ស្វីស ៖ ស្ថាប័នអូឡាំពិក បាននិយាយថា កីឡាការិនីវាយកូនបាល់ចិន Peng Shuai បានចូលរួមប្រជុំតាមវីដេអូ រយៈពេល ៣០ នាទីពីទីក្រុងប៉េកាំង ជាមួយមន្ត្រី IOC ហើយបានប្រាប់ពួកគេថា នាងមានសុវត្ថិភាព និងមានសុខភាពល្អ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ ការអំពាវនាវនេះ បានកើតឡើង ចំពេលមានការជូនដំណឹង ជាសកលអំពីកីឡាការិនី...
ភ្នំពេញ៖ នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជាតំណាងលោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជាចូលរួមជាគណៈអធិបតីពិធីបើកវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល និងចៅក្រមកីឡាបាល់ទះក្នុងសាល កម្រិតមូលដ្ឋាន នៅពហុកីឡដ្ឋានព្រីនស៍។ លោក បឹង គីមតោ អគ្គលេខាធិការនៃសហព័ន្ធកីឡាបាល់ទះកម្ពុជាបានប្រាប់ឲ្យដឹងថា...
តូក្យូ៖ លោក Toyonoumi ដែលជាអ្នកចំបាប់បុរាណរបស់ជប៉ុនស៊ូម៉ូ “Sumo” ប្រភេទធ្ងន់បំផុតបានទទួលមរណភាពដោយសារជំងឺកាលពីថ្ងៃសៅរ៍នៅពេលលោកមានអាយុ ៥៦ ឆ្នាំយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ លោកមានស្រុកកំណើតខេត្ត Fukuoka ដែលមានឈ្មោះពិតថា Shinji Hamada មានទម្ងន់ជាង២០០ គីឡូក្រាម និងចូលរួមការប្រកួតចំនួន ៣០លើកផ្នែក makuuchi កំពូលមុនពេលចូលនិវត្តន៍នៅនិទាឃរដូវឆ្នាំ ១៩៩៩ ហើយលោកទទួលបានចំណាត់ថ្នាក់ខ្ពស់បំផុតរបស់លោកគឺ Maegashira...
តូក្យូ៖អ្នកនាំពាក្យកំពូលរបស់រដ្ឋាភិបាលបាននិយាយនៅថ្ងៃច័ន្ទនេះថា កំពូលកីឡាករកីឡាបេស្បល Shohei Ohtani បានបដិសេធការផ្តល់ជូនរបស់រដ្ឋាភិបាល ជប៉ុនក្នុងការផ្តល់រង្វាន់កិត្តិយសកំពូលមួយដល់លោក ដោយនិយាយថា វានៅតែលឿនពេកសម្រាប់លោកក្នុងការទទួលបានគ្រឿងតុបតែងនេះយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ កីឡាករ Ohtani បានច្រានចោលពានរង្វាន់ People’s Honor Award បន្ទាប់ពីសប្តាហ៍មុនត្រូវបានបោះឆ្នោតជាឯកច្ឆ័ន្ទជាឯកច្ឆ័ន្ទអ្នកលេងដែលមានតម្លៃបំផុតរបស់លីកអាមេរិកសម្រាប់ការសម្ដែងរបស់លោកនៅរដូវកាលនេះជាមួយក្រុម Los Angeles Angels។ ប្រធានខុទ្ទកាល័យលោក Hirokazu Matsuno បានប្រាប់សន្និសីទសារព័ត៌មានថា...
ចិន៖សហព័ន្ធកីឡាវាយកូនឃ្លីលើតុអន្តរជាតិបាននិយាយនៅថ្ងៃចន្ទថា កីឡាករ-កីឡាការិនីចិន និងកីឡាករ-កីឡាការិនីសហរដ្ឋអាមេរិកនឹងសហការគ្នាក្នុងការប្រកួតវាយគូចម្រុះក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាវាយកូនឃ្លីលើតុ Houston World Table Tennis Championships ឆ្នាំ២០២១យោងតាមការចេញផ្សាយពីគេហទំព័រឆៃណាឌៀលី។ កីឡាករចិន Lin Gaoyuan នឹងចាប់ដៃគូជាមួយកីឡាករអាមេរិក Lily Zhang ហើយកីឡាករអាមេរិក Kanak Jha នឹងចាប់ដៃគូជាមួយកីឡាករចិន Wang Manyu ។...
សិង្ហបុរី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ថា ប្រទេសសិង្ហបុរី បានរាយការណ៍ករណីថ្មីចំនួន១.៦៧០នាក់នៃជំងឺកូវីដ-១៩កាលពីថ្ងៃអាទិត្យ ដែលនាំឱ្យចំនួនសរុបកើនឡើងដល់២៥២.១៨៨នាក់ ។ ក្រសួងសុខាភិបាល ហៅកាត់(MOH) បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងចំណោមករណីថ្មីចំនួន១.៥៧៧នាក់ស្ថិតនៅក្នុងសហគមន៍ ហើយ៨០នាក់ស្ថិតនៅក្នុងអន្តេវាសិកដ្ឋានរបស់ពលករចំណាកស្រុក និង១៣ករណីត្រូវបាននាំចូលពីខាងក្រៅ ។ ករណីកូវីដ-១៩ សរុបចំនួន១.៣៦២ករណី កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយ១៨៦ករណីត្រូវការការបន្ថែមអុកស៊ីសែន ហើយជាទូទៅ៤៤ករណីមិនស្ថិតស្ថិរ និងស្ថិតក្រោមការត្រួតពិនិត្យយ៉ាងដិតដល់នៅក្នុងបន្ទប់ថែទាំដែលពឹងផ្អែកខ្លាំង...
កូរ៉េ៖ បើយោងតាមចេញផ្សាយផ្លូវការរបស់គេហទំព័រ Allkpopបានប្រាប់ឲ្យដឹងថា នៅព្រឹកថ្ងៃទី ២៣ ខែវិច្ឆិកា តារាសម្ដែង Park Shin Hye បានធ្វើការប្រកាសដ៏សំខាន់មួយតាមរយៈ official fan cafe របស់នាង ក្រោយពីរៀបការ រូបនាង និងស្វាមីនឹងយកកូននាពេលឆាប់ៗនេះ។ Park Shin Hye បានសរសេរថា៖...
ទីក្រុងឡុងដ៍៖ នាយករដ្ឋមន្ត្រី Boris Johnson បានមានប្រសាសន៍ថា ចក្រភពអង់គ្លេសនឹងបង្កើតកន្លែងសាករថយន្តអគ្គិសនីជាកំហិតសម្រាប់អគារថ្មីនៅក្នុងប្រទេសអង់គ្លេសចាប់ពីឆ្នាំ២0២២តទៅ ព្រោះវាផ្លាស់ប្តូរឆ្ងាយពីយានយន្តដែលបំពុលខ្លាំងយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ លោក Johnson ទើបតែធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលស្តីពីការប្រែប្រួលអាកាសធាតុ COP26 បានប្រាប់អ្នកដឹកនាំធុរកិច្ចថា លោកនឹងបង្កើតច្បាប់ដើម្បីបង្ខំឲ្យមានការបញ្ចូលភ្លើងនៅក្នុងផ្ទះថ្មី ផ្សារទំនើប និងកន្លែងធ្វើការក្នុងប្រទេសអង់គ្លេសជាផ្នែកនៃផែនការកាត់បន្ថយកាបូនរបស់លោក។ ច្បាប់ថ្មីនេះនឹងបង្កើតកន្លែងសាកអាគុយថ្មីចំនួន ១៤៥,000 ក្នុងមួយឆ្នាំ ហើយអនុវត្តផងដែរចំពោះគម្រោងជួសជុលធំៗ។ លោក Johnson បានប្រាប់ការជួបជុំប្រចាំឆ្នាំរបស់...
លោកស្រី Kamala Harris អនុប្រធានាធិបតីសហរដ្ឋអាមេរិក បានក្លាយជាប្រធានាធិបតីស្ត្រីស្ដីទីដំបូងគេនៅក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅនេះ ក្នុងកំឡុងពេលដែល លោក Joe Biden ជាប់ភារកិច្ចត្រួតពិនិត្យសុខភាពផ្ទាល់ខ្លួន។ នេះបើយោងតាមការចុះផ្សាយរបស់ BBC ។ បើតាមប្រភពខាងលើនេះ ក្នុងកំឡុងពេលដែលលោក Joe Biden ទៅត្រួតពិនិត្យសុខភាពប្រចាំឆ្នាំរបស់លោកដើម្បីត្រៀមសម្រាប់ថ្ងៃខួបកំណើត...
កម្មវិធីប្រកួត Miss Grand International ដែលបាន និងកំពុងប្រព្រឹត្តទៅនៅក្នុងប្រទេសថៃ បានរកឃើញបេក្ខភាព ២០នាក់ដែលមានពិន្ទុខ្ពស់ជាងគេរបស់កម្មវិធីហើយ ដោយក្នុងនោះបេក្ខភាពរបស់កម្ពុជាក៏មានឈ្មោះដែរ។ បេក្ខភាពទាំង ២០រូបនោះ ទទួលបានពិន្ទុខ្ពស់ក្នុងការប្រកួត “Swimsuit Competition” កាលពីម្សិលមិញ។ តាមលក្ខខណ្ឌរបស់កម្ពុជា ពួកគេទាំង ២០ មាន ១០រូប ត្រូវជ្រើសរើសដោយក្រុមគណៈកម្មការ និង...