អ្នកលេងគុនខ្មែរ អ៊ូច ធារិទ្ធ ថា ហេតុការណ៍ នៃការអារកចង់សម្លាប់ លើប្អូនស្រីរបស់ខ្លួន កាលពីយប់នេះ ជនល្មើសគឺមិនដែលស្គាល់ ពីមុនមកឡើយ ជាអ្នកជំងឺថ្មីទើបចូលមកព្យាបាល ហើយមិនដឹងថាបែកថ្នាំញៀន ឬមានបញ្ហាប្រខួរក្បាលនោះទេ ទើបធ្វើសកម្មភាពបែប ។ អ៊ូច ធារិទ្ធ បានឲ្យដឹងមុននេះថា ប្អូនស្រី និងម្ដាយរបស់គេ គឺពុំស្គាល់ជនល្មើស និងធ្លាប់មានគំនុំអ្វីជាមួយពីមុនមកទេ...
ជាការប្រកួតដែលគ្រប់គ្នា បានខកខានមិនបានទស្សនាជាយូរមកហើយចាប់តាំងតែពីពេល ដែលកំពូលកីឡាករ CR7 បានសម្រេចចិត្តចាកចេញពីអេស្បាញ ទៅចូលរួមក្លឹបនៅអ៊ីតាលី។ ប៉ុន្តែនាថ្ងៃទី៨ខែសីហាខាងមុខនេះ ឱកាសនៃការជួបគ្នាសាជាថ្មីនៃការប្រកួតរវាងកំពូលកីឡាករឆ្នើម Lionel Messi និង CR7 គឺនឹងអាចកើតឡើងម្តងទៀតនេះ បើយោងតាមការបញ្ជាក់របស់ក្លឹបទាំងពីរដែលនេះ គឺជាការប្រកួតមិត្តភាពបើករដូវកាលប៉ុណ្ណោះ។ គួរឲ្យដឹងដែរថា Messi និង CR7 បានជួបគ្នាម្តងដែរនៅក្រោយការចាកចេញរបស់ CR7 ទៅចូលរួមជាមួយនឹង...
បរទេស៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃសុក្រសប្ដាហ៍នេះថា អនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី Wendy Sherman នឹងដឹកនាំគណៈប្រតិភូសហរដ្ឋអាមេរិក ក្នុងកិច្ចពិភាក្សាគ្រប់គ្រងអាវុធនុយក្លេអ៊ែ ជាមួយប្រទេសរុស្ស៊ី នៅថ្ងៃទី២៨ ខែកក្កដា នៅក្នុងទីក្រុងហ្សឺណែវ។ នៅក្នុងជំនួបលំដាប់កំពូលដំបូង រវាងមហាអំណាចនុយក្លេអ៊ែទាំងពីរ ចាប់តាំងពីលោកប្រធានាធិបតី ចូ បៃដិន កាន់អំណាចមកនោះ លោកនិងប្រធានាធិបតីរុស្ស៊ី លោក...
ភ្នំពេញ៖ ពិធីការិនី ស៊ឹម សូលិកា ដែលជាទូទៅត្រូវបានទស្សនិកជន អ្នកនិយមលេងបណ្ដាញសង្គមជាច្រើនទទួលស្គាល់ និងស្ញើចសរសើរអំពីភ័ព្វវាសនារបស់នាង ដែលកំពុងរស់នៅយ៉ាងមានសុភមង្គលបំផុតជាមួយស្វាមី គឺលោក អេង ឬទ្ធី ដោយក្នុងជីវភាពមានទ្រព្យសម្បត្តិស្ដុកស្តម្ភ ព្រមទាំងមានងារជាជំទាវទៀតផង ។ ជាមួយគ្នានេះដែរ អ្វីដែលតែងតែធ្វើឱ្យមហាជនស្ញើចសរសើរបំផុតនោះ គឺទៅលើទឹកចិត្តលោក អេង ឬទ្ធី ដែលស្រឡាញ់កូនស្រីតែម្នាក់គត់របស់អ្នកនាង ស៊ឹម សូលិកា...
ភ្នំពេញ៖ បច្ចុប្បន្ននេះ ថ្វីបើពុំមានបទចម្រៀងមួយបទណាមួយផ្ទុះខ្លាំង ដូចជាកាលពីជាង ១០ឆ្នាំមុន ប៉ុន្តែពុំបានធ្វើឱ្យលោក ខាន់ ជេមស៍ សាបប្រជាប្រិយភាពឡើយ ផ្ទុយទៅវិញបើក្រឡេកទៅមើលជីវភាពរស់នៅសព្វថ្ងៃរបស់ម្ចាស់បទ”សម្រែកបេះដូង” រូបនេះវិញ គឺប្រៀបបានដូចជាសេដ្ឋីយ៉ាងដូច្នេះដែរ ។ ជុំវិញនឹងភាពមានបានទាំងកិត្តិយស និងទ្រព្យសម្បត្តិនេះផងដែរ លោក ខាន់ ជេមស៍ ត្រូវបានអ្នកគាំទ្រកត់សម្គាល់ឃើញថា ដោយសារកំពុងជោគជ័យនៅក្នុងមុខជំនួញជាច្រើន ដែលបច្ចុប្បន្ននេះលោកកំពុងវិនិយោគជាមួយគម្រោងអចលនទ្រព្យ ក្រុមហ៊ុនឧបករណ៍រំពងសំឡេង...
វៀងច័ន្ទ៖ ប្រទេសឡាវ បានរាយការណ៍ថា មានឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន ២៧៨ ករណីថ្មីនៅថ្ងៃសៅរ៍នេះ ដែលលើសកំណត់ត្រាមុនចំនួន ២៥៦ ករណី ដែលបានចុះបញ្ជីកាលពីថ្ងៃព្រហស្បតិ៍ នេះបើយោងតាមក្រសួងសុខាភិបាលឡាវ។ អគ្គនាយករងនៃនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាលប្រទេសឡាវ បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅឯទីក្រុងវៀងច័ន្ទ ប្រទេសឡាវនៅថ្ងៃសៅរ៍នេះថាគណៈកម្មាធិការជាតិពិសេស សម្រាប់ការការពារនិងត្រួតពិនិត្យៈបានរាយការណ៍ថា មានករណីឆ្លងថ្មីចំនួន ២៧៨ ករណី ប៉ុន្ដែគ្មានករណីឆ្លងក្នុងស្រុកនោះទេ។ លោក...
បរទេស៖ គិតត្រឹមថ្ងៃសុក្រម្សិលមិញនេះ ពលរដ្ឋប្រមាណជា១៤០០នាក់ទៀត ដែលត្រូវបានបង្ខំចិត្តភៀសខ្លួនចេញពីលំនៅដ្ឋានដោយសារតែហេតុការណ៍ ភ្លើងឆេះព្រៃដ៏អាក្រក់ Tamarack Fire ដែលបានអូសបន្លាយរយៈពេល២សប្តាហ៍មកហើយនៅអាមេរិក។ បច្ចុប្បន្នហេតុការណ៍ឆេះព្រៃនេះ បានបំផ្លាញផ្ទៃដីជាង២៣៦គីឡូម៉ែត្រក្រឡា មកហើយខណៈដែល៤ភាគរយប៉ុណ្ណោះនៃផ្ទៃក្រឡាត្រូវបានគ្រប់គ្រង ជោគជ័យរហូតមកដល់ពេលនេះ។ ពលរដ្ឋជាង១៤០០នាក់ ដែលជាអ្នករស់នៅតំបន់ Alpine ស្ថិតនៅភាគជើងរដ្ឋកាលីហ្វ័រញ៉ា ក្បែរទៅនឹងព្រំដែននៃរដ្ឋណេវ៉ាដាត្រូវបានចាកចេញ ពីទីលំនៅដ្ឋានរបស់ពួកគេហើយអគារយ៉ាងហោចណាស់១០កន្លែង ត្រូវបានរងការបំផ្លាញផងដែរ៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ កងទ័ពជើងទឹកសហរដ្ឋអាមេរិក បានប្រកាសប្រាប់ថា កងទ័ពជើងទឹកនៃប្រទេសឥណ្ឌា ទើបបានទទួលបានឧទ្ធម្ភាគចក្រ Sikorsky MH-60R Seahawk ចំនួនពីរគ្រឿងដំបូងរបស់ខ្លួន នៅក្នុងពិធីមួយដែលប្រារព្ធធ្វើឡើងនៅមូលដ្ឋានដែនអាកាសរបស់កងទ័ពជើងទឹក North Island រដ្ឋកាលីហ្វូញ៉ា។ លោក Taranjit Singh Sandhu ជាឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅសហរដ្ឋអាមេរិក បានទទួលជាផ្លូវការនូវឧទ្ធម្ភាគចក្រដែលផលិតដោយក្រុមហ៊ុន Lockheed Martin នៅក្នុងពិធីមួយកាលពីសប្ដាហ៍មុន...
The Goal នៅថ្ងៃនេះបានសរសេរថាកីឡាករខ្សែបម្រើវ័យទើបតែ១៩ឆ្នាំ Peart Harris ទីបំផុតបានសម្រេចចិត្តក្នុងការចុះកុងត្រាជាមួយនឹងក្លឹបថ្មី ចោលក្លឹបតោខៀវ Chelsea ហើយ។ Harris ក៏ត្រូវបានគេមើលឃើញដែរថា បានក្លាយខ្លួនទៅជាកីឡាករវ័យក្មេងបំផុតម្នាក់ទៀត ដែលបានចាកចេញពីក្លឹបតោខៀវ Chelsea នៅរដូវក្តៅនេះទៅចូលរួមជាមួយនឹងក្លឹប Brenford ក្នុងកុងត្រាដែលមានរយៈពេល៤ឆ្នាំ។ គួរឲ្យដឹងដែរថាក្រៅតែពី Harris មុននេះកីឡាករឆ្នើមៗរបស់ក្លឹបតោខៀវ Chelsea ដែលមានដូចជា Marc...
បរទេស៖ សម្ពន្ធមិត្តយោធាដ៏ធំបំផុតនៅក្នុងពិភពលោក បាននិយាយប្រាប់ថា ខ្លួននឹងធ្វើការងារឆ្ពោះទៅរកសហប្រតិបត្តិការកាន់តែរឹងមាំឡើង ជាមួយប្រទេសកូរ៉េខាងត្បូង នៅក្នុងអំឡុងដំណើរទស្សនកិច្ចមួយ ពីប្រធានគណៈកម្មការស៊ើបការណ៍សម្ងាត់រដ្ឋសភារបស់ទីក្រុងសេអ៊ូល។ លោក Kim Kyung-hyup ជាប្រធានគណៈកម្មការស៊ើបការសម្ងាត់នៃរដ្ឋសភាជាតិរបស់ប្រទេសកូរ៉េខាងត្បូង បានជួបជាមួយលោក Stian Jenssen ជាប្រធាននៃការិយាល័យឯកជននៃអគ្គលេខាធិការអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង នៅក្នុងទីស្នាក់ការកណ្ដាលណាតូ ក្នុងទីក្រុងព្រួចសែល។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២៤ ខែកក្កដា...