ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ថា ចំនួនករណីឆ្លងជំងឺកូវីដ-១៩នៅក្នុងប្រទេសឥណ្ឌូនេស៊ី បានកើនឡើងចំនួន២.៧២០នាក់គិត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះបានកើនឡើង ដល់ ៤.១៩៨.៦៧៨នាក់ដោយចំនួនអ្នកស្លាប់បានបន្ថែម១៤៩នាក់នាំឲ្យចំនួនអ្នកស្លាប់ សរុបកើនដល់១៤០.៩៥៤នាក់ ។ ក្រសួងសុខាភិបាល បានឲ្យដឹងដូច្នេះ ។ យោងតាមក្រសួង អ្នកជំងឺដែលបានជាសះស្បើយ ចំនួន៥.៣៥៦នាក់ទៀតត្រូវបានចាកចេញពីមន្ទីរពេទ្យដែលនាំ ឱ្យចំនួនសរុបនៃការជាសះស្បើយឡើងវិញនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍នេះកើនឡើង ដល់៤.០០៨.០៦២នាក់ ។ ក្រសួងបានឲ្យដឹងថា...
ហាណូយ៖ នាវាចម្បាំងរបស់ប្រទេសអូស្រ្តាលីចំនួន ៣ គ្រឿង ដែលមានមន្រ្តីនិងទាហានជាង ៧០០ នាក់ នៅលើនាវា បានចូលចតនៅកំពង់ផែអន្តរជាតិ Cam Ranh ភាគកណ្តាលខេត្ត Khánh Hoà កាលពីថ្ងៃច័ន្ទក្នុងនាមជាភ្ញៀវរបស់ក្រសួងការពារជាតិវៀតណាម សម្រាប់សកម្មភាពសហប្រតិបត្តិការទ្វេភាគី។ យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១...
ហាណូយ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ថា ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ (ADB) បានកែតម្រូវការព្យាករណ៍ពីកំណើនផលិតផលក្នុងស្រុកសរុប (GDP) របស់វៀតណាមនៅឆ្នាំ២០២១ មកនៅត្រឹម៣,៨ ភាគរយពីការប៉ាន់ស្មានពីមុនចំនួន៥,៨ភាគរយនៅក្នុងខែកក្កដា ។ កំណើនសេដ្ឋកិច្ចរបស់វៀតណាម បានកើនឡើងនៅឆមាសទី១នៃឆ្នាំ២០២១ ដោយសារតែទំហំពាណិជ្ជកម្មខ្ពស់ ប៉ុន្តែការផ្ទុះឡើងវិញនៃជំងឺរាតត្បាតកូវីដ-១៩ ដែលបានចាប់ផ្តើមនៅចុងខែមេសា បានរឹតបន្តឹងទីផ្សារការងាររបស់ប្រទេសនេះ ដោយកាត់បន្ថយទិន្នផលឧស្សាហកម្ម និងបង្អាក់ខ្សែសង្វាក់តម្លៃកសិផលរបស់ខ្លួន។...
បរទេស៖ ដែនអាកាសរបស់ Big Apple ត្រូវបានរឹតត្បិតសម្រាប់រយៈពេល នៃកិច្ចប្រជុំមហាសន្និបាត អង្គការសហប្រជាជាតិ ដែលបានចាប់ផ្តើមនៅថ្ងៃអង្គារ ជាមួយនឹងសប្តាហ៍កម្រិតខ្ពស់ ដែលនឹងមានរយៈពេលរហូតដល់ថ្ងៃទី២៧ ខែកញ្ញា។ មេដឹកនាំពិភពលោកប្រហែល ១០០ នាក់ ត្រូវបានគេរំពឹងថា នឹងចូលរួមនៅក្នុងព្រឹត្តិការណ៍នេះ ដែលត្រូវបានរៀបចំឡើងក្នុងទម្រង់ កូនកាត់ដោយសារតែការរីករាលដាល នៃជំងឺរាតត្បាត។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២២...
អធិរាជស Real Madrid ហាក់ដូចជាឡើងជើងខ្លាំងមែនទែន ក្នុងការប្រកួតនៅទឹកដីខ្លួនឯង កាលពីយប់មិញយកឈ្នះក្រុម Mallorca ក្នុងលទ្ធផលដល់ទៅ៦ទល់នឹង១។ Real Madrid គ្រប់គ្រងបាល់បានដល់ទៅ ៥៩ភាគរយ និងស៊ុតចេញបានទៅដល់ ១៦ដង និងចំគោលដៅ ១២ដង ខណៈដែលក្រុមភ្ញៀវស៊ុត ចេញបាន ១២ដង តែចំគោលដៅ តែ៥ដងប៉ុណ្ណោះហើយរកបានតែ ១គ្រាប់គត់...
បរទេស៖ នៅក្រោយការចាកចេញ របស់អាមេរិកពី ប្រទេសអាហ្កានីស្ថានរួចមក មានការលើកឡើងជាច្រើន ពីសំណាក់អ្នកជំនាញ និងអ្នកនយោបាយអំពីផលប៉ះពាល់ ដែលអាមេរិកបានបន្សល់ទុក នូវសព្វាវុធជាច្រើននៅទីនោះ ទោះបីជារដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន តែងតែបដិសេធវាសុទ្ធតែជា អាវុធខូចប្រើប្រាស់មិនកើតក្តី។ ថ្មីៗនេះលោក Nolan Fahrenkopf ជាអ្នកស្រាវជ្រាវគម្រោង ទៅលើបញ្ញាសន្តិសុខ និងសេដ្ឋកិច្ចអន្តរជាតិ នៃសកលវិទ្យាល័យ University of Albany...
អាប់ឌីស អាបាបា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ថា មជ្ឈមណ្ឌលត្រួតពិនិត្យ និងទប់ស្កាត់ជំងឺ ហៅកាត់ (Africa CDC) បានឲ្យដឹងថា ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅក្នុងទ្វីបអាហ្វ្រិក បានកើនឡើងដល់ ៨.១៧៧.៩១៩នាក់ គិតត្រឹមរសៀលថ្ងៃពុធនេះ ។ មជ្ឈមណ្ឌល CDC ដែលជាទីភ្នាក់ងារថែទាំសុខភាពពិសេស នៃសហព័ន្ធអាហ្វ្រិក...
ភ្នំពេញៈ មន្ទីរសាធារណៈការ និងដឹកជញ្ជូន នៅតាមបណ្តាខេត្តចំនួន១២ បាននិងកំពុង ថែរទាំផ្លូវជាតិសំខាន់ៗចំនូន២០ នៅក្នុងមូលដ្ឋាននិងដែលសមត្ថកិច្ចរបស់ខ្លួន។ មន្ទីរជំនាញទាំងនោះ កំពុងបង្កើនការខិតខំ យកចិត្តទុកដាក់ថែទាំ លើកំណាត់ផ្លូវជាតិ តាមបណ្តារខេត្ត ជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរ និងដឹកជញ្ចូនឆ្លងកាត់ កាន់តែមានភាពងាយស្រួល។ កម្មវិធីថែរទាំ និងជួសជុលផ្លូវនេះ ធ្វើឡើងនៅថ្ងៃទី១៦-២១ ខែកញ្ញា ឆ្នាំ២០២១ មន្ទីរសាធារណការ និងដឹកជញ្ជូន...
កត្តាមួយចំនួនអាចជះឥទ្ធិពល គួរឱ្យកត់សម្គាល់លើសុខភាព ប្រព័ន្ធភាពស៊ាំនៃរាងកាយ។ ថាតើកត្តាទាំងនោះមានអ្វីខ្លះ? ខាងក្រោមជាទង្វើដែលអ្នកគួរចៀសវាង ដើម្បីរក្សាភាពរឹងមាំនៃ ប្រព័ន្ធភាពស៊ាំរាងកាយ ៖ ១. មិនទទួលទានបន្លែផ្លែឈើ បានច្រើនគ្រប់គ្រាន់ ជាតិសសៃក្នុងបន្លែផ្លែឈើ ជួយចិញ្ចឹមបាក់តេរីល្អៗក្នុងពោះវៀន។ ដូច្នេះប្រសិនបើអ្នក មិនទទួលទានបន្លែទេនោះ សុខភាពពោះវៀននឹងចុះខ្សោយដែលបង្កើនហានិភ័យ នៃបញ្ហាសុខភាពគួរឱ្យបារម្ភច្រើនផ្សេងទៀត។ អ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺបញ្ហាសុខភាពមួយដែលផ្សារភ្ជាប់នឹងសុខភាពពោះវៀនចុះខ្សោយ គឺប្រព័ន្ធភាពស៊ាំរាងកាយ។ នៅពេលបិរមាណនៃបាក់តេរី មិនល្អកើនឡើងខ្ពស់នោះ...
បរទេស៖ រដ្ឋមន្ត្រីពាណិជ្ជកម្មអូស្ត្រាលី បាននិយាយថា កិច្ចព្រមព្រៀងជំនួញ អូស្ត្រាលីនិងសហភាពអឺរ៉ុប នឹងផ្តល់មានផលប្រយោជន៍ ទាំងសងខាង និងអនុញ្ញាតឲ្យសមាជិកសហភាពអឺរ៉ុប មានវត្តមានកាន់តែខ្លាំងឡើង នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ស្របពេលទីក្រុងកង់ប៉េរ៉ា លុបចោលកិច្ចព្រមព្រៀងនាវាមុជទឹក ៤០ពាន់លានដុល្លារ។ រដ្ឋមន្ត្រីពាណិជ្ជកម្មអូស្ត្រាលី លោក Dan Tehan នៅថ្ងៃពុធនេះ បានជំរុញសហភាពអឺរ៉ុប ឲ្យបោះជំហានទៅមុខ ជាមួយកិច្ចព្រមព្រៀងជំនួញ ដោយលោកបានមានប្រសាសន៍ថា...