបន្តិច កំពូលតារាចម្រៀងរបស់ផលិតកម្ម កាឡាក់ស៊ី បានបង្ហោះរូបភាពជាច្រើនសន្លឹក ជាមួយគ្រួសារ ដោយស្លៀកសម្លៀកបំពាក់ទៅវត្ត ក្នុងនោះមាន ម្ហូបអាហារផ្លែឈើ រៀបចំដើម្បីទុកជូន អ្នកមានគុណទៀតផង ។ក្នុងនោះដែរលោកក៏បានសរសេរ សំណេរអមដោយរូបភាព បញ្ជាក់ថា ឆ្នាំនេះលោកនិងគ្រួសារ មិនបានទៅណាឆ្ងាយទេ ដោយគ្រាន់តែជូនម្ហូបអាហារ ដល់អ្នកមានគុណ គឺលោកឪពុកអ្នកម្តាយរបស់លោក ហើយជួបជុំគ្រួសារថតរូប ទុកជាអនុស្សាវរិយ៏ តែប៉ុណ្ណោះ ។

លោក ព្រាប សុវត្ថិ និងក្រុមគ្រួសារ មើលទៅស្រស់ស្អាត និងមានសុភមង្គលណាស់ ទោះត្បិតឆ្នាំនេះក្រសួងសុខាភិបាល មិនតម្រូវឲ្យប្រជាពលរដ្ឋ ចូលរួមពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌក៏ដោយ ។ Source: Sabay

Most Popular

To Top