សព្វថ្ងៃមនុស្សប្រើប្រាស់ បណ្ដាញសង្គម Facebook ក្នុងគោលដៅជាការកម្សាន្ត, ការប្រកបរបរអាជីវកម្ម និងទទួលចំណេះដឹងជាដើម។ យ៉ាងណាមិញអ្នកក៏អាចប្រឈម ជាប់ឈ្មោះជាមនុស្សញៀន Facebook បើអ្នកកំពុងស្ថិតក្នុងសញ្ញាទាំង ៥ នេះ។ ១.បើកមើល Facebook គ្រប់ពេលដែលអាចធ្វើទៅបាន គ្រប់ពេលដែលអ្នកនៅទីណាមិនថា នៅខាងក្នុងផ្ទះឫខាងក្រៅ កន្លែងញាំអី ជាមួយមិត្តភ័ក្ដិជិតស្និទ្ធ ឫមិត្តរួមការងារ អ្នករមែងបើក Facebook...
ខ្សែការពារក្លឹប Barcelona កីឡាករ Gerard Pique បានទម្លាយប្រាប់សារព័ត៌មាន La sotana កន្លងទៅថា ខ្លួនធ្លាប់ចូលដល់ដំណាក់កាលឈ្លោះគ្នាជាមួយគ្រូបង្គោល Pep Guardiola នៅរដូវកាល ២០១១/១២ អំឡុងពេលភ្ជាប់ចំណងស្នេហា ជាមួយតារាចម្រៀងកូឡុំប៊ីអ្នកស្រី Shakira។ ”យើងធ្លាប់ឈានដល់ចំណុចសំខាន់ នៃជម្លោះមួយជាមួយគាត់ [Pep Guardiola] និងអ្នកនៅបន្ទប់សំលៀកបំពាក់...
បរាជ័យផ្ទួនៗ បានធ្វើឲ្យក្រុមយក្សបារាំង PSG កំពុងមានភាពរង្គោះរង្គើទាំងអ្នកគាំទ្រ ចំពោះកីឡាករនិងក្លឹប និងទាំងកីឡាករគ្នាឯង នៅក្នុងក្រុមផងដែរ ជាពិសេសការប្រកួតចុងក្រោយនេះ។ ចាញ់ Real Madrid ធ្លាក់ចេញពី Champions League និងចុងក្រោយនេះចាញ៉ Monaco ដល់ទៅ៣គ្រាប់ទល់នឹង០ បានធ្វើឲ្យកីឡាករខ្សែប្រយុទ្ធ Mbappe បានចេញមកស្នើសុំឲ្យកីឡាករទាំងអស់ គួរតែមានភាពគោរពដាក់គ្នា ទៅវិញទៅមកឲ្យបានច្រើនជាងនេះ។...
កូរ៉េ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹង នាង Seolhyun សមាជិកក្រុម AOA និងអតីតសមាជិក AOA Jimin បានបង្ហាញពីមិត្តភាព មិនផ្លាស់ប្តូររបស់ពួកគេ លើបណ្តាញផ្សព្វផ្សាយ សង្គមយក្សអាមេរិក Instagram កាន់តែធ្វើឲ្យមានប្រជប្រិយភាព និងធ្វើឲ្យអ្នកគាំទ្រជាច្រើន លើបណ្តាញនេះ។ នៅថ្ងៃទី ២១...
បារាំង៖ មេធាវីរបស់លោក បាននិយាយកាលពីយប់ថ្ងៃអាទិត្យថា អ្នកបើកតាក់ស៊ីម្នាក់ បានដាក់ពាក្យបណ្ដឹងផ្លូវច្បាប់ ប្រឆាំងនឹងក្រុមហ៊ុនរថយន្តរបស់ Elon Musk ត្រឹមតែប៉ុន្មានខែបន្ទាប់ពីរថយន្ត Tesla Model 3 របស់លោកបានគ្រោះថ្នាក់ចរាចរណ៍ នៅក្នុងទីក្រុងប៉ារីស បានសម្លាប់មនុស្សម្នាក់ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ។ កាលខែធ្នូ ឆ្នាំ ២0២១ រថយន្ត Tesla...
ស្រាបៀរ កម្ពុជា បានបន្ថែមពាក្យឡូយប្លែកៗជាច្រើន ដែលនឹងត្រូវប្រើជំនួសពាក្យ «អរគុណ» សម្រាប់ក្រវិលកំប៉ុងគ្មានរង្វាន់ ដើម្បីញុំាងបរិយាកាសគ្រប់វិនាទី នៃការជួបជុំផឹកស៊ី ឲ្យកាន់តែប្លែកអារម្មណ៍ និងរីករាយជាងមុន មួយកម្រិតទៀត។ ពាក្យទាំងនោះរួមមាន លើកដាច់ ជល់មួយ ហាមក្លែម ហាមចុចទូរស័ព្ទ ហាម Sad គាស់មួយទៀត រើសអ្នកផឹកជំនួស មួយកែវអត់ទឹកកក រាំមួយសិន...
អ្នកជំនាញបានធ្វើការព្រមានថា ជំងឺបេះដូង គឺជាជំងឺដ៏មានគ្រោះថ្នាក់មួយ ក្នុងចំណោមជំងឺជាច្រើនដែលអាច សម្លាប់មនុស្សរាប់ពាន់នាក់ក្នុងមួយឆ្នាំៗ នៅទូទាំងពិភពលោក។ ជាធម្មតាជំងឺគាំងបេះដូង កើតឡើងដោយសារតែភាពតានតឹង កង្វះសកម្មភាពរាងកាយ និងការទទួលទានអាហារគ្មានផាសុខភាព ដែលធ្វើឲ្យកូលេស្តេរ៉ុល កើនឡើងក្នុងសរសៃឈាម។ នៅពេលដែលកូលេស្តេរ៉ុល កកកុញកាន់តែច្រើន សរសៃឈាមនឹងតូចត្បៀត ហើយស្ទះ មិនអាចបញ្ចូនឈាម ទៅកាន់សរីរាង្គផ្សេងៗបានឡើយ។ ទោះជាយ៉ាងណា បើយោងតាមគេហទំព័រ myfitmagazine បានបង្ហាញថា...
ភ្នំពេញ៖ ភ្នាក់ងារចែកចាយ របស់ក្រុមហ៊ុនសែលកាត ជាង 250 នាក់បានទទួលរង្វាន់ សម្រាប់ការខិតខំប្រឹងប្រែង របស់ពួកគាត់ ជាមួយនឹងការចាប់ឆ្នោត ផ្សងសំណាងដែលផ្តល់នូវរង្វាន់ធំៗជាច្រើន។ នៅថ្ងៃទី21 ខែមករា កន្លងមកនេះក្រុមហ៊ុន សែលកាត ដែលជាក្រុមហ៊ុន ទូរគមនាគមន៍គ្រប់គ្រង ដោយជនជាតិខ្មែរ ១០០% បានរៀបចំកម្មវិធីចាប់រង្វាន់ Dealer Raffle ប្រចាំឆ្នាំរបស់ខ្លួន ដើម្បីបង្ហាញពីការថ្លែងអំណរគុណ សម្រាប់កំនើននៃការលក់ និងជាការលើកទឹកចិត្ត ដល់ភ្នាក់ងារចែកចាយនៅ ទូទាំងប្រទេសផងដែរ។ កម្មវិធីចាប់រង្វាន់នេះបានធ្វើឡើង នៅការិយាល័យកណ្តាលរបស់ សែលកាត ក្នុងរាជធានីភ្នំពេញ ហើយបានផ្សាយផ្ទាល់តាមរយៈហ្វេសប៊ុកក្រុមភ្នាក់ងារ ចែកចាយសែលកាត។ កម្មវិធីនេះត្រូវបានធ្វើឡើង តាមរយៈអនឡាយ និងចូលរួមទស្សនាដោយភ្នាក់ងារស្ទើរតែទាំងអស់នៅទូទាំងប្រទេស ហើយក្រុមការងារ ក៏ប្រគល់រង្វាន់ដល់ភ្នាក់ងារដែលឈ្នះរង្វាន់ ទៅដល់ហាងរបស់ពួកគាត់ផ្ទាល់តែម្តង។ អ្នកឈ្នះរង្វាន់សរុបមានចំនួន 253 នាក់មកពីខេត្តផ្សេងៗគ្នា រួមមាន រាជធានីភ្នំពេញ បាត់ដំបង សៀមរាប បន្ទាយមានជ័យ ព្រះវិហារតាកែវ ពោធិ៍សាត់ និងកំពង់ឆ្នាំង។ រង្វាន់ដែលឈ្នះរួមមាន រថយន្ត Ford EcoSport 2021 មួយគ្រឿង ម៉ូតូ Honda ADV 2021 ម៉ូតូ Honda Scoopy Club 2021 និងកាតកោស។ នាយកប្រតិបត្តិក្រុមហ៊ុន សែលកាត លោក Simon Perkins មានប្រសាសន៍ថា កម្មវិធីប្រចាំឆ្នាំនេះ ធ្វើឡើងដើម្បីថ្លែងអំណរគុណដល់បណ្តាភ្នាក់ងារចែកចាយ របស់ពួកយើង ក៏ដូចជាឆ្លៀតឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន ជូនពរពួកគាត់ ក្នុងអាជីវកម្មឱ្យកាន់តែរីកចម្រើន និងសុខភាពល្អ។ លោក Simon បានបន្ថែមថា “ក្រុមភ្នាក់ងារចែកចាយរបស់យើងនៅទូទាំងប្រទេស បានខិតខំប្រឹងប្រែង បំពេញការងារដោយមិនគិតពីភាពនឿយហត់ ក្នុងស្ថានភាពអាសន្នកាលពីឆ្នាំ2021កន្លងមកនេះ ពួកគាត់នៅតែជាផ្នែកមួយ ដ៏សំខាន់របស់គ្រួសារ សែលកាត។ កម្មវិធីនេះជាចំនែកដ៏តូចមួយដែលបង្ហាញពីការថ្លែងអំណរគុណ របស់យើងចំពោះការប្តេជ្ញាចិត្តរបស់ពួកគាត់។” លោក ហុង ហេង អាយុ 36 ឆ្នាំ ជាម្ចាស់ហាងលក់ទូរស័ព្ទមួយនៅខេត្តបាត់ដំបង ដែលបានឈ្នះរង្វាន់ធំគឺរថយន្ត Ford EcoSport 2021។ លោកបានបង្ហាញចំណាប់អារម្មណ៍ថា “ខ្ញុំពិតជាសូមថ្លែងអំណរគុណ ដល់ក្រុមហ៊ុន សែលកាត សម្រាប់រង្វាន់ដ៏អស្ចារ្យនេះមិននឹកស្មានសោះថាខ្ញុំពិតជាបានឈ្នះរង្វាន់ពិតមែន។ ខ្ញុំរីករាយណាស់ដែលអាចស្វែងរកអតិថិជនថ្មីៗ និងនៅតែបន្តគាំទ្រដល់អតិថិជនដែលមានស្រាប់របស់ខ្ញុំ។” ភ្នាក់ងារចែក ចាយ ខាងខេត្ត សៀមរាបមាន ឈ្មោះថា ឡេត ឡូ មានអាយុ 32 ឆ្នាំបាន ឈ្នះ រង្វាន់ម៉ូតូ Honda Scoopy...
ភ្នំពេញ ៖ សហព័ន្ធកីឡវ៉ូវីណាមកម្ពុជា ត្រៀមបញ្ជូនក្រុមកីឡាករ-កីឡាការិនី១៨នាក់ ចូលរួមព្រឹត្តិការណ៍ ការប្រកួតកីឡា អាស៊ីអាគ្នេយ៍ (SEA GAMES) លើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម នាពាក់កណ្តាលខែ ឧសភា ឆ្នាំ២០២២ខាងមុខ ដើម្បីប្រកួតប្រជែង ដណ្ដើមមេដាយជូនជាតិ ក្នុងព្រឹត្តការណ៍ប្រកួតកីឡាដ៏ធំជាងគ ក្នុងតំបន់មួយនេះ ។ លោក អ៊ូ...
TikTok ដែលជាភ្លែតហ្វមផ្ដោតលើវីដេអូខ្លីៗ ដោយមានបេសកកម្មលើកទឹកចិត្ដឱ្យមានការបង្កើតភាពច្នៃប្រឌិត បានប្រើប្រាស់មុខងារគ្រប់គ្រងឧបករណ៍ឌីជីថល មុខងាររឹតត្បឹតអាយុ និងការរឹតបន្ដឹងការចូលប្រើប្រាស់ ដើម្បីរក្សាសុវត្ថិភាពសហគមន៍ TikTok និងធានាថា អ្នកប្រើប្រាស់បានបំពេញលក្ខខណ្ឌតម្រូវអាយុអប្បបរមា។ ជារៀងរាល់ថ្ងៃ ក្រុមផលិតមាតិកាដែលមកពីគ្រប់សាវតាបានជួបជុំគ្នានៅលើ TikTok ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងជាមួយសហគមន៍សកល។ រាប់ចាប់ពីឪពុកម្ដាយចែករំលែកគន្លឹះល្អៗ (#momhack មានអ្នកទស្សនា ១,៨ពាន់លានដង) រហូតដល់ពលរដ្ឋវ័យចំណាស់បង្ហាញការជួបជុំគ្នាឡើងវិញក្នុងទ្រង់ទ្រាយធំជាមួយមិត្ដភក្ដិជិតស្និទ្ធ និងក្រុមគ្រួសារក្រោយពីចាក់វ៉ាក់សាំងរួច TikTok គឺជាមជ្ឈមណ្ឌលសម្រាប់សហគមន៍ចម្រុះដើម្បីបង្ហាញអ្វីដែលជាខ្លួនឯងប្រកបដោយភាពច្នៃប្រឌិត...