ប៉េកាំង៖ អ្នកនាំពាក្យយោធាចិន បានថ្កោលទោសសហរដ្ឋអាមេរិកចំពោះការលើកឡើង និងទង្វើបង្កហេតុរបស់ខ្លួន ហើយបានជំរុញឱ្យប្រទេសនេះបញ្ឈប់ការបញ្ជូនសញ្ញាខុសទៅឱ្យកងកម្លាំងផ្តាច់ខ្លួនឯករាជ្យតៃវ៉ាន់។ លោក Wu Qian អ្នកនាំពាក្យក្រសួងការពារជាតិចិន បានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មានមួយ នៅពេលត្រូវបានស្នើឱ្យធ្វើអត្ថាធិប្បាយលើការញុះញង់ថ្មីៗរបស់សហរដ្ឋអាមេរិកដែលរួមមានការជំរុញឱ្យមានច្បាប់ទាក់ទងនឹងកោះតៃវ៉ាន់ ការចោទប្រកាន់មិនត្រឹមត្រូវ ដែលធ្វើឡើងដោយមន្រ្តីសហរដ្ឋអាមេរិក និងការចុះចតយន្តហោះយោធានៅកោះតៃវ៉ាន់ នៅពាក់កណ្តាលខែកក្កដា។ លោក Wu បានលើកឡើងថា ចិន ជំទាស់យ៉ាងដាច់ខាត ចំពោះការកត់សម្គាល់ និងទង្វើរបស់សហរដ្ឋអាមេរិក...
បរទេស៖នាវាពិឃាតទ័ពជើងទឹកសហរដ្ឋអាមេរិក USS Benfold តាមសេចក្តីរាយការណ៍ បានធ្វើដំណើរឆ្លងកាត់តាមច្រកសមុទ្រតៃវ៉ាន់ កាលពីថ្ងៃពុធសប្ដាហ៍នេះ ដែលនោះជាការធ្វើដំណើរឆ្លងកាត់លើកទី៧លើផ្លូវទឹកនេះ របស់នាវាចម្បាំងអាមេរិក នៅក្នុងឆ្នាំនេះ។ នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ កងនាវាទ័ពជើងទឹកអាមេរិកលេខ៧មានមូលដ្ឋាននៅប្រទេសជប៉ុន បាននិយាយប្រាប់ថា ការធ្វើដំណើរឆ្លងកាត់នេះ គាំទ្រដល់ការប្តេជ្ញារបស់សហរដ្ឋអាមេរិក ចំពោះសេរីភាពនិងភាពបើកចំហនៃតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ តាមសេចក្តីរាយការណ៍ នាវាពិឃាត USS Benfold នេះ បានធ្វើប្រតិបត្តិការនាវាចរណ៍ កាលពី២សប្ដាហ៍មុន...
ម្ចាស់ជើងឯកពានរង្វាន់លីគកំពូលអាល្លឺម៉ង់ Bayern Munich បានទទួលបរាជ័យលើកទឹ២ហើយ ក្នុងការប្រកួតមិត្តភា ពមុនបើករដូវកាលហើយលើកនេះគឺកាន់តែធ្ងន់ធ្ងរទៀត គឺនៅក្នុងទឹកដីខ្លួនឯង ក្នុងលទ្ធផលដល់ទៅ២ទល់នឹង០ ចាញ់ទៅលើក្រុម Gladbach។ គ្រូបង្វឹកក្លឹប Bayern Munich លោក Julian Nagelsmann នៅចប់ការប្រកួតបានសារភាពថា រដូវកាលថ្មីខាងមុខនេះ ២០២១-២០២២សម្រាប់ក្លឹបគឺពិតជា នឹងមានភាពយឺតយ៉ាវ ជាមិនខានជាពិសេសខណៈដែលក្រុមតែងតែទទួលបានការបរាជ័យ ជាប់គ្នាដល់ទៅ២ដងបែបនេះទៀតផងនោះ។...
តូក្យូ៖ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់អ៊ីស្រាអែលបានរាយការណ៍ថា វីដេអូរបស់កីឡាករអូឡាំពិកអ៊ីស្រាអែលចំនួន ៩ នាក់បានលោតនៅលើគ្រែដែលគេហៅថា គ្រែប្រឆាំងនឹងការរួមភេទ នៅភូមិរបស់អត្តពលិករហូតដល់វាដាច់អស់តែម្តង នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ យោងតាមរបាយការណ៍វីដេអូត្រូវបាន លុបចោលនាពេលបច្ចុប្បន្នថា អត្តពលិកសាកល្បងលើភាពខ្លាំងនៃស៊ុមគ្រែក្រដាសកាតុងធ្វើកេសអាចកែច្នៃឡើងវិញបានត្រូវបានបញ្ចូលដោយលោក Ben Wanger ជាកីឡាករបាល់បោះមានដើមកំណើត នៅសហរដ្ឋអាមេរិកនៅលើក្រុមអូឡាំពិកអ៊ីស្រាអែលទៅកាន់គណនី TikTok និង Twitter របស់លោកកាលពីថ្ងៃចន្ទ។ យោងតាម manufacturer Airweave បានឲ្យដឹងថា...
ទូរសព្ទនាពេលបច្ចុប្បន្ន បានវិវឌ្ឍកាន់តែឆ្លាត ជាងមុនដោយអាចបំពេញ កិច្ចការជាច្រើន ។ បើពិនិត្យឲ្យម៉ត់ចត់ ទៅរវាងទូរសព្ទ និង មនុស្សមានផ្នែកមួយចំនួនដែលដូចគ្នា ក្នុងនោះរួមមាន ៖ @ ភ្នែកមនុស្ស និង កាមេរ៉ាទូរសព្ទ ភ្នែកមនុស្សមានសមត្ថភាព ចាប់យករូបភាព និង រក្សារូបភាពទាំងនោះនៅក្នុងខួរក្បាល។ ចំណែកកាមេរ៉ាទូរសព្ទវិញក៏មានដំណើរការដូចគ្នាដោយមាននាទីចាប់យករូបភាព និង រក្សាទុកក្នុងអង្គចងចាំ...
ជឿជាក់ថា ប្រិយមិត្តជាច្រើន បានស្គាល់រួចហើយ ពីតារាសម្តែងស្រី ដែលមានឈ្មោះល្បីល្បាញ ក្នុងរង្វង់សិល្បៈ គឺអ្នកនាង ឌី សូនីតា ព្រោះថា អ្នកនាងត្រូវបានទស្សនិកជន ចាត់ទុកថា ជាតារាមួយរូបដែលមានទេពកោសល្យ ពូកែសម្តែងទឹកមុខ និងឆ្នាស់ឆ្នើមជាដើម ។ កាលពីថ្ងៃម្សិលមិញនេះ អ្នកនាង ឌី សូនីតា បានបង្ហោះវីដេអូ និងបានសរសេរជាសារ...
តូក្យូ៖ គណៈកម្មាធិការរៀបចំការ ប្រកួតកីឡាអូឡាំពិក នៅទីក្រុងតូក្យូ នៅថ្ងៃព្រហស្បតិ៍ បានរាយការណ៍ថា មានករណីចំនួន ២៤ បន្ថែមទៀត ទាក់ទងនឹងព្រឹត្តិការណ៍ កីឡា ដែលជាចំនួនខ្ពស់បំផុត ចាប់តាំងពីការឆ្លងបានចាប់ ផ្តើមចងក្រងតាំង ពីដើមខែនេះ ។ ករណីទាំង ២៤ នាំឲ្យមានការកើនឡើង ដល់ ១៩៣ រួមមានអត្តពលិក...
បរទេស ៖ កាលពីថ្ងៃពុធម្សិលមិញនេះ រដ្ឋាភិបាលនៃប្រទេសប៉ទុយហ្គាល់ បានប្រកាសក្នុងការបង្កើត មូលនិធិថ្មីមួយ ដែលមានឈ្មោះថា Capitalization and Resilence Fund ដែលដំបូង នឹងបញ្ចេញខ្ទង់ចំណាយរដ្ឋ ប្រមាណជា ៣២០លានអ៊ឺរ៉ូ ឬប្រហែលនឹង៣៧៨លានដុល្លារ ដើម្បីជួយដល់ការព្យាយាម ងើបឡើងវិញ នៃក្រុមហ៊ុននៅក្នុងវិស័យឯកជន ។ មូលនិធិនេះ គឺជាផ្នែកមួយដែលបានមកពី...
ស្កុតឡែន ៖ ម៉ាស៊ីនទួរប៊ីនរលក ដ៏មានឥទ្ធិពលបំផុត របស់ពិភពលោក ចាប់ផ្តើមដំណើរការហើយ នេះជាម៉ាស៊ីនភ្លើងទម្ងន់ ៦៨០ តោនចេញពី Orkney បានចាប់ផ្តើមផលិតអគ្គិសនី ហើយមាន សមត្ថភាពបំពេញ តម្រូវការប្រចាំឆ្នាំ ២.០០០ ផ្ទះក្នុងរយៈពេល ១៥ ឆ្នាំខាងមុខ នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល ។ Orbital...
រាល់ព្រឹកភ្ញាក់ពីដំណេក ឬកណ្ដាលយប់ ប្រហែលធ្លាប់តែង នឹកគិតក្រែងខកខានសារ ឬអ៊ីមែល ដល់ពេលទាញ យកមើលច្រើនតែឃើញ Notification របស់បណ្ដាញសង្គម ចំណាយពេលថែមមួយតង់ទៀត ។ ឆ្ងល់ទេ មើលស្មាតហ្វូន ពេលភ្ញាក់ពីដំណេកផ្ដល់ផល អាក្រក់ដល់អ្នកដែរឬទេ? លោកវេជ្ជបណ្ឌិត Nikole Benders-Hadi ជាអ្នកចិត្តសាស្ត្រមួយរូបលើកឡើងថា ភ្ញាក់ភ្លាមទាញស្មាតហ្វូនមើលភ្លាម ធ្វើឲ្យការចាប់ផ្ដើមថ្ងៃថ្មី បង្កើនការស្មុគស្មាញ...