កីឡា

Nagelsmann សារភាពថា Bayern Munich ពិតជាមានបញ្ហាមែន

ម្ចាស់ជើងឯកពានរង្វាន់លីគកំពូលអាល្លឺម៉ង់ Bayern Munich បានទទួលបរាជ័យលើកទឹ២ហើយ ក្នុងការប្រកួតមិត្តភា ពមុនបើករដូវកាល
ហើយលើកនេះគឺកាន់តែធ្ងន់ធ្ងរទៀត គឺនៅក្នុងទឹកដីខ្លួនឯង ក្នុងលទ្ធផលដល់ទៅ២ទល់នឹង០ ចាញ់ទៅលើក្រុម Gladbach។

គ្រូបង្វឹកក្លឹប Bayern Munich លោក Julian Nagelsmann នៅចប់ការប្រកួតបានសារភាពថា រដូវកាលថ្មីខាងមុខនេះ ២០២១-២០២២
សម្រាប់ក្លឹបគឺពិតជា នឹងមានភាពយឺតយ៉ាវ ជាមិនខានជាពិសេសខណៈដែលក្រុមតែងតែទទួលបានការបរាជ័យ ជាប់គ្នាដល់ទៅ២ដងបែបនេះទៀតផងនោះ។

លោក Nagelsmann បានសារភាពដែរថាក្រៅពីនោះបញ្ហាថ្មីៗ ដែលនឹងកើតឡើងក៏មានដូចជាបញ្ហា របស់កីឡាករដែលទើប តែលេងឲ្យក្រុមជម្រើសជាតិហើយបញ្ហាវិរុសកូវីដដែលមានន័យថា នឹងធ្វើឲ្យក្រុមរបស់យើងពិបាកក្នុងការត្រៀមខ្លួន ឡើងវិញសម្រាប់វិលត្រឡប់នៃ Bundesliga ដែលនឹងធ្វើឡើងក្នុងរយៈពេល២សប្តាហ៍ខាងមុខនេះណាស់៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top