អង់គ្លេស ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា កំណត់ត្រាពិភពលោក Guinness បានប្រកាសពីចំណងជើងថ្មីពីរសម្រាប់កីឡាករស្នូកឃ័រ ក្មេងបំផុតនៅលើពិភពលោកដែលកុមារានេះមានអាយុត្រឹមតែ ២ឆ្នាំមកពីភាគខាងជើងប្រទេសអង់គ្លេស អាចលេងស្នូកឃ័រយ៉ាងជំនាញដូចមនុស្សពេញវ័យ។
កុមារា Jude Owens មានអាយុ ២ ឆ្នាំ និង ៣០២ ថ្ងៃ បានឈ្នះកំណត់ត្រាថ្មីពីរនៅទីក្រុង Manchester ឆ្នាំ ២០២៥ ដោយសម្គាល់មនុស្សវ័យ ក្មេងបំផុតអាចបុកគ្រាប់ប៊ីយ៉ា ទៅប៉ះគ្រាប់ប៊ីយ៉ា និងបុរសវ័យក្មេងបំផុតដែលវាយ ២ គ្រាប់ក្នុងផតស្នូកឃ័រ។
សេចក្តីប្រកាសព័ត៌មានមួយដែលភ្ជាប់មកជាមួយនឹងការប្រកាសនៅថ្ងៃទី ២៨ ខែមករា ឪពុករបស់កុមារា Jude គឺលោក Luke Owens បាននិយាយថា កូនប្រុស របស់គាត់ មានពេទកោសល្យពីធម្មជាតិក្នុងរបៀប ដែលកុមារារូបបានចូល លេងកីឡាប៊ីយ៉ានៅអាយុ ២ ឆ្នាំ៕
