វៀងច័ន្ទ៖ ប្រទេសឡាវ បានរាយការណ៍ថា មានឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន ២៧៨ ករណីថ្មីនៅថ្ងៃសៅរ៍នេះ ដែលលើសកំណត់ត្រាមុនចំនួន ២៥៦ ករណី ដែលបានចុះបញ្ជីកាលពីថ្ងៃព្រហស្បតិ៍ នេះបើយោងតាមក្រសួងសុខាភិបាលឡាវ។ អគ្គនាយករងនៃនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាលប្រទេសឡាវ បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅឯទីក្រុងវៀងច័ន្ទ ប្រទេសឡាវនៅថ្ងៃសៅរ៍នេះថាគណៈកម្មាធិការជាតិពិសេស សម្រាប់ការការពារនិងត្រួតពិនិត្យៈបានរាយការណ៍ថា មានករណីឆ្លងថ្មីចំនួន ២៧៨ ករណី ប៉ុន្ដែគ្មានករណីឆ្លងក្នុងស្រុកនោះទេ។ លោក...
បរទេស៖ គិតត្រឹមថ្ងៃសុក្រម្សិលមិញនេះ ពលរដ្ឋប្រមាណជា១៤០០នាក់ទៀត ដែលត្រូវបានបង្ខំចិត្តភៀសខ្លួនចេញពីលំនៅដ្ឋានដោយសារតែហេតុការណ៍ ភ្លើងឆេះព្រៃដ៏អាក្រក់ Tamarack Fire ដែលបានអូសបន្លាយរយៈពេល២សប្តាហ៍មកហើយនៅអាមេរិក។ បច្ចុប្បន្នហេតុការណ៍ឆេះព្រៃនេះ បានបំផ្លាញផ្ទៃដីជាង២៣៦គីឡូម៉ែត្រក្រឡា មកហើយខណៈដែល៤ភាគរយប៉ុណ្ណោះនៃផ្ទៃក្រឡាត្រូវបានគ្រប់គ្រង ជោគជ័យរហូតមកដល់ពេលនេះ។ ពលរដ្ឋជាង១៤០០នាក់ ដែលជាអ្នករស់នៅតំបន់ Alpine ស្ថិតនៅភាគជើងរដ្ឋកាលីហ្វ័រញ៉ា ក្បែរទៅនឹងព្រំដែននៃរដ្ឋណេវ៉ាដាត្រូវបានចាកចេញ ពីទីលំនៅដ្ឋានរបស់ពួកគេហើយអគារយ៉ាងហោចណាស់១០កន្លែង ត្រូវបានរងការបំផ្លាញផងដែរ៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ កងទ័ពជើងទឹកសហរដ្ឋអាមេរិក បានប្រកាសប្រាប់ថា កងទ័ពជើងទឹកនៃប្រទេសឥណ្ឌា ទើបបានទទួលបានឧទ្ធម្ភាគចក្រ Sikorsky MH-60R Seahawk ចំនួនពីរគ្រឿងដំបូងរបស់ខ្លួន នៅក្នុងពិធីមួយដែលប្រារព្ធធ្វើឡើងនៅមូលដ្ឋានដែនអាកាសរបស់កងទ័ពជើងទឹក North Island រដ្ឋកាលីហ្វូញ៉ា។ លោក Taranjit Singh Sandhu ជាឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅសហរដ្ឋអាមេរិក បានទទួលជាផ្លូវការនូវឧទ្ធម្ភាគចក្រដែលផលិតដោយក្រុមហ៊ុន Lockheed Martin នៅក្នុងពិធីមួយកាលពីសប្ដាហ៍មុន...
The Goal នៅថ្ងៃនេះបានសរសេរថាកីឡាករខ្សែបម្រើវ័យទើបតែ១៩ឆ្នាំ Peart Harris ទីបំផុតបានសម្រេចចិត្តក្នុងការចុះកុងត្រាជាមួយនឹងក្លឹបថ្មី ចោលក្លឹបតោខៀវ Chelsea ហើយ។ Harris ក៏ត្រូវបានគេមើលឃើញដែរថា បានក្លាយខ្លួនទៅជាកីឡាករវ័យក្មេងបំផុតម្នាក់ទៀត ដែលបានចាកចេញពីក្លឹបតោខៀវ Chelsea នៅរដូវក្តៅនេះទៅចូលរួមជាមួយនឹងក្លឹប Brenford ក្នុងកុងត្រាដែលមានរយៈពេល៤ឆ្នាំ។ គួរឲ្យដឹងដែរថាក្រៅតែពី Harris មុននេះកីឡាករឆ្នើមៗរបស់ក្លឹបតោខៀវ Chelsea ដែលមានដូចជា Marc...
បរទេស៖ សម្ពន្ធមិត្តយោធាដ៏ធំបំផុតនៅក្នុងពិភពលោក បាននិយាយប្រាប់ថា ខ្លួននឹងធ្វើការងារឆ្ពោះទៅរកសហប្រតិបត្តិការកាន់តែរឹងមាំឡើង ជាមួយប្រទេសកូរ៉េខាងត្បូង នៅក្នុងអំឡុងដំណើរទស្សនកិច្ចមួយ ពីប្រធានគណៈកម្មការស៊ើបការណ៍សម្ងាត់រដ្ឋសភារបស់ទីក្រុងសេអ៊ូល។ លោក Kim Kyung-hyup ជាប្រធានគណៈកម្មការស៊ើបការសម្ងាត់នៃរដ្ឋសភាជាតិរបស់ប្រទេសកូរ៉េខាងត្បូង បានជួបជាមួយលោក Stian Jenssen ជាប្រធាននៃការិយាល័យឯកជននៃអគ្គលេខាធិការអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង នៅក្នុងទីស្នាក់ការកណ្ដាលណាតូ ក្នុងទីក្រុងព្រួចសែល។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២៤ ខែកក្កដា...
ហាណូយ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ថា ប្រទេសវៀតណាម បានប្រកាសបិទខ្ទប់រយៈពេល១៥ថ្ងៃ នៅក្នុងរដ្ឋធានីហាណូយ ដោយចាប់ផ្តើមនៅថ្ងៃសៅរ៍នេះ ខណៈដែលវីរុសកូរ៉ូណា បានឆ្លងរាលដាលខ្លាំងពីតំបន់ត្រីកោណភាគខាងត្បូងមេគង្គ ។ ការបញ្ជាបិទខ្ទប់ បានប្រកាសកាលពីយប់ថ្ងៃសុក្រ ដោយហាមប្រាមមិនឲ្យមានការនៅផ្តុំគ្នា ដែលមានមនុស្សលើសពី២នាក់ នៅក្នុងទីសាធារណៈ ។ ការិយាល័យរដ្ឋាភិបាលតែមួយគត់...
សត្វប្រចៀវមានសំឡេងរំខានលុបចោលហ្សែនដែលរារាំងពួកគេមិនឲ្យថ្លង់នៅពេលពួកគេបញ្ចេញសម្លេងតាមរលកធាតុអាកាសនៅពេលវាហោះអាចជួយអ្នកវិទ្យាសាស្ត្រឲ្យបង្កើតការព្យាបាលសម្រាប់ការបាត់បង់ការស្តាប់នៅក្នុងមនុស្ស។ ការរកឃើញដែលត្រូវបានចុះផ្សាយនៅក្នុងទិនានុប្បវត្តិហ្សែន និងហ្សែនមីកអាចនាំឲ្យមានការព្យាបាលសម្រាប់ការបាត់បង់ការស្តាប់មួយចំនួនចំពោះមនុស្ស។ ការសិក្សាកើតឡើងនៅពេលសត្វបញ្ចេញសំឡេងលោតចេញពីវត្ថុនានានៅក្នុងបរិស្ថានដោយវិលត្រឡប់តាមអេកូផ្តល់ព័ត៌មានអំពីទីធ្លាព័ទ្ធជុំវិញ តើវត្ថុមានទំហំប៉ុនណាទំហំរបស់វារូបរាង ដង់ស៊ីតេ និងទិសដៅវាអាចផ្លាស់ប្តូរបាន។ ភាគច្រើនប៉ុន្តែមិនមែនសត្វប្រចៀវទាំងអស់សុទ្ធតែប្រើអេកូសេកដើម្បីរុករក និងស្វែងរកប្រភពចំណីអាហារនៅក្នុងទីងងឹតដោយមានសំឡេងខ្លះបញ្ចេញរហូតដល់ ១៤០ សេនបៃពោលគឺស្មើនឹងម៉ាស៊ីនយន្ដហោះ។ យោងតាមអ្នកវិទ្យាសាស្ត្រ New Scientist បានឲ្យដឹងថា ការលាតត្រដាងការប៉ះពាល់ទៅនឹងអ្វីដែលលើសពី ៨០ ដឺក្រេអាចបណ្តាលអោយខូចខាតត្រចៀកក្នុងថនិកសត្វភាគច្រើន៕ ដោយ៖លី ភីលីព
អាមេរិក៖ អង្គការណាសា បានបញ្ចេញរូបភាពដំបូង ដែលកែវយឺតអវកាស Hubble បានថតបន្ទាប់ពី ដំណើរការឡើងវិញ ពេញលេញហើយពួកវា មានពន្លឺព្រះអាទិត្យ ហើយមានកាឡាក់ស៊ី ខុសៗគ្នាមួយចំនួន រួមទាំងកាឡាក់ស៊ីវិលដ៏កម្រមួយ ដែលមានដៃ៣ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ វត្ថុទីមួយដែលគេស្គាល់ថា ARP-MADORE2115-273 គឺជាកាឡាក់ស៊ី២ ដែលមានអាយុកាល ២៩៧ លានឆ្នាំពន្លឺពីផែនដី ដែលមានទំនាក់ទំនងគ្នា។...
អង់គ្លេស៖ ការសិក្សាខ្នាតធំថ្មីមួយ បានបង្ហាញថា ការបរិភោគសាច់ក្រហម និងសាច់កែច្នៃ ដូចជាប៊ីចេងសាច់ក្រក និងសាច់ចិញ្ច្រាំ អាចបង្កើនហានិភ័យ ក្នុងការវិវត្តទៅជាជំងឺបេះដូង ដោយការទទួលទានរាល់ ៥០ ក្រាមជួយបង្កើន ១៨ ភាគរយ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ អ្នកជំនាញផ្នែកសុខភាព បាននិយាយថា ជំងឺសរសៃឈាមបេះដូង បណ្តាលមកពីសរសៃឈាមតូចចង្អៀត ដែលផ្គត់ផ្គង់បេះដូង ជាមួយនឹងឈាមទាមទារ...
ទួរគី៖ គ្រោងឆ្អឹងកូនសត្វក្រៀល ឬកុកអណ្តាតភ្លើងរាប់ពាន់ក្បាល បានដេកងាប់ក្នុងបឹងស្ងួត នៅប្រទេសទួរគី ដែលជាប្រទសមួយ កំពុងរងគ្រោះ ដោយសាររាំងស្ងួតយ៉ាងខ្លាំង កំពុងញាំញីប្រទេសនេះ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ តំបន់អាណានិគម colony ដែលហៅថា Lake Tuz home បានទទួលរង ផលប៉ះពាល់យ៉ាងខ្លាំង កាលពី ២ សប្តាហ៍មុននៅពេលគ្រោះរាំងស្ងួត...