កីឡា

Inter នឹងជំនួសកីឡាករ Perisic ជាមួយនឹងខ្សែប្រយុទ្ធនៅអាល្លឺម៉ង់ម្នាក់

ក្លឹបយក្សអ៊ីតាលី Inter Milan ត្រូវបាន The Calciomercato និង The Goal បានចេញផ្សាយថាបានសម្លឹងឃើញកីឡាករម្នាក់ហើយដើម្បីអាចជំនួសតំណែងរបស់កីឡាករខ្សែប្រយុទ្ធ Ivan Perisic។

ប្រភពដដែលបានអះអាងថាខ្សែប្រយុទ្ធរបស់ក្លឹប Frankfurt កីឡាករ Filip Kostic បានក្លាយទៅជាគោលដៅសម្រាប់ជំនួសតំណែងរបស់ Perisic ដែលមកដល់ពេលនេះនៅមិនទាន់បានសម្រេច ចិត្តចំពោះអនាគតរបស់ខ្លួនជាមួយនឹង Inter Milan នៅឡើយ។

កុងត្រាថ្មីមិនទាន់បានធ្វើឡើងរវាង Perisic និង Inter Milan ប៉ុន្តែជឿជាក់ថាក្លឹបអ៊ីតាលីមួយនេះគឺបានឈានទៅដល់ការព្រមព្រៀងគ្នាក្រៅផ្លូវការរួច ទៅហើយដើម្បីនាំយក Kostic មកកាន់ទឹកដីរបស់ខ្លួន៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top