សុខភាព និង ផ្លូវភេទ

Apple ប្រើបច្ចេកវិទ្យាថ្មីរបស់ iPhone ដើម្បីជួយធ្វើរោគវិនិច្ឆ័យស្ថានភាព សុខភាពផ្លូវចិត្ តដូចជា ជំងឺធ្លាក់ទឹកចិត្ត និងការថយចុះការយល់ដឹង

អាមេរិក៖របាយការណ៍បានបង្ហាញថា ទូរស័ព្ទ iPhone របស់អ្នកអាចរកឃើញ ប្រសិនបើអ្នកកំពុង ស្តាយក្រោយ បន្ទាប់ពី Apple កំពុងធ្វើការលើបច្ចេកវិទ្យាថ្មីដើម្បីជួយធ្វើរោគវិនិច្ឆ័យស្ថានភាពសុខភាពផ្លូវចិត្តដោយ កំណត់សញ្ញាសំខាន់ៗ នៃរបៀបប្រើស្មាតហ្វូនរបស់អ្នកនេះបើយោងតាមការ ចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

សម្រាប់ប្រើប្រាស់រលើបច្ចេកវិទ្យាថ្មីនេះបានធ្វើការជាមួយសាកលវិទ្យាល័យកាលីហ្វ័រញ៉ា នៅទីក្រុងឡូសអេនជឺឡេស និងក្រុមហ៊ុនជីវបច្ចេកវិទ្យាBiogen ហើយក្រុមហ៊ុន Apple សង្ឃឹមថានឹងទទួលបានអត្ថប្រយោជន៍ ច្រើនពីឧបករណ៍ចាប់សញ្ញាទាក់ទង នឹងសុខភាពនៅក្នុងឧបករណ៍របស់វា។

ក្រុមហ៊ុនមានការផ្តល់ជូននូវបច្ចេកវិទ្យាទាក់ទងនឹងសុខភាពយ៉ាងទូលំទូលាយរួច ទៅហើយរួមមានបេះដូងគេង និងតាមដានសកម្មភាពតាមរយៈ Apple Watch និង iPhone ។ អ្នកនៅខាងក្នុងបាននិយាយ ជាមួយកាសែត Wall Street Journal និយាយថា អ្នកស្រាវជ្រាវនឹងប្រើទិន្នន័យពីឧបករណ៍ចាប់សញ្ញាទូរស័ព្ទ iPhone ដើម្បីរកមើលសញ្ញាឌីជីថលភ្ជាប់ទៅនឹងស្ថានភាពសុខភាពផ្លូវចិត្តមួយចំនួនរួមទាំងការធ្លាក់ទឹកចិត្ត និងការថប់បារម្ភហើយបញ្ចូលវាទៅក្នុងក្បួនដោះស្រាយ។

នេះគួរតែអាចព្យាករណ៍ បានដោយភាពជឿជាក់លើស្ថានភាព ធ្លាក់ទឹកចិត្ត និងស្ថានភាពផ្សេងទៀត និងបង្កើតមូលដ្ឋាននៃលក្ខណៈពិសេសថ្មីនៅក្នុងប្រព័ន្ធប្រតិបត្តិការ iOS របស់ Apple នាពេលអនាគត។ ព័ត៌មានលម្អិតបានមកពីគម្រោងស្រាវជ្រាវ២ពាក់ព័ន្ធនឹងការប្រើប្រាស់បច្ចេកវិទ្យានៅក្នុងឧបករណ៍ដូចជាទូរស័ព្ទ iPhone និងនាឡិកា Apple ដើម្បីទស្សទាយលទ្ធផលសុខភាពផ្លូវចិត្ត។

UCLA កំពុងស្វែងយល់ពីភាពតានតឹង ការថប់បារម្ភ និងការធ្លាក់ទឹកចិត្តក្នុងភាពជា ដៃគូជាមួយ អេបផលហើយត្រូវបានគេដាក់ឈ្មោះថា ‘Seabreeze’។ មួយទៀតដែល មានឈ្មោះកូដថា ‘Pi’ គឺជាស្នាដៃរបស់ Biogen មានមូលដ្ឋាននៅCambridge Massachusetts ហើយគ្រោងនឹងសិក្សាពីការចុះខ្សោយ ការយល់ដឹងកម្រិតស្រាល៕

Most Popular

To Top