ព័ត៌មានអន្តរជាតិ

បែកធ្លាយ ឯកសារសំងាត់ណាតូ​ រាប់រយទំព័រ នៅប៉ទុយហ្គាល់

បរទេស៖ យោងតាមការចេញផ្សាយកាសែត ក្នុងស្រុករបស់ប៉ទុយហ្គាល់ បានឲ្យដឹងថា មេបញ្ជាការទ័ពប៉ទុយហ្គាល់ ដែលជាគោលដៅ នៃការវាយប្រហារ ដោយក្រុមអ្នកជំនាញអនឡាញ hacker នាពេលកន្លងមកនេះនោះ ជាលទ្ធផលនៅពេលនេះ ឯកសារសំងាត់ របស់អង្គការណាតូ ត្រូវបានបែកធ្លាយ។

កាសែត Diario de Noticias បានសរសេរទៀតថា ការបែកធ្លាយលើកនេះ សូម្បីតែរដ្ឋាភិបាលរបស់ប៉ទុយហ្គាល់ ក៏មិនបានដឹងខ្លួននៅឡើយ រហូតដល់អាមេរិករាយការណ៍ ពីរបាយការណ៍នេះ ហើយបានចាត់វាចូលក្នុងកម្រិត ដ៏គ្រោះថ្នាក់បំផុតមួយ។

ប្រភពដដែលបានសរសេរថា ទីភ្នាក់ងារស៊ើបការណ៍សំងាត់អាមេរិក បានរកឃើញថាឯកសារ រាប់រយត្រូវបានដាក់លក់ នៅលើយវេបសាយងងឹតឬ dark web ហើយបច្ចុប្បន្នឯកសារទាំងនោះ ត្រូវបានបញ្ជុនទៅដល់ដៃ នាយករដ្ឋមន្ត្រីប៉ទុយហ្គាល់ Antonio Costa
រួចរាល់ហើយ។

ទោះបីជាយ៉ាងណាក្តីអ្នកនាំពាក្យ របស់ទូតអាមេរិក នៅក្នុងទីក្រុង Lisbon ប្រទេសប៉ទុយហ្គាល់ បានបដិសេធមិនអះអាង ឬបដិសេធចំពោះរបាយការណ៍នេះទេ ប៉ុន្តែដោយនិយាយថាគាត់គ្មានសិទ្ធ ក្នុងការចេញសេចក្តីថ្លែងការណ៍ណា ដែលពាក់ព័ន្ធនិងកិច្ចការងារសំងាត់ របស់រដ្ឋាភិបាលឡើយ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top