សុខភាព និង ផ្លូវភេទ

គ្រោះថ្នាក់ណាស់! ប្រព័ន្ធភាពស៊ាំ រាងកាយនឹងចុះខ្សោយ បើមិនចោលទម្លាប់ ៥នេះ

កត្តាមួយចំនួនអាចជះឥទ្ធិពល គួរឱ្យកត់សម្គាល់លើសុខភាព ប្រព័ន្ធភាពស៊ាំនៃរាងកាយ។ ថាតើកត្តាទាំងនោះមានអ្វីខ្លះ? ខាងក្រោមជាទង្វើដែលអ្នកគួរចៀសវាង ដើម្បីរក្សាភាពរឹងមាំនៃ ប្រព័ន្ធភាពស៊ាំរាងកាយ ៖

១. មិនទទួលទានបន្លែផ្លែឈើ បានច្រើនគ្រប់គ្រាន់

ជាតិសសៃក្នុងបន្លែផ្លែឈើ ជួយចិញ្ចឹមបាក់តេរីល្អៗក្នុងពោះវៀន។ ដូច្នេះប្រសិនបើអ្នក មិនទទួលទានបន្លែទេនោះ សុខភាពពោះវៀននឹងចុះខ្សោយដែលបង្កើនហានិភ័យ នៃបញ្ហាសុខភាពគួរឱ្យបារម្ភច្រើនផ្សេងទៀត។ អ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺបញ្ហាសុខភាពមួយដែលផ្សារភ្ជាប់នឹងសុខភាពពោះវៀនចុះខ្សោយ គឺប្រព័ន្ធភាពស៊ាំរាងកាយ។ នៅពេលបិរមាណនៃបាក់តេរី មិនល្អកើនឡើងខ្ពស់នោះ វានឹងជះឥទ្ធិពលលើប្រព័ន្ធភាពស៊ាំរាងកាយនាំឱ្យចុះខ្សោយ។

២. ស្ត្រេស

ភាពតានតឹងក្នុងអារម្មណ៍ ឬស្ត្រេសពេកក៏ជះផលប៉ះពាល់ ដល់ប្រព័ន្ធភាពស៊ាំរាងកាយ ដែលធ្វើឱ្យអ្នកងាយឆ្លងជំងឺផ្សេងៗផងដែរ។ នៅពេលតានតឹងក្នុងអារម្មណ៍ខ្លាំងខួរក្បាល នឹងផលិតអ័រម៉ូនស្ត្រេស cortisol កាន់តែច្រើនឡើងដែលជះឥទ្ធិពល ដល់មុខងារនៃកោសិកា T ចាំបាច់សម្រាប់ប្រយុទ្ធ​ប្រឆាំងរោគឆ្លង។

៣. ត្រូវពន្លឺព្រះអាទិត្យ ឬកម្ដៅថ្ងៃច្រើនពេក

នេះក៏ព្រោះតែការប៉ះត្រូវកាំរស្មីយូវី ពីព្រះអាទិត្យច្រើនពេលអាចបង្កបញ្ហា oxidative stress ដែលអាចធ្វើឱ្យប្រព័ន្ធភាពស៊ាំរាងកាយចុះខ្សោយ។ បន្ថែមពីនេះការស្ថិតក្រោមកម្ដៅ ថ្ងៃច្រើនពេកក៏ពន្លឿនដំណើរការ នៃភាពចាស់របស់ស្បែក និងបង្កើនហានិភ័យ នៃជំងឺមហារីកស្បែកផងដែរ។

៤. ទទួលទានគ្រឿងស្រវឹងលើសកម្រិត

ការទទួលទានគ្រឿងស្រវឹងលើសពី ១ កែវសម្រាប់នារីនិង ២ កែវក្នុងមួយថ្ងៃសម្រាប់បុរស អាចជះឥទ្ធិពលគួរឱ្យព្រួយបារម្ភ ចំពោះសុខភាពប្រព័ន្ធភាពស៊ាំដោយ កោសិកាគ្រាប់ឈាមសថយចុះ។ នៅពេលប្រព័ន្ធភាពស៊ាំចុះខ្សោយ អ្នកប្រាកដជាប្រឈមមុខខ្ពស់ នឹងការឆ្លងមេរោគផ្សេងៗ។

៥. គេងមិនបានគ្រប់គ្រាន់

ប្រសិនបើអ្នកគេងមិនបាន គ្រប់គ្រាន់ជាប្រចាំនោះអ្នកប្រាកដជា សម្គាល់ឃើញថា ខ្លួនឯងងាយនឹងកើតជំងឺផ្ដាសាយ។ នេះក៏ព្រោះតែប្រព័ន្ធភាពស៊ាំរាងកាយចាប់ផ្ដើមចុះខ្សោយ។ ដូច្នេះដើម្បីជាការប្រសើរចៀសផុត បញ្ហាសុខភាពគួរឱ្យព្រួយបារម្ភ ចូរព្យាយាមគេងឱ្យបានស្កប់គ្រប់គ្រាន់៕

៦. ការធ្វើលំហាត់ប្រាណ ច្រើនលើសតម្រូវការ

ពិតណាស់ការធ្វើលំហាត់ប្រាណ អាចផ្ដល់អត្ថប្រយោជន៍គួរឱ្យ កត់សម្គាល់ជាច្រើនចំពោះសុខភាព រាងកាយនិងផ្លូវចិត្ត ជាពិសេសជួយពង្រឹងប្រព័ន្ធភាពស៊ាំ។ ទោះជាយ៉ាងណាការធ្វើលំហាត់ប្រាណ លើសពីតម្រូវការចាំបាច់ អាចផ្ដល់ផលផ្ទុយមកវិញ។ ដូច្នេះដើម្បីជាការប្រសើរត្រូវប្រាកដថា អ្នកជ្រើសរើសធ្វើលំហាត់ ប្រានពីកម្រិតស្រាលទៅមធ្យមដើម្បី ពង្រឹង​ប្រព័ន្ធភាពស៊ាំរាងកាយ ព្រមទាំងកាត់បន្ថយហានិភ័យនៃការរងរបួសផងដែរ៕

ប្រភព៖ Health

Most Popular

To Top