កីឡា

Arsenal សុំដោះដូរ Martinez ជាមួយនឹង Bellerin

The Goal ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថា កីឡាករអេស្បាញខ្សែការពារកណ្តាល Bellerin ដែលបច្ចុប្បន្នកំពុងតែមិនមានឈ្មោះនៅក្នុងបញ្ជីកីឡាករឈុត១១នាក់ដំបូងនោះ ទំនងជានឹងអាចមើលឃើញផ្លូវថ្មីហើយសម្រាប់ចាកចេញ។

ក្លឹបកាំភ្លើងធំ Arsenal ត្រូវបានគេដឹងថាបានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការផ្តល់កីឡាករអេស្បាញរូបនេះជាការដោះដូរគ្នា ជាមួយនឹងកីឡាករគោលដៅ របស់ក្លឹបម្នាក់ គឺកីឡាករ Lautaro Martinez ដែលបច្ចុប្បន្នកំពុងលេង ឲ្យក្លឹបអ៊ីតាលី Inter Milan ។

កាំភ្លើងធំត្រូវបានគេដឹងដែរថាមិនមានលុយ គ្រប់គ្រាន់ឡើយដើម្បីចរចាទិញ Martinez ហេតុនេះទើបខ្លួនបានសម្រេចចិត្ត សាកល្បងស្នើសុំដោះដូរកីឡាកររូបនេះដែលខាង Inter Milan ក៏ប្រហែលជា អាចពិចារណាពីព្រោះថា Bellerin អាចប្រើប្រាស់ សម្រាប់ជំនួសតំណែង Achraf Hakimiដែលទើបតែផ្ទេរទៅលេងឲ្យក្លឹបបារាំង PSG ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top