ព័ត៌មានអន្តរជាតិ

ប៉ទុយហ្គាល់ បញ្ចេញចំណាយ ៣២០លានដុល្លារ ដើម្បីជួយដល់ ក្រុមហ៊ុនឯកជន

បរទេស ៖ កាលពីថ្ងៃពុធម្សិលមិញនេះ រដ្ឋាភិបាលនៃប្រទេសប៉ទុយហ្គាល់ បានប្រកាសក្នុងការបង្កើត មូលនិធិថ្មីមួយ ដែលមានឈ្មោះថា Capitalization and Resilence Fund ដែលដំបូង នឹងបញ្ចេញខ្ទង់ចំណាយរដ្ឋ ប្រមាណជា ៣២០លានអ៊ឺរ៉ូ ឬប្រហែលនឹង៣៧៨លានដុល្លារ ដើម្បីជួយដល់ការព្យាយាម ងើបឡើងវិញ នៃក្រុមហ៊ុននៅក្នុងវិស័យឯកជន ។

មូលនិធិនេះ គឺជាផ្នែកមួយដែលបានមកពី មូលនិធីរបស់អ៊ឺរ៉ុប Recovery and Resilience Plan ដែលត្រូវបានគេមើលឃើញថា នឹងអាចកើនឡើងរហូតទៅដល់១,៣ពាន់លានអ៊ឺរ៉ូ សម្រាប់ដំណើរការរយៈពេលវែង ក្នុងគោលបំណងសំខាន់ ដើម្បីងើបសេដ្ឋកិច្ចចេញវិបត្តិកូវីដ។

ទោះបីជាយ៉ាងណាក្តី រដ្ឋាភិបាល នៃប្រទេសប៉ទុយហ្គាល់ ក៏បានបញ្ជាក់ដែរថា ខ្លួនក៏នឹងកំពុងរំពឹងទុកដែរថា នឹងទទួលបានមូលនិធិ ជាបន្តបន្ទាប់ពីមូលនិធិ របស់សហភាព អ៊ឺរ៉ុបបន្តបន្ទាប់ផ្សេងគ្នា ផងដែរនាពេលខាងមុខ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top