យ៉ាងហោចណាស់ បាតុករជនជាតិរុស្ស៊ី ចំនួន ៣៥០នាក់បន្ថែមទៀត ត្រូវបានចាប់ខ្លួន ដោយ ប៉ូលិសនៅទីក្រុងធំ លំដាប់ទី២ St. Petersburg ក្រោយពីពួកគេព្យាយាមធ្វើបាតុកម្ម តវ៉ាប្រឆាំង ឲ្យបុរសខ្លាំង រុស្ស៊ី គឺលោក វ្លាឌីមៀ ពូទីន បញ្ឈប់ការឈ្លានពាន ទៅលើប្រទេសអ៊ុយក្រែន។នេះបើតាមការចេញផ្សាយ ដោយទីភ្ញាក់ងារសារព័ត៌មាន CNN នាថ្ងៃព្រហស្បតិ៍...
Telegram កំពុងក្លាយជាកម្មវិធីទូរសព្ទដ៏ពេញនិយមជាងគេ ដែលពលរដ្ឋរុស្ស៊ី ប្រើប្រាស់ក្នុងការ តាមដានព័ត៌មាន ជាអត្ថបទនិងវីដេអូនានា។ លើសពីនេះ វាក៏កំពុងជាគោលដៅ របស់ក្រុមហេគឃ័រ។ លោក Pavel Durov ស្ថាបនិក Start-up ជនជាតិរុស្ស៊ី លើកឡើងថា៖ “Telegram នឹងដើរតួនាទីថ្មីមួយទៀត ក្នុងការបន្ថែមប្រព័ន្ធសុវតិ្ថការពារ ជូនដល់អ្នកប្រើប្រាស់ទាំងអស់ រួមទាំងពលរដ្ឋរុស្ស៊ី ស្ថិតក្នុងបរិបទកំពុងក្តៅគគុក...
គៀវ៖ ទីប្រឹក្សាប្រធានការិយាល័យ ប្រធានាធិបតីអ៊ុយក្រែន លោក Mykhailo Podoliak បានបញ្ជាក់នៅលើ Twitter ឲ្យដឹងថា ភាគីរុស្ស៊ី និងអ៊ុយក្រែន បានព្រមព្រៀងគ្នា ក្នុងការរៀបចំច្រករបៀងមនុស្សធម៌ ដើម្បីជម្លៀសជនស៊ីវិល នៅក្នុងកិច្ចចរចាជុំទីពីរ នៅក្នុងប្រទេសបេឡារុស្ស កាលពីថ្ងៃព្រហស្បតិ៍។ លោក Podoliak បានសរសេរថា “មានដំណោះស្រាយ សម្រាប់តែការរៀបចំ...
ប៉ារីស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២ថា ប្រធានាធិបតីបារាំង លោក Emmanuel Macron បានប្រកាសជាផ្លូវការ កាលពីថ្ងៃព្រហស្បតិ៍ថា លោកនឹងឈរឈ្មោះ សម្រាប់អាណត្តិទី២ នៅក្នុងការបោះឆ្នោតប្រធានាធិបតី នាពេលខាងមុខ ដែលគ្រោងធ្វើនៅក្នុងខែមេសា ។ នៅក្នុងលិខិតមួយផ្ញើទៅកាន់ប្រជាជនបារាំង លោក Macron បានពិពណ៌នាអំពីកំណែទម្រង់ផ្សេងៗ របស់រដ្ឋាភិបាល...
បរទេស៖ ប្រធានទីភ្នាក់ងារអវកាសរុស្ស៊ី លោក Roscosmos បានព្រមានទៅពួក Hacker ដែលប៉ុនប៉ងបង្អាក់ប្រតិបត្តិការ ផ្កាយរណបរបស់ប្រទេសរុស្ស៊ី ដែលសកម្មភាពរបស់ពួកគេ អាចត្រូវបានវែកញែកថាជា “ហេតុនៃសង្គ្រាម (casus belli) នោះគឺជាព្រឹត្តិការណ៍ ដែលបង្ហាញពីភាពត្រឹមត្រូវនៃសង្គ្រាម” ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា...
The Mirror នៅថ្ងៃនេះបានចេញផ្សាយថា ក្លឹបញញួរធំ West Ham បានបង្ហាញពីចំណាប់អារម្មណ៍ ចំពោះកីឡាករខ្សែប្រយុទ្ធ Antoine Semenyo ដែលបច្ចុប្បន្នកំពុងមានឈ្មោះ ជាកីឡាករឆ្នើមរបស់ក្លឹប Bristol City ។ ក្រៅពីនោះក្លឹប Celtic ក៏បានបង្ហាញពីចំណាប់អារម្មណ៍ដូចគ្នាដែរ ចំពោះកីឡាករវ័យ២២ឆ្នាំរូបនេះ ដែលជឿជាក់ថាបច្ចុប្បន្នកំពុងមានតម្លៃ ប្រមាណជា១៥លានផោន គិតត្រឹមពេលដែលទ្វាកីឡាករដោះដូរ...
មកដល់ពេលនេះក្លឹបយក្សអ៊ីតាលី Juventus ហាក់ដូចជាមិនសូវខ្វាយខ្វល់ ជាមួយនឹងកុងត្រារបស់កីឡាករ មួយចំនួនរបស់ខ្លួនឡើយ ទាំងកីឡាករឆ្នើម Paulo Dybala ជាដើមដែលនឹងត្រូវផុតកំណត់ នាពេលខាងមុខនេះ។ មន្ត្រីជាន់ខ្ពស់របស់ក្លឹបបានបញ្ជាក់ថា ក្លឹបនឹងធ្វើការជួបពិភាក្សាជាមួយ នឹងភ្នាក់ងាររបស់កីឡាករ Paulo Dybala នៅប៉ុន្មានថ្ងៃខាងមុខនេះ ដើម្បីពិភាក្សាអំពីបញ្ហាបន្តកុងត្រា នេះខណៈដែលកុងត្រារបស់គាត់ នឹងត្រូវផុតកំណត់នៅក្នុងខែមិថុនា ខាងមុខនេះទៅហើយក្តី។ មន្ត្រីរូបនេះបានបញ្ជាក់ទៀតថា ពួកយើងក៏នឹងមានផែនការ...
ម្ចាស់ក្លឹបតោខៀវ Chelsea កំពូលមហាសេដ្ឋីជនជាតិរុស្សីលោក Abramovich នៅថ្ងៃនេះបានប្រកាសហើយថាដោយសារបញ្ហាអ៊ុយក្រែននិងរុស្សីពេលនេះពិតជាបានបង្ខំឲ្យគាត់សម្រេចចិត្តលក់ក្លឹបនេះចោល ហើយក្រោយការកាន់កាប់អស់រយៈពេល១៩ឆ្នាំក្រោយមក។ បច្ចុប្បន្នសេដ្ឋីរូបនេះបានទទួលរងសំពាធ យ៉ាងខ្លាំងពីសំណាក់រដ្ឋាភិបាលអង់គ្លេសជា ពិសេសមួយសប្តាហ៍ចុងក្រោយនេះជុំវិញបញ្ហាទំនាក់ទំនងការ ទូតរវាងអង់គ្លេសនិងប្រទេសរុស្សីដែលបច្ចុប្បន្ន កំពុងបើកការវាយប្រហារយ៉ាងខ្លាំងទៅលើប្រទេសអ៊ុយក្រែន។ យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាលោក Abramovich បានដាក់តម្លៃរបស់ក្លឹបនេះប្រមាណជា២៦០០លានផោន ឬប្រហែលជា៣៥០០លានដុល្លារ និងកំពុងត្រូវបានគេរៀបចំឲ្យមានការដេញថ្លៃ នៅថ្ងៃសុក្រនេះហើយ៕ ប្រែសម្រួល៖ស៊ុនលី
ភ្នំពេញ ថ្ងៃទី៤ ខែមីនា ២០២២៖ ពេលវេលាដែលអតិថិជនទាំងអស់ កំពុងទន្ទឹងរង់ចាំ យ៉ាងអន្ទះអន្ទែងបំផុតនោះបានមកដល់ហើយ! មិនឱ្យរង់ចាំយូរ… ដាក់លក់ផ្លូវការជាឈុតធំតែម្តង… ទាំងស្មាតហ្វូនដ៏ល្អឯក និងកំពូលថេប្លេតប្រចាំឆ្នាំ 2022 ! ក្រុមហ៊ុន សាមសុង បានដាក់លក់ផ្លូវការនូវស្មាតហ្វូនដ៏ល្អឯក Galaxy S22 ស៊េរី ដែលបំពាក់មកជាមួយនឹង៖ ប៊ិកវេទមន្ត S-Pen...
ភ្នំពេញ៖ ខែថ្មី ប្រ៉ូម៉ូសិនថ្មី! ដើម្បីចូលរួមអបអរទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា ខាងមុខនេះ ក្រុមហ៊ុនអ័រគីដេ ឌីវែឡុបម៉ិន បានរៀបចំប្រ៉ូម៉ូសិនថ្មី សម្រាប់អតិថិជនដែលកំពុងស្វែងរក កន្លែងរស់មានផាសុកភាពល្អ អមទៅដោយបរិយាកាសដ៏ស្រស់ស្រាយ ស្ថិតនៅទីប្រជុំជន ងាយស្រួលក្នុងការធ្វើដំណើរ មិនស្ទះចរាចរណ៍ និងជាពិសេសអាច ចូលស្នាក់នៅបានភ្លាមៗ។ ហើយអ្វីដែលកាន់តែពិសេស លោកអ្នកមានត្រឹមតែ ១០% ប៉ុណ្ណោះ នឹងក្លាយជាម្ចាស់វីឡាណាមួយ...