The Sun នៅថ្ងៃអាទិត្យនេះ បានឲ្យដឹងថា ក្លឹបអាល្លឺម៉ង់ Bayer Leverkusen កំពុងបានត្រៀមខ្លួន បានយ៉ាងល្អ ក្នុងការចរចាទិញយក កីឡាករ Eddia Nketiah ក្នុងលក្ខខណ្ឌ ដែលគ្មានតម្លៃខ្លួនឡើយ។ Nketiah ត្រូវបានគេដឹងថា នឹងមានកុងត្រាផុតកំណត់ នារដូវក្តៅនេះ ហើយនិងកំពុងមានសិទ្ធ ក្នុងការចរចាជាមួយនឹងក្លឹបថ្មី បានហើយក្រៅពីនោះក្លឹប...
ក្រុមបាតតារាង លីគកំពូលអង់គ្លេស តែកំពុងស្ថិតនៅក្រោម ការគ្រប់គ្រង របស់កំពូលមហាសេដ្ឋី អារ៉ាប់ Newcastle មួយរយៈនេះ មានលេចឬព័ត៌មាន អំពីការចរចាជាមួយនឹង កីឡាករជាច្រើននាក់ ប៉ុន្តែនៅមិនទាន់បានសម្រេច ណាមួយនៅឡើយ។ នៅសប្តាហ៍នេះ Newcastle កាន់តែធ្វើឲ្យភ្ញាក់ផ្អើល ថែមទៀត ដោយបានប្រកាសថា បានធ្វើការទាក់ទងជាមួយនឹងកីឡាករ ខ្សែប្រយុទ្ធ Aubameyang របស់ក្លឹបកាំភ្លើងធំ...
វ៉ាស៊ីនតោន៖ សារព័ត៌មាន Fox News បានរាយការណ៍ថា គោលនយោបាយ ការបរទេស របស់រដ្ឋបាលលោក បៃដិន បានបន្ថយជំហរសកល របស់សហរដ្ឋអាមេរិក ជាមួយនឹង “ការភូតកុហកម្តងហើយម្តងទៀត” នេះបើតាមប្រភពដោយ ដកស្រង់សម្តីអ្នកជំនាញ គោលនយោបាយ ការបរទេស និងសមាជិកសភា។ របាយការណ៍បានឲ្យដឹងថា “ការដកទ័ពរបស់សហរដ្ឋអាមេរិក ចេញពីអាហ្វហ្គានីស្ថានក្នុងខែសីហា ឆ្នាំ២០២១...
បរទេស៖ តុលាការក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូងបានបញ្ជាឱ្យ រដ្ឋាភិបាលផ្តល់សំណង ដល់គ្រួសាររបស់បុរសម្នាក់ ដែលមានជំងឺផ្លូវចិត្ត ដែលបានស្លាប់បន្ទាប់ពីត្រូវបាន ប៉ូលីសដាក់ខ្នោះដៃ។ នេះបើតាមកំណត់ត្រា របស់តុលាការ ដែលត្រូវបានបង្ហាញនៅថ្ងៃសៅរ៍នេះ។ យោងតាមសារព័ត៌មាន Yonhap News ចេញផ្សាយនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា តុលាការក្រុងសេអ៊ូល នាពេលថ្មីៗនេះ បានសម្រេចថា រដ្ឋត្រូវបង់ប្រាក់ចំនួន...
តៃប៉ិ៖ ប្រធានាធិបតីតៃវ៉ាន់លោក Tsai Ing-wen បានព្រមានក្រុងប៉េកាំងនៅក្នុងសុន្ទរកថាឆ្នាំថ្មីរបស់លោកស្រីនៅថ្ងៃសៅរ៍នេះ ប្រឆាំងនឹងការព្យាយាមដណ្តើមយកតៃវ៉ាន់ដោយកម្លាំង ហើយបានលើកឡើងថា មានតែការរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងច្រកសមុទ្រតៃវ៉ាន់ប៉ុណ្ណោះ ទើបភាពតានតឹងក្នុងតំបន់ត្រូវបានកាត់បន្ថយ។ លោកស្រី Tsai បានលើកឡើងថា “យើងចង់ក្រើនរំលឹកអាជ្ញាធរក្រុងប៉េកាំងថា ពួកគេមិនគួរយល់ច្រឡំអំពីស្ថានភាពនេះឡើយ ហើយថាពួកគេគួរតែបញ្ឈប់ការរីករាលដាលនៃដំណើរផ្សងព្រេងយោធានៅក្នុងជួររបស់ពួកគេ” ។ លោកស្រី បាន បន្ដថា “ការ ប្រើ...
ភ្នំពេញ៖ “រួមគ្នាដើម្បីស្នាមញញឹម កុមារកម្ពុជា” គឺជាកម្មវិធីសប្បុរសធម៌មួយ ដែលធ្វើឡើងដើម្បីចូលរួមចែករំលែកក្តីស្រលាញ់ ដល់មណ្ឌលកុមារកំព្រាក្រុងព្រះសីហនុ ស្ថិតនៅសង្កាត់លេខ៣ ខេត្តព្រះសីហនុ ដែលពួកគាត់បច្ចុប្បន្នកំពុងតែខ្វះខាតសម្ភារសិក្សា មួយចំនួនដូចជា៖ កាតាប , សៀវភៅ , ខ្មៅដៃ បន្ទាត់ និងគ្រឿងឧបភោគបរិភោគមួយចំនួន នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ កម្មវិធីសប្បុរសធម៌នេះ បានរៀបចំដោយ...
បរទេស៖ មនុស្សប្រហែល ៥លាននាក់ បានចុះហត្ថលេខា លើញត្តិដែលស្នើសុំឱ្យផ្លាស់ប្តូរ ការកាត់ទោសដ៏ឃោរឃៅ ទៅលើអ្នកបើកបរឡានដឹកទំនិញ របស់សហរដ្ឋអាមេរិក ជុំវិញគ្រោះថ្នាក់ដែលបានបណ្តាលឱ្យមានមនុស្សស្លាប់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា បន្ទាប់ពីការតវ៉ាជាសាធារណៈ អភិបាលរដ្ឋ Colorado បានសម្រេចបន្ធូរបន្ថយទោស ទៅលើអ្នកបើកបរឡានដឹកទំនិញ Rogel Aguilera-Mederos...
បរទេស៖ អាជ្ញាធរតាលីបង់ បានហាមប្រាមចាក់តន្ត្រី នៅក្នុងយានជំនិះ ព្រមទាំងបានណែនាំ ដល់អ្នកបើកបរកុំឱ្យដឹកជញ្ជូនស្ត្រី ដែលមិនពាក់ស្បែគ្របក្បាលបែបឥស្លាម។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា ហាងលក់សំលៀកបំពាក់ ក្នុងខេត្ត Herat នៃប្រទេសអាហ្វហ្គានីស្ថាន នឹងត្រូវ “កាត់ក្បាល” របស់ម៉ាឡាកាំងស្រី ដោយសារតែនាយកដ្ឋាន លើកកម្ពស់គុណធម៌...
Saka រដូវកាលនេះបានក្លាយទៅជា ទៅកីឡាករដ៏ឆ្នើមម្នាក់ របស់ក្លឹបគិតចាប់តាំងតែពីបានបង្ហាញខ្លួន ក្នុងព្រឹត្តិការណ៍ពានរង្វាន់ដូចជា Champions League និងលីគរបស់អង់គ្លេសផង។ កីឡាកររូបនេះនៅសល់តែកុងត្រា រយៈពេល១ឆ្នាំកន្លះទៀតប៉ុណ្ណោះជាមួយនឹងក្លឹប ប៉ុន្តែគេជឿជាក់ថាក្លឹបហង្សក្រហម Liverpool កំពុងព្យាយាមយ៉ាងខ្លាំង ដើម្បីទាក់ទងជាមួយនឹងកីឡាករវ័យ២០ឆ្នាំរូបនេះសង្ឃឹមអាចទាក់ចិត្តគាត់មកលេងនៅ Anfield។ Saka មិនត្រឹមតែប៉ុណ្ណោះ បានបង្ហាញខ្លួនដំបូង ឲ្យជម្រើសជាតិរកបាន៥គ្រាប់និងជួយមិត្តរួមក្រុម រកបាន៤គ្រាប់មកហើយទោះបីជាបានត្រឹមលទ្ធផលខកចិត្តនៅអ៊ឺរ៉ូក្តី។ វិរៈបុររបស់ក្លឹប Arsenal...
កូរ៉េ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បាននិយាយថា លោក Jang Sung Kyu បានប្រកាសសម្តែងការដឹងគុណ ចំពោះសហពិធីកររបស់លោក គឺនាង YoonA សមាជិកក្រុម Girls’ Generation បន្ទាប់ពីទទួលបានកាដូថ្ងៃចូលឆ្នាំដ៏ត្រចះត្រចង់ពី idol ។ កាលពីថ្ងៃទី១ ខែមករា លោក...