ទីបំផុតក្លឹបអង់គ្លេសញញួរធំ West Ham បានឈានទៅដល់ការសម្រេចចិត្តលក់ កីឡាករខ្សែប្រយុទ្ធស្លាប Felipe Andersonឲ្យត្រឡប់ទៅលីគកំពូល អ៊ីតាលីវិញហើយ។ កីឡាករ Anderson នឹងត្រូវចាកចេញពីក្លឹប West Ham ត្រឡប់ទៅកាន់ក្លឹបចាស់ របស់ខ្លួនវិញគឺ Lazio ក្រោយបានចូលរួមនៅទីនេះអស់រយៈពេល២ឆ្នាំប៉ុណ្ណោះចាប់តាំងតែពីឆ្នាំ២០១៨មកក្នុងតម្លៃខ្លួន គ្រានោះប្រមាណជា៣៤លានផោន។ ប៉ុន្តែក្នុងការផ្ទេរទៅអ៊ីតាលីវិញលើកនេះគេបានដឹងថា គាត់នឹងអាចមានតម្លៃទាបជាងតម្លៃលើកមុន ប៉ុណ្ណោះទាំងដែលកីឡាកររូបនេះបានត្រឹមតែជាកីឡាករលេខខ្ចីជើង ពេញមួយរដូវកាលមុន...
ប៉េកាំង៖ មានសេចក្តីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយ អំពីយន្តហោះដឹកជញ្ជូនយោធាអាមេរិក ចុះចតនៅនោះតៃវ៉ាន់ ដែលត្រូវបានគេយល់ឃើញថាជាការឃុបឃិតគ្នារវាងយោធា តៃវ៉ាន់និងសហរដ្ឋអាមេរិក បានបង្កើនភាពតានតឹងឆ្លងកាត់ ច្រកសមុទ្រតៃវ៉ាន់។ ការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ បានឲ្យដឹងថា វាជាអំពើដ៏អាក្រក់មួយពីការញុះញង់របស់ សហរដ្ឋអាមេរិក ក្នុងការលេងសន្លឹកបៀរតៃវ៉ាន់ ម្តងហើយម្តងទៀត ដែលបានជំទាស់ដល់ខ្សែបន្ទាត់ ក្រោមរបស់ចិន និងធ្វើឱ្យប៉ះពាល់ ដល់អធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ចិន។ សកម្មភាពដែលគ្មានការទទួលខុសត្រូវ និងគ្រោះថ្នាក់បំផុតនេះ បានបំផ្លាញមូលដ្ឋានរបស់ចិន –...
(ភ្នំពេញ)៖ លោក អេ ភូថង អតីតស្ដេចប្រដាល់គុនខ្មែរបាននឹងកំពុងសម្រាក ព្យាបាលជំងឺកូវីដ-១៩ នៅពហុកីឡដ្ឋានជាតិអូឡាំពិក បន្ទាប់ពីលោកបានធ្វើតេស្ដរកឃើញវិជ្ជមានកាលពីចុងសប្ដាហ៍មុន ស្របពេលគ្រូបង្វឹករូបនេះកំពុងមានជំងឺប្រចាំកាយ ដូចជាលើសជាតិអាស៊ីត ខ្លាញ់រុំបេះដូង សម្ពាធសរសៃបេះដូង និងលើសជាតិស្ករផងដែរ (បន្ដិច) ប៉ុន្តែក្រោយពីសម្រាកព្យាបាលជិត ១សប្ដាហ៍ អាការៈរបស់លោក អេ ភូថង បានធូរស្រាលច្រើនហើយ បន្ទាប់ពីទទួលបានការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ។ ប្រភពជិតស្និតអតីតអធិរាជកែងឆេះជង្គង់ហោះខាងលើបានឲ្យដឹងថា កាលពីថ្ងៃទី១១...
បរទេស ៖ ពលរដ្ឋកូរ៉េខាងត្បូងជាង ៩នាក់ក្នុងចំណោមជាង១០នាក់ មិនជឿថា ទីក្រុងព្យុងយ៉ាងមានបំណង បោះបង់ចោលអាវុធ នុយក្លេអ៊ែនោះទេ នេះបើយោងតាមការស្ទង់មតិថ្មី មួយធ្វើឡើងដោយវិទ្យាស្ថានកូរ៉េ សម្រាប់ការបង្រួបបង្រួមជាតិ ។ ការស្ទង់មតិប្រចាំឆ្នាំ ដែលចេញកាលពីថ្ងៃព្រហស្បតិ៍នេះ ឃើញមានការកើនឡើងជាខ្លាំង ក្នុងចំនួនភាគរយ នៃចូលរួមស្ទង់មតិ ដែលជឿថា ប្រទេសកូរ៉េខាងជើង គ្មានបំណងចង់បោះបង់ចោល អាវុធនុយក្លេអ៊ែ ក្នុងរយៈពេល៥ឆ្នាំ...
វ៉ាស៊ីនតោន ៖ អតីតអនុប្រធានាធិបតី សហរដ្ឋអាមេរិកលោក Mike Pence បានអំពាវនាវ ឱ្យដាក់សម្ពាធបន្ថែមទៀត លើប្រទេស ចិន ដើម្បីទប់ស្កាត់ការ អះអាងរបស់ខ្លួន ដូចជាតាមរយៈការពង្រឹងទំនាក់ទំនង ជាមួយកោះតៃវ៉ាន់ ដោយព្រមានថា រដ្ឋបាលរបស់ប្រធានាធិបតីលោក ចូ បៃដិន កំពុងបង្ហាញ នូវភាព ទន់ខ្សោយ ដោយបញ្ច្រាស...
យេរ៉ូសាឡឹម ៖ នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Naftali Bennett បានលើកឡើងថា ប្រទេសអ៊ីស្រាអែល អាចយកឈ្នះការផ្ទុះឡើង នៃជំងឺកូវីដ-១៩ ទម្រង់ថ្មី Delta ដោយមិនចាំបាច់ មានការចាក់សោបន្ថែមទៀតនោះទេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។ នៅក្នុងសន្និសីទកាសែត តាមទូរទស្សន៍លោក Bennett បានលើកឡើងថា ការបញ្ឈប់ការរីករាលដាលយ៉ាង...
កាណាដា ៖ អ្នកវិទ្យាសាស្ត្រមួយ ក្រុមរួមទាំងមកពី សាកលវិទ្យាល័យវេស្ទើន នៅប្រទេសកាណាដា បានបង្កើតប្រភេទ នៃកាវបិទស្អិតមួយប្រភេទ ជាប់នឹងជាលិការរាងកាយ ដែលអាចប្រើបាន ដើម្បីការពារការហូរឈាម ដែលគំរាមកំហែងដល់អាយុជីវិត នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ សារធាតុស្អិតនេះប្រើអង់ស៊ីម កំណកឈាម ដែលត្រូវបានគេស្គាល់ ថា Reptilase ឬ Batroxobin...
បាងកក ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ថាមនុស្សស្លាប់ ជាង៥លាននាក់ ក្នុងនោះមានប្រមាណ២,៦លាននាក់ នៅអាស៊ី អាចត្រូវបាន គេសន្និដ្ឋានថា មានសីតុណ្ហភាពក្តៅ និងត្រជាក់មិនធម្មតា ដែលកំពុងកើតមានជាទូទៅ ដោយសារតែការប្រែប្រួល អាកាសធាតុ ។ យោងតាមការស្រាវជ្រាវ...
ប៉េកាំង ៖ អ្នកនាំពាក្យក្រសួង ការពារជាតិចិន បានឲ្យដឹងថា ប្រទេសចិន មានការព្រួយ បារម្ភយ៉ាងខ្លាំង ចំពោះរបាយការណ៍ ប្រព័ន្ធផ្សព្វផ្សាយ នៃយន្តហោះដឹកជញ្ជូន យោធាអាមេរិក ចុះចតនៅកោះតៃវ៉ាន់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ ។ លោក Wu Qian អ្នកនាំពាក្យក្រសួងការពារជាតិ បានលើកឡើងថា...
ភ្នំពេញ៖ ជាថ្មីម្តងទៀត នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ លោកឧកញ៉ា ទៀ វិចិត្រ បាននាំយកសត្វល្មិច ឬអណ្តើកសមុទ្រ ទម្ងន់ធ្ងន់មួយក្បាលទៀត ទៅព្រលែងក្នុងសមុទ្រធម្មជាតិវិញ ដែលជាការព្រលែងសត្វល្មិច ឬអណ្តើកសមុទ្រលើកទី១២៦ បើសរុបសត្វសមុទ្រកម្រប្រភេទនេះដែលលោកឧកញ៉ា ទៀ វិចិត្រ បានព្រលែងទាំង១២៦លើក ជាបន្តបន្ទាប់មកនេះ មានចំនួនជាង២០០ក្បាលហើយ។ គ្រប់ពេលដែលនាំយកទៅព្រលែងម្តងៗ លោកឧកញ៉ា...