កីឡា

Barcelona ប្រជែង Spurs តាមទិញ Romero

កីឡាករខ្សែការពារឆ្នើម របស់ក្លឹប Atalanta កីឡាករ Cristian Romero មកដល់ពេលនេះ កំពុងក្លាយ ទៅជាគោលដៅរបស់ក្លឹបធំៗ នៅអ៊ឺរ៉ុបជាច្រើនទាំងនៅអង់គ្លេស និងអេស្បាញផងដែរ ។

The Goal ជឿជាក់ថា មកដល់សប្តាហ៍នេះ សូម្បីតែក្លឹបយក្ស អេស្បាញ Barcelona ក៏បាន ប្រកាសចូលរួម ក្នុងការប្រជែងគ្នា ជាមួយនឹងក្លឹបផ្សេង ទៀតផងដែរ ដើម្បីសុំចរចាទិញយកខ្សែ ការពាររូបនេះ ខណៈដែល កន្លងមកគេមើលឃើញថា មានតែក្លឹបអង់គ្លេស Spurs ប៉ុណ្ណោះ ដែលកំពុងនាំមុខគេ សម្រាប់ការដោះដូរនេះ។

មាន់ខ្នាយមាស Spurs បានតាមការងារនេះជាយូរមកហើយ ទោះបីជាបច្ចុប្បន្នកីឡាកររូបនេះ តាមបច្ចេកទេស គឺកំពុងមានឈ្មោះជាកីឡាករ ខ្ចីជើងរបស់ក្លឹប Atalanta នៅឡើយដោយខ្ចីជើងពី Juventus ប៉ុន្តែជឿជាក់ថា Atalanta គឺបានជ្រើសយកជម្រើសទិញ កីឡាករវ័យ២៣ឆ្នាំរូបនេះ រួចទៅហើយ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top