ភ្នំពេញៈ ជារឿយៗការទិញ-លក់ដីពុះឡូតិ៍ តែងត្រូវបានអ្នកជំនាញ ក៏ដូចជាមន្រ្តីជាន់ខ្ពស់របស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ចេញសេចក្ដីប្រកាស និងព្រមានជាហូរហែរដល់អ្នកទិញ ក៏ដូចជាអ្នកអភិវឌ្ឍន៍ផងដែរ ជៀសវាងកើតមានហានិភ័យនានា ដែលប្រាសចាកពីច្បាប់អនុញ្ញាត ជាពិសេសការបំបែបក្បាលដី និងចេញប្លង់កម្មសិទ្ធិស្របច្បាប់ មិនបានត្រឹមត្រូវតែម្ដង។ តើការបំបែកក្បាលដី ឬចេញប្លង់កម្មសិទ្ធិខុសនីតិវិធីច្បាប់ នឹងកើតមានបញ្ហាបែបណា?អ្នកជំនាញផ្នែកលក់ដីឡូតិ៍នៅស្រុកអង្គស្នួល ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ដែលជាតំបន់កំពុងមានការផុសផុលយ៉ាងខ្លាំង លើការពុះដីឡូតិ៍លក់ បានមានប្រសាសន៍ឲ្យដឹងថា ជាទូទៅចំពោះការពុះដីឡូតិ៍លក់ ក្រុមហ៊ុនដែលជាអ្នកអភិវឌ្ឍត្រូវទទួលខុសត្រូវ...
ធ្លាប់ដឹងទេថា ត្រឹមការជិះកង់ធម្មតាក៏អាចជា លំហាត់ប្រាណមួយដ៏ប្រសើរ សម្រាប់សុខភាពរាងកាយផងដែរ។ ថាតើការជិះកង់អាចផ្ដល់អត្ថប្រយោជន៍ល្អយ៉ាងណាខ្លះ? ទាំងនេះជាំមូលហេតុដែលអ្នកគួរ ចាប់ផ្ដើមធ្វើលំហាត់ប្រាណជិះកង់ ៖ ១. ប្រឆាំងជំងឺមហារីក ជឿឬអត់ថាការជិះកង់ ក៏អាចជួយប្រយុទ្ធប្រឆាំង នឹងជំងឺមហារីក? ការរស់នៅដោយគ្មាន ភាពសកម្មនៃរាងកាយ ឬមិនធ្វើលំហាត់ប្រាណអាចធ្វើឱ្យអ្នកប្រឈមមុខខ្ពស់ នឹងហានិភ័យនៃជំងឺមហារីក ខណៈដែលជាតិពុលផ្សេងៗ ត្រូវប្រមូលផ្ដុំកកកុញក្នុងរាងកាយ។ ជាលទ្ធផល DNA ត្រូវប្រែប្រួល...
បរទេស៖ប្រទេសថៃ អូស្ត្រាលី និងអ៊ីស្រាអែល នៅថ្ងៃចន្ទនេះ បានធ្វើការបន្ធូរបន្ថយការរឹតបន្តឹង សម្រាប់ការធ្វើដំណើររតាមច្រកព្រំដែនអន្តរជាតិសំខាន់ៗ សម្រាប់ជាលើកដំបូង ក្នុងរយៈពេល១៨ខែ ហើយនេះគឺជាការតេស្តសាកល្បង ដ៏ធំចំពោះតម្រូវការ សម្រាប់វិស័យទេសចរណ៍ និងការធ្វើដំណើរទូទៅពិភពលោក ស្របពេលមេរោគកូរ៉ូណារាតត្បាត។ អ្នកទេសចរបរទេសដែលបានចាក់ថ្នាំវ៉ាក់សាំងរួចរាប់រយនាក់ បានធ្វើដំណើរទៅដល់ទីក្រុងបាងកក ប្រទេសថៃ សម្រាប់ការធ្វើដំណើរដោយគ្មានការធ្វើចត្តាឡីស័ក ក្រោយប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បានអនុម័តឲ្យភ្ញៀវទេសចរមកពីប្រទេសជាង៦០ រួមមានទាំងប្រទេសចិននិងសហរដ្ឋអាមេរិកផងដែរ។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន...
ប៉េកាំង៖ ប្រទេសចិន បានថ្កោលទោសការិយាល័យនាយកស៊ើបការណ៍សម្ងាត់ជាតិ (ODNI) របស់សហរដ្ឋអាមេរិក សម្រាប់ការចេញផ្សាយកំណែ ដែលមិនមានការចាត់ថ្នាក់នៃរបាយការណ៍របស់ខ្លួន ស្តីពីប្រភពដើមនៃមេរោគឆ្លងវីរុសកូរ៉ូណានេះកាលពីថ្ងៃសុក្រ ហើយបានលើកឡើងថា របាយការណ៍នេះមិនមានមូលដ្ឋានវិទ្យាសាស្រ្ត ឬភាពជឿជាក់នោះទេ។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានធ្វើការកត់សម្គាល់នេះ នៅពេលដែលត្រូវបានស្នើសុំឱ្យធ្វើអត្ថាធិប្បាយលើការចេញផ្សាយរបាយការណ៍នេះ។ លោកបានសង្កត់ធ្ងន់ថា នៅពេលដែលទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក បានចេញផ្សាយអ្វីដែលគេហៅថាការសង្ខេបការវាយតម្លៃ ដែលមិនមានការចាត់ថ្នាក់លើប្រភពដើមនៃជំងឺកូវីដ-១៩ នៅក្នុងខែសីហា...
ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ថា មជ្ឈមណ្ឌលសម្រាប់ប្រព័ន្ធវិទ្យាសាស្ត្រ និងវិស្វរកម្ម នៅឯសកលវិទ្យាល័យ Johns Hopkins University បានឲ្យដឹងថា នៅទូទាំងពិភពលោក មានអ្នកស្លាប់ ដោយសារជំងឺកូវីដ-១៩លើសពី៥លាននាក់ហើយ គិតត្រឹមថ្ងៃចន្ទនេះ ។ ក្រៅនេះ មិនមានសេចក្តីរាយការណ៍លម្អិតថា ប្រទេសណាខ្លះ មានអ្នកស្លាប់កើនឡើងខ្ពស់ជាងគេនោះទេ បន្ទាប់មានសេច...
កូរ៉េខាងត្បូង៖ អយ្យការតំណាងឲ្យតុលាការ ស្រុក Suwon បានអំពាវនាវឲ្យផ្តន្ទាទោសឲ្យ ជាប់ពន្ធនាគាររយៈពេល១ឆ្នាំសម្រាប់អតីតតារាចម្រៀង Han Seo Hee ដែលបច្ចុប្បន្នកំពុងប្រឈមមុខនឹងការចោទ ប្រកាន់ពីបទប្រើប្រាស់គ្រឿងញៀនខុសច្បាប់លើកទី២ របស់នាងបើយោងតាមចេញផ្សាយផ្លូវការរបស់គេហទំព័រ Allkpop។ ត្រឡប់ទៅខែសីហា ឆ្នាំ២០២០ នាង Han Seo Hee ត្រូវបានឃុំខ្លួនបន្ទាប់ពីធ្វើតេស្តិ៍វិជ្ជមានចំពោះសារធាតុញៀនមេតំហ្វេតាមីន អំឡុងពេលធ្វើតេស្តិ៍រកសារធាតុញៀនជាប្រចាំ។ ពេលនោះ...
អាមេរិក៖អង្គការអវកាសណសាយក្សរបស់សហរដ្ឋអាមេរិកបានប្រកាសជាផ្លូវការថា ខ្លួនបានដាំដុះម្ទេសបៃតងដំបូងគេក្នុងលំហដោយជោគជ័យ ដោយអវកាសយានិកនៅលើស្ថានីយអវកាសអន្តរជាតិបង្វែផ្លែឈើទៅជាគ្រឿងផ្សំរបស់ពួកគេសម្រាប់ជាអាហារពិសេសនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ទីភ្នាក់ងារអវកាសអាមេរិកបាននិយាយថា ម្ទេសត្រូវបានដាំដុះសម្រាប់ការស៊ើបអង្កេត Plant Habitat-04 ។ ណាសា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការស៊ើបអង្កេតពាក់ព័ន្ធនឹងការវិភាគអតិសុខុមប្រាណដើម្បីកែលម្អការយល់ដឹងអំពីអន្តរកម្មនៃអតិសុខុមប្រាណរុក្ខជាតិនៅក្នុងលំហ និងការវាយតម្លៃរបស់ក្រុមនាវិកអំពីរសជាតិ វាយនភាព និងអាហារូបត្ថម្ភនៃម្ទេសដំបូងគេដែលដាំដុះនៅក្នុងលំហ ។ ម្ទេសកំពុងលូតលាស់នៅលើ ISS តាំងពីខែកក្កដាមក គឺមកពីម្ទេស ‘Española Improved’ ដែលដាំដុះនៅ...
ភ្នំពេញ ៖ តារាសម្ដែងស្រីល្បីឈ្មោះច្រើនឆ្នាំ សឿ សុធារ៉ា ក្រោយពីបានស្ងប់ស្ងាត់រឿង បំណុលតុងទីនមួយរយៈខ្លី ស្រាប់តែលេចដំណឹងថា នាងកំពុងត្រៀមខ្លួន ថតរឿងភាគថ្មី របស់ផលិតកម្មរស្មីហង្សមាស ដែលនេះអាចនិយាយថា បានជារឿងភាគដំបូង ដែលនាងបានចូលរួមសម្ដែង ក្រោយផ្អាកពីសិល្បៈអស់រយៈពេលប្រមាណជាង ១០ឆ្នាំ ។ យ៉ាងណាមិញ សម្រាប់រឿងរ៉ាវចម្រូងចម្រាស់ ទាក់ទងនឹងតារាស្រីជើង ចាស់ខាងលើនេះផងដែរ ហាក់ដូចជាមិនទាន់...
កូរ៉េខាងត្បូង ៖ ទីភ្នាក់ងារនេះបាននិយាយថា សមាជិកស្ទើរតែទាំងអស់ នៃក្រុមចម្រៀងនារី K-pop គឺក្រុម Lovelyz នឹងចាកចេញពីភ្នាក់ងារ គ្រប់គ្រង របស់ពួកគេ Woollim Entertainment នៅខែ នេះ នៅពេលកិច្ចសន្យា របស់ពួកគេជាមួយក្រុមហ៊ុនផុត កំណត់បើយោងតាមចេញផ្សាយ ផ្លូវការរបស់គេហទំព័រ Allkpop ។ Woollim...
ខេត្តសៀមរាបរំពឹងថានឹងវិលត្រលប់ទៅរក “ភាពរស់រានមានជីវិត” ឡើងវិញនៅខែធ្នូ ឆ្នាំ២០២១ នេះ ជាមួយនឹងការរៀបចំមហោស្រពសិល្បៈអន្តរជាតិអង្គរ (Angkor International Festival of the Arts)។ ព្រឹត្តិការណ៍នេះនឺងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២១ ក្រោមការអនុញ្ញាតរបស់រាជរដ្ឋាភិបាលកម្ពុជា។ អ្នករៀបចំមហោស្រពតំណាងដោយក្រុមហ៊ុន Cambodian...