ផ្អែកលើព័ត៌មានចេញផ្សាយមុននេះបានឲ្យដឹងថា កូនដំបូងរបស់ Taeyang (BIGBANG) និង Min Hyo Rin ពេលនេះបានកើតហើយ ហើយកូនគឺជាកូនប្រុស។ វិបសាយ Hankook Ilbo បានបញ្ជាក់ថា ទារកមានសុខភាពល្អទេ ហើយ Taeyang ពេលនេះក៏ក្លាយជាឪពុករបស់គេជាផ្លូវការដែរ។ADVERTISING ចំណែកផលិតកម្ម YG ក៏បានទទួលស្គាល់ដែរថា ព័ត៌មាននេះជាការពិត។ រម្លឹកទៅកាលពីខែកញ្ញា មានសេចក្ដីរាយការណ៍ថា Taeyang និង Min Hyo Rin ជិតស្វាគមន៍កូនដំបូងដែលជាចំណងដៃអាពាហ៍ពិពាហ៍ហើយ ហើយពេលនេះកូនក៏កើតមក ធ្វើឲ្យប៉ាៗ Taeyang ក្លាយជាសមាជិកដំបូងដែលមានកូនមុនគេ៕
លោក Ralf Rangnick បាននិយាយថាក្រុមបិសាចក្រហមធ្វើបានល្អហើយ ព្រោះបានហាត់ក្រោមការណែនាំរបស់លោកតែម្ដងគត់ ប៉ុន្តែពួកគេអាចយល់បានច្រើនពីអ្វីដែលលោកចង់បាន។ ក្រុមបិសាចក្រហម Manchester United បានយកឈ្នះលើក្រុម Crystal Palace ក្នុងលទ្ធផល ១-០ សម្រាប់ការប្រកួតពានរង្វាន់ English Premier League នៅយប់មិញ។ លទ្ធផល១គ្រាប់នោះដែរ កើតចេញពីការទាត់ពីចម្ងាយរបស់ Fred...
កំពុងជួបប្រទះបញ្ហាឈឺធ្មេញមែនទេ? មិនពិបាកដោះស្រាយឡើយ! ខាងក្រោមនេះជា គន្លឹះងាយៗ ប៉ុន្តែមានប្រសិទ្ធិភាពខ្ពស់ បំបាត់អាការៈឈឺធ្មេញបានយ៉ាងឆាប់រហ័ស ៖ ១. ស្លឹកត្របែក ជាដំបូងត្រូវលាងស្លឹកត្របែកពី ៤ ទៅ ៥ស្លឹកឱ្យស្អាតជាមុនសិន។ បន្ទាប់មកសឹមស្ងោរស្លឹកត្របែកក្នុងទឹក ១កែវរហូតដល់ពុះ សឹមត្រងកាកចេញ។ នៅពេលទឹកស្លឹកត្របែកប្រែក្ដៅឧណ្ហៗ សឹមបន្ថែមអំបិលកន្លះ ឬ ១ស្លាបព្រាកាហ្វេចូល។ កូរឱ្យសព្វ សឹមប្រើប្រាស់ទឹកល្បាយនេះខ្ពុរមាត់។...
បរទេស៖ទីភ្នាក់ងារស៊ើបការណ៍ពិសេសអាមេរិក នៅសប្តាហ៍នេះបានធ្វើការព្រមានអំពីលទ្ធភាព ក្នុងការលុកលុយរបស់រុស្សីទៅកាន់ប្រទេសអ៊ុយក្រែនខណៈដែលរបាយការណ៍ បានព្យាករណ៍ថាយោធារុស្សីនឹងអាច កើនឡើងទៅដល់១៧,៥ម៉ឺននាក់ ត្រឹមខែមករាខាងមុខនេះ។ ប្រភពដដែលបានសរសេរទៀតថាផែនការវាយប្រហារ របស់រុស្សីអាចមានទាំងការពង្រាយកងវិរៈសេនាតូច សរុបជាង១០០ក្រុមដែលជាកងកម្លាំងយុទ្ធសាស្ត្រសុទ្ធនិងមានចំនួនសរុបជាង១៧ម៉ឺននាក់ ព្រមជាមួយនឹងសព្វាវុធកាំភ្លើងធំនិងឧបករណ៍ យោធាផ្សេងទៀតផង។ ទោះបីជាបច្ចុប្បន្ននេះយោធារបស់រុស្សីដែលនៅទល់មុខ ជាមួយនឹងអ៊ុយក្រែនមានចំនួនត្រឹមតែ ៧០០០នាក់ហើយព្រមទាំងខ្វះខាតសព្វាវុធដើម្បីប្រតិបត្តិកាវាយលុយក្តីប៉ុន្តែជឿជាក់ថា ការគាំទ្រដោយកងកម្លាំងបម្រុងនឹងអាច ធ្វើឡើងបានយ៉ាងឆាប់រហ័ស។ អ្នកនាំពាក្យរបស់ក្រុមប្រឹក្សាជាតិសន្តិសុខអាមេរិក ក៏បានបញ្ជាក់ដែរថាខ្លួនធ្លាប់ បានផ្ញើសារទៅកាន់រដ្ឋាភិបាលរបស់ប្រទេសរុស្សីរួចមកហើយថាអាមេរិកនឹងមិនចង់ឃើញនូវការប៉ះទង្គិចគ្នានោះឡើយហើយសំណូមពរ ឲ្យជ្រើសយកការងារការទូតនិងការកាត់បន្ថយ ភាពតានតឹងជំនួសវិញ៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ ភាពតានតឹងបានកើតឡើងនៅរដ្ឋ Nagaland របស់ប្រទេសឥណ្ឌា បន្ទាប់ពីជនស៊ីវិលយ៉ាងហោចណាស់ ១៣ នាក់ដែលធ្វើដំណើរក្នុងរថយន្តដឹកទំនិញធុនតូចមួយគ្រឿង ត្រូវបានសម្លាប់នៅក្នុងឧបទ្ទវហេតុបាញ់ប្រហារនៅតំបន់ Oting នៃរដ្ឋ កាលពីយប់ថ្ងៃសៅរ៍។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា កងកម្លាំងសន្តិសុខត្រូវបានគេរាយការណ៍ថា បានច្រឡំថាជនរងគ្រោះជាក្រុមសកម្មប្រយុទ្ធនៃក្រុមប្រឹក្សាសង្គមនិយម Nagaland ហើយបានស្ទាក់វាយឆ្មក់ពួកគេតែម្តង។ បន្ទាប់ពីឧប្បត្តិហេតុនេះ...
ហ្សាការតា៖ ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិ ហៅកាត់(BNPB) បានឲ្យដឹងនៅថ្ងៃអាទិត្យនេះថា យ៉ាងហោចណាស់មនុស្ស១៣នាក់បានស្លាប់ និង៩៨នាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីភ្នំភ្លើង Semeru នៅកោះជ្វាភាគខាងកើតប្រទេសឥណ្ឌូនេស៊ី បានផ្ទុះឡើង ។ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១ ។ លោក Abdul Muhari អ្នកនាំពាក្យរបស់ BNPB បានលើកឡើងថា...
អាមេរិក៖ក្រុមហ៊ុន Royal Shakespeare Company (RSC) បានប្រកាសថា តារាសម្តែងជើងចាស់លោក Sir Antony Sher បានទទួលមរណភាពដោយសារជំងឺមហារីក ក្នុងអាយុ ៧២ ឆ្នាំ យោងតាមការចេញផ្សាយពីគេហទំព័រBBC។ លោកត្រូវបានចាត់ទុកថា ជាតារាសម្ដែងជើងចាស់ដ៏ឆ្នើមម្នាក់របស់ប្រទេស ដោយមានទំនាក់ទំនងយ៉ាងយូរជាមួយក្រុមហ៊ុន។ នាយកសិល្បៈរបស់ខ្លួន និងស្វាមីរបស់លោក Sir Antony...
ភ្នំពេញ ៖ខេមរសហព័ន្ធតេក្វាន់ដូ WT នៅល្ងាចថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១ បើកវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល និងចៅក្រមតេក្វាន់ដូ WT ថ្នាក់ជាតិឆ្នាំ២០២១ ដើម្បីត្រៀមការប្រកួតជ្រើសរើសជើងឯកកីឡាតេក្វាន់ដូ WT ថ្នាក់ជាតិប្រចាំឆ្នាំ២០២១ ដែលប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ នៅនៅ សាលា ACE ចាក់អង្រែក្រោម រាជធានីភ្នំពេញ...
ក្រុមមេឃខៀវ Man Cityយប់មិញនេះ បានចូលទៅដល់លត់ម្ចាស់ផ្ទះ Watford ក្នុងលទ្ធផល៣ទល់នឹង១ និងឡើងទៅកាន់កំពូលតារាងបណ្តោះអាសន្ន ជំនួសតោខៀវ Chelsea ដែលបានបរាជ័យ ទៅលើក្រុមញញួរធំ West Ham ។ ម្ចាស់ផ្ទះ Watford អាចគ្រប់គ្រងបាល់ បានត្រឹមតែ២២ភាគរយប៉ុណ្ណោះ ខណៈដែល Man City បានធ្វើការគ្របដណ្តប់...
ក្រោយការប្រកួតយប់មិញនេះ Barcelona និងគ្រូបង្វឹកលោក Xavi បានស្គាល់រសជាតិបរាជ័យ ជាលើកដំបូងក្រោយស្នាដៃរបស់ក្រុម Real Betis ដែលជាគ្រាប់បាល់រកបាន ដោយកីឡាករ Juanmi នៅនាទីទី៧៩។ ទោះបីជាបានគ្រប់គ្រងបាល់ បានទៅដល់៦២ភាគរយក្តី តែ Barcelona ដែលជាម្ចាស់ផ្ទះ មិនអាចធ្វើអ្វីក្រុមភ្ញៀវបានឡើយ និងស៊ុតចំគោលដៅតែ៣ដងប៉ុណ្ណោះ ខណៈដែល Real Betis ស៊ុតបានត្រឹមតែ២ដង...