សិល្បៈ និង កម្សាន្ត

ស្រីស្អាត ជា ម៉ារី នៅតែក្ដៅចិត្ត ជាមួយអ្នកដឹកនាំសម្ដែងល្បីឈ្មោះ រិទ្ធិ អូមេហ្គា ជំពាក់លុយនាងមិនសង

ភ្នំពេញ៖ តារាសម្ដែងកូនមួយជា ម៉ារី បានបង្ហាញអារម្មណ៍អស់ភាពអត់ធ្មត់ដោយបង្ហោះ​សារទាំងមួម៉ៅ​រឿងអ្នកដឹកនាំ​សម្ដែ​ង​​ MV ល្បីឈ្មោះម្នាក់​ឈ្មោះ ឃុន ធារិទ្ធិ ហៅ រិទ្ធិ អូមេហ្គា ដែលបច្ចុប្បន្នមានឈ្មោះជាថៅកែហាងម្នាក់ បានជំពាក់លុយ​នាង​ចំនួន៧០០០ដុល្លារតែមិន​ព្រម​សង​រហូ​ត​នាងផុសរូបនៅលើបណ្ដាញ​សង្គម​ដោយ​ប្រើពាក្យពេជន៍ធ្ងន់ៗថា”ងាប់បាត់នៅម៉េច​បាត់​ឈឹង​អីចឹង?​”ម៉ារី ថែមទាំងភ្ជាប់សំណេរអម​រូប​ថត​លោករិទ្ធិ​ ដែលនាងធ្លាប់សរសេរបង្ហោះសារនេះតាំងពីដើមខែមករា ឆ្នាំ ២០២២ យ៉ាងដូច្នេះថា ”​បងមកជួយដោះស្រាយលុយខ្ញុំផង កុំបាត់ឈឹង ឱ្យគេជួយដោះស្រាយបែបនេះ ខ្ញុំក៏ត្រូវ​ការ​លុយដែរ ខ្ញុំទុកពេលឱ្យយូហើយ ខ្ញុំដឹងថាបងលំបាក តែខ្ញុំក៏ពិបាកដូចគ្នា ប្អូន​បង​សន្យា​ជា​មួយខ្ញុំបីថ្ងៃ​សង៥០​$ ខ្ញុំក៏ព្រម ឥឡូវ​អា៣ថ្ងៃហ្នឹង៥០$ ក៏មិនបានទៀត មួយអា​ទិ​ត្យទើប​នឹក​ឃើញឱ្យម្ដង លុយខ្ញុំជិត ៧០០០ដុល្លារ​អីចឹង​ជួយ​ដោះ​ស្រាយឱ្យផង ខ្ញុំទុកពេល​ឱ្យយូហើយ​ ធារិទ្ធ”​។

ជាមួយគ្នានេះដែរ បន្ទាប់ពីតារាសម្ដែងសិចស៊ី ជា ម៉ារី បង្ហោះសារខាងលើ គេឃើញមានមិត្តភក្ដិនាងជាច្រើនក្នុងបណ្ដាញសង្គមបានបង្ហើបម្នាក់មួយម៉ាត់ៗ បានឱ្យដឹងថា លោក ធារិទ្ធិ ពុំមែនជំពាក់តែលុយនាងម្នាក់ឡើយ ពោលគឺមានជំពាក់គេច្រើននាក់ទៀត​ ហើយសុទ្ធតែគេចមុខមិនដោះស្រាយ ។ ហើយកន្លងមកនេះ ក៏មានព័ត៌មានជាច្រើន និយាយអំពីអ្នកដឹកនាំសម្ដែងល្បីឈ្មោះរូបនេះ ព្យាយាមមិនដោះស្រាយបំណុលឱ្យម្ចាស់បំណុលជាច្រើននាក់ បើសរុបទៅច្រើនម៉ឺនដុល្លារណាស់ ហើយក្នុងនោះក៏មានម្ចាស់បំណុលខ្លះដាក់ពាក្យបណ្ដឹងថែមទៀតផង ។

យ៉ាងណាមិញ ទោះបីពេលនេះ លោក ឃុន ធារិទ្ធិ ហៅរិទ្ធ អូមេហ្គា មិនបានចេញមុខបំភ្លឺជុំវិញការបង្ហោះសារខាងលើនេះ ក៍ពិតមែន តែកន្លងទៅ លោក រិទ្ធិ អូមេហ្គា ធ្លាប់ទទួលស្គាល់ថា លោកពិតជាបានជាប់បំណុលរបស់បុគ្គលមួយចំនួនមែន ព្រោះតែលោកត្រូវបានគេបោកប្រាស់លើមុខជំនួញ ហើយលោកពិតជាមានចេតនាក្នុងការដោះស្រាយបំណុលទាំងនោះ។

សូមបញ្ជាក់ថា មិនមែនមានតែ ជា ម៉ារី ឡើយ ដែលជាអ្នកសិល្បៈឱ្យលុយលោក ធារិទ្ធ ខ្ចី តួយ៉ាងកាលពីមួយរយៈធំកន្លងទៅនេះ ពិធីករល្បីឈ្មោះលោក សុខ រ៉ាស៊ី និងតារាសម្តែង និងចម្រៀងកញ្ញា សូដា នីតា បានបង្ហោះសារខ្លី សុំឱ្យលោក រិទ្ធិ អូមេហ្គា ចូលខ្លួនមកដោះស្រាយបំណុលឱ្យបានឆាប់រហ័ស ហើយសារនោះត្រូវបានលុបភ្លាមៗក្រោយពីភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នា ។

យ៉ាងក៏ដោយ Lookingtoday នឹងស្វាគមន៍ចំពោះការបកស្រាយរបស់ លោក ឃុន ធារិទ្ធិ ហៅរិទ្ធ អូមេហ្គា ជុំវិញព័ត៌មាននេះ ហើយខណៈក្រុមការងារយើងក៏បានព្យាយាមទាក់ទងលោក ធារិទ្ធិ ហៅរិទ្ធ តាមរយៈហ្វេសប៊ុកដែរ ប៉ុន្តែមិនទាន់មានការឆ្លើយតបឡើយ ៕ ដោយ៖ ម៉ានី

Most Popular

To Top