កីឡា

Mbappe ប្រាប់ឲ្យកីឡាករទាំងឡាយ​ របស់ PSG គួរតែគោរពគ្នាទៅវិញទៅមក

បរាជ័យផ្ទួនៗ បានធ្វើឲ្យក្រុមយក្សបារាំង PSG កំពុងមានភាពរង្គោះរង្គើទាំងអ្នកគាំទ្រ ចំពោះកីឡាករនិងក្លឹប និងទាំងកីឡាករគ្នាឯង នៅក្នុងក្រុមផងដែរ ជាពិសេសការប្រកួតចុងក្រោយនេះ។

ចាញ់ Real Madrid ធ្លាក់ចេញពី Champions League និងចុងក្រោយនេះចាញ៉ Monaco ដល់ទៅ៣គ្រាប់ទល់នឹង០ បានធ្វើឲ្យកីឡាករខ្សែប្រយុទ្ធ Mbappe បានចេញមកស្នើសុំឲ្យកីឡាករទាំងអស់ គួរតែមានភាពគោរពដាក់គ្នា ទៅវិញទៅមកឲ្យបានច្រើនជាងនេះ។

ទាំង Mbappe និងប្រធានក្រុម Maquinho មិនសូវសប្បាយចិត្តឡើយ ចំពោះលទ្ធផលទាំងនេះ ទោះបីជាបច្ចុប្បន្ន PSG កំពុងដើរលើផ្លូវលើកពានរង្វាន់ Ligue 1 របស់បារាំងរដូវកាលនេះទៅហើយក្តី៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top