សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ថា លោក Yoon Suk-yeol មកពីគណបក្សប្រឆាំងអភិរក្សនិយម People Power Party បានទទួលជ័យជម្នះ យ៉ាងស្វិតស្វាញបំផុត នៅក្នុងការបោះឆ្នោតប្រធានាធិបតីកូរ៉េខាងត្បូង ចំពេលមានសេចក្តីប្រាថ្នារបស់ប្រជាជនក្នុងការផ្ទេរអំណាច ។ លោក Yoon ទទួលបានការគាំទ្រ ៤៨,៥៦ភាគរយ នៅក្នុងការបោះឆ្នោតដែលបានធ្វើឡើង...
ញូវយ៉ក៖ ក្រុមហ៊ុនអវកាសឯកជន របស់សហរដ្ឋអាមេរិក SpaceX បានបាញ់បង្ហោះផ្កាយរណបអ៊ីនធឺណេត Starlink ចំនួន ៤៨ ទៀតដោយជោគជ័យ ទៅកាន់គន្លងតារាវិថី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ គ្រាប់រ៉ុក្កែត Falcon 9 បានបាញ់បង្ហោះនៅម៉ោង ៨ និង ៤៥នាទីព្រឹក ម៉ោងភាគខាងកើត ពី Space...
ម៉ិកស៊ិក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ថា អាជ្ញាធររដ្ឋបានបញ្ជាក់ថា មនុស្ស៩នាក់ រួមទាំងស្ត្រី៣នាក់ ត្រូវបានបាញ់សម្លាប់កាលពីព្រឹកថ្ងៃពុធ នៅឯលំនៅដ្ឋានឯកជនមួយកន្លែង នៅក្នុងទីក្រុង Atlixco ដែលជាទីក្រុងមួយ នៅភាគកណ្តាលនៃរដ្ឋ Puebla នៃប្រទេសម៉ិកស៊ិក។ ការិយាល័យអគ្គមេធាវី Puebla បានឲ្យដឹងថា អ្នកនៅរស់រានមានជីវិតម្នាក់ “ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ” ជាមួយនឹងការបាញ់ប្រហារទៅលើក្បាល...
អ្នកប្រដាល់គុនចម្រុះ Conor McGregor បានជួបប្រធានាធិបតីរុស្សី Vladimir Putin អំឡុងពេលវគ្គផ្ដាច់ព្រ័ត្រ ព្រឹត្តិការណ៍ World Cup ២០១៨ ដែលរៀបចំនៅប្រទេសរុស្សី។ អតីតម្ចាស់ខ្សែក្រវាត់២ប្រភេទទម្ងន់របស់ស្ថាប័ន UFC បានបង្ហាញវត្តមានក្នុងកីឡដ្ឋាន Luzhniki ក្នុងទីក្រុង Moscow កាលពីខែ កក្កដា ឆ្នាំ ២០១៨...
រដ្ឋមន្រ្តីក្រសួងបច្ចេកវិទ្យាអ៊ុយក្រែនលោក Mykhailo Fedorov ជាអ្នកដឹកនាំក្រុមកងទព័ Cyber ប្រឆាំងនឹងរុស្ស៊ី។ លោកបានថ្លែងអំណរគុណទៅកាន់ Twitter ថាបានដើរតួជា «ព្រាបនាំសារ» ដើម្បីពាំនាំដំណឹងមិនអាចខ្វះបាន ជួយដល់ប្រទេសរបស់លោក។ លោកគឺជាមនុស្សលេចធ្លោម្នាក់ ក្នុងចំណោមរដ្ឋមន្រ្តីដទៃ ដែលហ៊ានសរសេរសំបុត្រផ្លូវការបង្ហោះលើ Social Media (Twitter) ឲ្យពិភពលោកបានឃើញ និងជាពិសេសជោគជ័យ ការស្នើសុំដោយផ្ទាល់ ទៅកាន់មហាសេដ្ឋីអាមេរិកលោក Elon...
កីឡាករទាំង១០រូបខាងក្រោមនេះ ជាកីឡាករដែលរកគ្រាប់បាល់បានច្រើនបំផុត ក្នុងការប្រកួត UEFA Champions League មកទល់នឹងពេលនេះ ក្នុងរដូវកាលឆ្នាំ២០២១/២២៖ ១. Robert Lewandowski៖ ខ្សែប្រយុទ្ធរបស់ក្លឹប Bayern Munich ចូលរួមលេងបាន ៨ប្រកួត និងរកបាន ១២គ្រាប់។ ២. Sebastien Haller៖ ខ្សែប្រយុទ្ធរបស់ក្លឹប Ajax ចូលរួមលេងបាន...
ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ កាលពីយប់ ថ្ងៃ០៨ ខែមីនា ឆ្នាំ២០២២នេះ បានបញ្ជូនអូបរ័ល្បឿនលឿន របស់ក្រុមហ៊ុនលោកឧកញ៉ា ចេញទៅជួយក្មេងប្រុសម្នាក់ ដែលធ្លាក់ពីលើសាឡង់ដឹកខ្សាច់ ទៅក្នុងទឹកសមុទ្រ ក្នុងលម្ហសមុទ្រតាមការស្នើសុំ ពីប្រជានេសាទ ដែលបានជួបប្រទះហេតុការណ៍។ សេចក្តីរាយការណ៍ពីប្រជានេសាទ ដែលជួបប្រទះហេតុការណ៏ បានឲ្យដឹងថា ក្មេងប្រុសរងគ្រោះគឺជាកម្មករនៅលើ...
តៅហ៊ូ គឺជាផលិតផលដែលផលិត ចេញពីសណ្តែកសៀង សម្បូរទៅដោយសារធាតុចិញ្ចឹម និងពហុមុខងារដែលមានអត្ថប្រយោជន៍ ជាច្រើនចំពោះសុខភាពដូចជា ប្រូតេអ៊ីន កាល់ស្យូម ប៉ូតាស្យូម វីតាមីន E … និងសាធាតុសំខាន់ៗជាច្រើនទៀត ដែលអាចជួយបង្កើនប្រព័ន្ធភាពស៊ាំ ពង្រឹងឆ្អឹង កាត់បន្ថយជាតិខ្លាញ់ កាត់បន្ថយជាតិពុល។ តែទោះជាយ៉ាងណាក៏ដោយ អ្នកឯកទេសខាងចំណីអាហារបានបង្ហាញថា តៅហ៊ូ មានផ្ទុកប្រូតេអ៊ីនខ្ពស់ មិនសមស្របសម្រាប់...
ភ្នំពេញ៖ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះនារីអបអរសាទរខួបលើកទី១១១ “ទិវាអន្តរជាតិ ៨ មីនា ឆ្នាំ២០២២”និងប្រគល់វិញ្ញាបនបត្រដល់អាជ្ញាកណ្ដាល និងចៅក្រមបាល់ទះក្នុងសាលកម្រិតមូលដ្ឋាន (គ ឬ C) នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២ លើទីលានបាល់ទះកីឡដ្ឋានព្រីនស៍ក្នុងរាជធានីភ្នំពេញ រៀបចំដោយសហព័ន្ធកីឡាបាល់ទះកម្ពុជា។ ក្នុងពិធីបិទការប្រកួតជាផ្លូវការដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ស សុខា អនុប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជាតំណាងលោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា...