ព័ត៌មានអន្តរជាតិ

ក្នុងរយៈពេល២៤ម៉ោងប៉ុណ្ណោះ ឥណ្ឌូនេស៊ី មានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ជាង២.៧០០នាក់

ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ថា ចំនួនករណីឆ្លងជំងឺកូវីដ-១៩នៅក្នុងប្រទេសឥណ្ឌូនេស៊ី បានកើនឡើងចំនួន២.៧២០នាក់គិត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះបានកើនឡើង ដល់ ៤.១៩៨.៦៧៨នាក់ដោយចំនួនអ្នកស្លាប់បានបន្ថែម១៤៩នាក់នាំឲ្យចំនួនអ្នកស្លាប់ សរុបកើនដល់១៤០.៩៥៤នាក់ ។ ក្រសួងសុខាភិបាល បានឲ្យដឹងដូច្នេះ ។

យោងតាមក្រសួង អ្នកជំងឺដែលបានជាសះស្បើយ ចំនួន៥.៣៥៦នាក់ទៀតត្រូវបានចាកចេញពីមន្ទីរពេទ្យដែលនាំ ឱ្យចំនួនសរុបនៃការជាសះស្បើយឡើងវិញនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍នេះកើនឡើង ដល់៤.០០៨.០៦២នាក់ ។

ក្រសួងបានឲ្យដឹងថា រហូតមកដល់បច្ចុប្បន្ននេះ មនុស្សយ៉ាងហោចណាស់៤៦,៤៩ លាននាក់នៅក្នុងប្រទេសឥណ្ឌូនេស៊ី បានទទួលវ៉ាក់សាំងការពារកូវីដ-១៩ ចំនួន2ដង ខណៈដែល៨២,១១លាននាក់ បានចាក់ថ្នាំដូសដំបូង ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top