ភ្នំពេញ៖ លោកឧកញ៉ាទៀ វិចិត្រ សមាជិកយុវជន គណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ នៅថ្ងៃ២៤ ខែមករា ឆ្នាំ២០២២នេះ បានបញ្ជូនអូបរ័ពេទ្យ និងក្រុមការងារសង្គ្រាះ របស់ក្រុមហ៊ុនលោកឧកញ៉ា ទៅជួយស្វែងរកបុរសអ្នកនេសាទម្នាក់ ដែលធ្លាក់ពីលើទូកនេសាទ បាត់ខ្លួនក្នុងសមុទ្រ តាមការស្នើសុំ ពីក្រុមគ្រួសារជនរងគ្រោះ ។ យោងតាមក្រុមគ្រួសារជនរងគ្រោះ បានឲ្យដឹងថា បុរសរងគ្រោះគឺជាកម្មករនេសាទ បានធ្លាក់ពីលើទូកនេសាទ...
បរទេស ៖រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken នាពេលថ្មីៗនេះ បានធ្វើការព្រមានថា សហរដ្ឋអាមេរិកនឹងធ្វើការឆ្លើយតប ប្រសិនបើមានកងកម្លាំងរុស្ស៊ីបន្ថែមម្នាក់ ចូលទៅក្នុងប្រទេសអ៊ុយក្រែន នេះបើយោងតាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មាន UPI។ ការថ្លែងរបស់លោក Antony Blinken នេះ គឺត្រូវបានធ្វើឡើងប្រាប់ដល់ទីភ្នាក់ងារសារព័ត៌មាន CNN នៅក្នុងអំឡុងសន្និសីទកាសែតពេលព្រឹក ក្រោយក្រុមមន្ត្រីអ់ងគ្លេសនិយាយថា វិមានក្រឹមឡាំងគ្រោងបង្កើតមេដឹកនាំគាំទ្ររុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន...
ការប្រកួតលីគកំពូលអង់គ្លេស យប់មិញរវាងក្រុម Crystal Palace ដែលជាម្ចាស់ផ្ទះជាមួយនឹង ក្រុមភ្ញៀវហង្សក្រហម Liverpool ត្រូវបានបញ្ចប់ទៅក្នុងលទ្ធផលដល់ ទៅ៣ទល់នឹង១ដោយម្ចាស់ផ្ទះបាត់ ៣ពិន្ទងាយៗក្នុងទឹកដីខ្លួនឯង។ គ្រាប់បាល់បានកើតឡើងដំបូង តាំងតែពីនាទីទី៨ដោយខ្សែការពាររបស់ Liverpool កីឡាករ Virgil van Dijk និងបន្តបន្ថែម ១គ្រាប់ទៀតដោយ Chamberlain នៅនាទីទី៣២មុនចប់ការប្រកួតតង់ទី១។ ការប្រកួតចូលដល់តង់ទី២...
Chelsea ម្ចាស់ផ្ទះបើកទ្វា Stamford Bridge ក្នុងការស្វាគមន៍ក្រុមភ្ញៀវ Spurs កាលពីយប់មិញនេះទទួលបានលទ្ធផលយ៉ាងល្អប្រសើរយកបាន៣ពិន្ទងាយៗបន្តនៅលេខរៀងទី៣បណ្តោះអាសន្ន តាមពីក្រោយ Liverpool និង Man City។ ការប្រកួតនៅតង់ទី១ ក្រុមទាំងពីរមិនអាចធ្វើអ្វីគ្នាបានឡើយរហូតដល់ដើមតង់ទី២នាទី ទី ៤៧ទើបកីឡាករខ្សែប្រយុទ្ធតោខៀវ Hakim Ziyech អាចស៊ុតបានមួយគ្រាប់ដំបូងហើយមិនដល់៩នាទីផងកីឡាករខ្សែ ការពាររបស់ក្រុម Thiago Silva...
គិតមកដល់ពេលនេះក្លឹបកាំភ្លើងធំ Arsenal គឺបរាជ័យមិនអាចរកគ្រាប់បាល់ បានសោះឡើយក្នុងការប្រកួត៤ដងចុងក្រោយហើយ ក៏ជាការប្រកួត៥ដងមិនដែល ស្គាល់ពាក្យថាជ័យជំនះផងដែរ។ គ្រូបង្វឹក Mikel Arteta កំពុងទទួលរងសំពាធយ៉ាងខ្លាំងចំពោះលទ្ធផលបែបនេះហើយ លោកបានថ្លែងបែបចង់បញ្ជាក់ទៅកាន់កូនក្រុមថា Arsenal គួរតែដល់ពេលដើម្បីស្វែងរកគ្រាប់បាល់វិញហើយ។ បើគិតចាប់តាំងតែពីឆ្នាំ២០០៥ នេះគឺជាលើកទី១ហើយដែលក្រុមស្ថិតនៅក្រោមការដឹកនាំរបស់លោក Mikel Arteta មិនអាចស្វែងរកគ្រាប់បាល់បញ្ចូល ទីដល់ទី៤ប្រកួតជាប់គ្នាហើយគ្រាប់បាល់ ចុងក្រោយបានកើតឡើងតាំង តែពីពេលចូលឆ្នាំសកលម្ល៉េះពេលប៉ះជាមួយនឹង Man...
កីឡាករខ្សែការពារឆ្នើមជើងចាស់ Sergio Ramos នៅពេលនេះបានសារភាពថាជីវិតចាប់ផ្តើមជាមួយនឹង PSG ពិតជាលំបាកពិតមែនប៉ុន្តែនៅតែបាន តាំងចិត្តក្នុងការដាក់ការខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ជាមួយនឹងក្រុម។ យប់មិញនេះ PSG បានយកឈ្នះ Reims ក្នុងលទ្ធផលដល់ទៅ៤ទល់នឹង០ហើយ អតីតកីឡាករខ្សែការពាររបស់ក្លឹប Real Madrid រូបនេះក៏បានរកបានមួយគ្រាប់ដំបូងផងដែរ។ ចប់ការប្រកួត Ramos បាននិយាយបែបនេះថា៖ខ្ញុំពិតជាមានអារម្មណ៍រីករាយខ្លាំងណាស់ ជាមួយនឹងលទ្ធផលព្រមទាំងគ្រាប់បាល់ដំបូងរបស់ខ្ញុំ។ លើសពីនេះខ្ញុំអាចលេងបានពេញ...
The Calciomercato នៅថ្ងៃនេះបានចេញផ្សាយថាកីឡាករឆ្នើម Franck Kessieរបស់ក្លឹបយក្សអ៊ីតាលីAC Milanកន្លងមកគឺបានទទួលយកកុងត្រា បណ្តោះអាសន្នជាមួយនឹងក្លឹបអង់គ្លេស Spurs ទៅហើយ។ Spurs ដែលបានខិតខំក្នុង ការបង្កើនកម្លាំងនៅក្នុងតំបន់បម្រើរបស់ខ្លួននោះកាលពីដើមខែ ត្រូវបានប្រធានក្លឹបលោក Fabio Paratici បញ្ជាក់ហើយថាកំពុងតែបន្តការពិភាក្សាជាមួយនឹង AC Milan ពិតមែនដើម្បីបញ្ចប់កុងត្រាជាផ្លូវការជាមួយនឹង Kessie ។ តែទោះបីជាយ៉ាងណាក្តីនៅថ្ងៃនេះកីឡាករ...
ភ្នំពេញ៖ ថ្មីៗនេះ មហាជនផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើបវរកញ្ញាគ្រងមកុដ Miss Universe Cambodia ៤ ជំនាន់ បានបង្ហាញសម្រស់ព្រមៗគ្នាក្នុងកម្មវិធីតែមួយ រួមមានកញ្ញា រឿន ណាត, កញ្ញា សំណាង អេលីណា, កញ្ញា រ៉េត សារីតា និង កញ្ញា ងិន ម៉ារ៉ាឌី...
ភ្នំពេញ៖ នាល្ងាចថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ ព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ឳបជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំ២០២១ ដោយមានការអញ្ជើញចូលរួមពិធីបិទជាផ្លូវការពពីសំណាក់លោក ទុយ ប៊ុនហឿន អនុនាយកដ្ឋានអប់រំកាយ និងកីឡា និងលោក លន់ សាមឌី អនុប្រធានសហព័ន្ធកីឡាបាល់ឱបកម្ពុជានៅទីលានបាល់ទាត់វិទ្យាល័យ ជា ស៊ីម បឹងកេងកង រាជធានីភ្នំពេញក្រោមការឧបត្ថម្ភថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា។ លោក លន់...
ភ្នំពេញ៖ ក្លិបកីឡាចំបាប់ក្រសួងមហាផ្ទៃ ដណ្តើមបានមេដាយច្រើនជាងគេ នៃព្រឹត្តិការណ៍ការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២១ ខណៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុឈរលំដាប់លេខ២នៅសហភាពសហព័ន្ធយុវជនកម្ពុជាភ្នំពេញ ក្នុងឳកាសពិធីបំពាក់មេដាយ និងប្រគល់ជយលាភីពីសំណាក់លោក វ៉ាត់ ចំរើន ប្រធានសហព័ន្ធកីឡាចំបាច់កម្ពុជា លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាច់កម្ពុជា និងអ្នកតំណាងសហភាពសហព័ន្ធយុវជនកម្ពុជាភ្នំពេញ។ លោក ធិន វិចិត្តបាននិយាយថា យោងតាមផែនការមេ ផែនការសកម្មភាពប្រចាំឆ្នាំ និងផ្អែកទៅលើស្ថានភាពជាក់ស្ដែងនាពេលបច្ចុប្បន្ន...