ព័ត៌មានអន្តរជាតិ

ណាសា វាយបក លើការអះអាង រុស្ស៊ីថា អវកាសយានិក អាមេរិក បានខួងរន្ធ នៅ ISS កាលឆ្នាំ ២០១៨ ដើម្បីបង្ខំឲ្យវិល ត្រឡប់មកផែនដីវិញ មុនពេលមានវិបត្តិផ្លូវចិត្ត

អាមេរិក ៖ អង្គការអវកាសណាសា បានវាយបកមកលើរុស្ស៊ីវិញ ដោយអះអាងថា អវកាសយានិកអាមេរិកម្នាក់ Serena Auñón-Chancellor បានខួងរន្ធមួយនៅស្ថានីយ អវកាសអន្តរជាតិ (ISS) ក្នុងឆ្នាំ ២០១៨ ដើម្បីបង្ខំឲ្យវិលត្រឡប់ មកផែនដីវិញ មុនពេលមានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

យោងតាមរបាយការណ៍មួយនៅ TASS ទីភ្នាក់ងារសារព័ត៌មាន រដ្ឋរុស្ស៊ីអ្នកនៅខាងក្នុងយន្ត Ros cosmos អះអាងថា មានរន្ធជាច្រើន ត្រូវបានខួង ដោយអ្នកដែលមិនធ្លាប់ស្គាល់ ជាមួយការរចនាម៉ូឌុល និងដោយគ្មានចំណេះដឹងត្រឹមត្រូវ ដើម្បីធានាបាននូវការខួងត្រឹមត្រូវ ក្នុងទំនាញទាប ។

ពួកគេអះអាងថា អ្នកអវកាសយានិកណាសា Serena Auñón-Chancellor ធ្វើរន្ធបន្ទាប់ពីកំណកឈាម បានវិវត្តនៅក្នុងសរសៃ វ៉ែនរបស់នាង ដែលនាងត្រូវព្យាបាលខ្លួនឯងដែលនាំឲ្យមានវិបត្តិ ផ្លូវចិត្តធ្ងន់ធ្ងរ ។ ណាសាមិនធ្វើអត្ថាធិប្បាយលើបញ្ហា វេជ្ជសាស្រ្តទេ ប៉ុន្តែបានជំទាស់ នឹងការអះអាងនេះដោយពិពណ៌នា អវកាសយានិកថា ជាការគោរពយ៉ាងខ្លាំង និងជាការរួម ចំណែក ដ៏មានតម្លៃជាច្រើន ។

កាលខែសីហា ឆ្នាំ ២០១៨ អវកាសយានិក ប្រញាប់ប្រញាល់ ជួសជុលរន្ធមួយ បានលេចចេញ នៅជញ្ជាំងខាងក្រៅ នៃបរិវេណ Soyuz នៅលើមន្ទីរពិសោធន៍ ដែលគោចរ ។ ដើមកំណើតរបស់វា គឺនៅតែជាអាថ៌កំបាំង ទោះបីជាមានការរំពឹងទុក និងការចោទប្រកាន់ ពីគ្រប់ភាគីក៏ដោយ។
វាត្រូវបានគេគិតថា របាយការណ៍ចុង ក្រោយអាចជា Roscosmos ដែលបដិសេធការចោទ ប្រកាន់ពីអង្គការណាសា ជុំវិញការមកដល់ នៃម៉ូឌុលវិទ្យាសាស្ត្ររុស្ស៊ី ដោយបានបញ្ជូន ISS កាលខែកក្កដា៕ ដោយ៖លី ភីលីព

Most Popular

To Top