កីឡា

Locatelli ចង់ចូលរួមជាមួយនឹង Juventus តែក្លឹបនៅអង់គ្លេស ជាច្រើនក៏កំពុង ទាក់ទងដែរ

កីឡាករខ្សែបម្រើឆ្នើម Locatelli មកដល់ពេលនេះ បានក្លាយទៅជាគោលដៅ របស់ក្លឹបធំៗ ជាច្រើនទាំងនៅអង់គ្លេស នៅអ៊ីតាលី ជាពិសេសគឺ Juventus ប៉ុន្តែជឿជាក់ថាក្លឹបអង់គ្លេស នឹងមិនឲ្យរបូតឱកាស នេះងាយៗឡើយ។

ប្រធានក្លឹប Sassuolo លោក Giovanni Carnevali បានអះអាងនៅសប្តាហ៍នេះថា កីឡាកររូបនេះពិតជាចង់ផ្ទេរ ទៅចូលរួមជាមួយនឹងក្លឹប Juventus ប៉ុន្តែក្លឹបកំពុងបន្តស្តាប់សំណើរ របស់ក្លឹបអង់គ្លេស មួយចំនួនផងដែរ ។

លោកបន្តថា Sassuolo នឹងបន្តធ្វើការពិភាក្សា ជាមួយនឹង Juventus បន្ថែមទៀត នៅក្នុងដំណាក់ កាលបន្ទាប់ដោយសង្ឃឹមថា នាំយកកីឡាករម្ចាស់ ពានរង្វាន់អ៊ឺរ៉ូ ឆ្នាំ២០២០រូប នេះទៅចូលរួមជាមួយ នឹងកីឡាដ្ឋាន Turin នៅរដូវកាលក្រោយ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top